នី ចរិយា៖ វិធានការ​ប្រឆាំង​បាតុកម្ម​បិទ​ផ្លូវ ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ

«នៅថ្ងៃអាទិត្យក្រោយ សុំធំជាងនេះពីរដង» នេះជាការថ្លែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់អ្នកគាំទ្រ ដែលមានចំនួនច្រើនភ្លូកទឹកភ្លូកដី នៅថ្ងៃអាទិត្យទី២២ ខែធ្នូនេះ ដើម្បីបង្កើនកម្លាំងបន្ថែមទៀត នៅសប្ដាហ៍បន្ទាប់។ ជាការប្រកាសដែល អ្នកតាមដានស្ថានការណ៍នយោបាយ រំពឹងថាជាជំហានឈាន​ទៅរក​ការ​បិទផ្លូវ និងកាន់កាប់ស្ថាប័នមួយចំនួននៅភ្នំពេញ។ ផ្ទុយនឹងការចង់បានរបស់មេដឹកនាំប្រឆាំង លោក ហ៊ុន សែន បានព្រមានរួចជាស្រេចថា នឹងប្រើ«វិធានការ»​តាមផ្លូវច្បាប់ ប្រឆាំងនឹងការបាតុកម្មបិទផ្លូវណាមួយ របស់ក្រុមអ្នក​​តវ៉ាទាំងនេះ។ តែការព្រមាននេះ ត្រូវបានមន្ត្រីសង្គមស៊ីវិលចាត់ទុកជាមុនដូចគ្នាថា ជាការរំលោភលើសិទ្ធិពលរដ្ឋ។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: December 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«នៅថ្ងៃអាទិត្យក្រោយ សុំធំជាងនេះពីរដង» នេះជាការថ្លែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ  ទៅកាន់អ្នកគាំទ្រ ដែលមានចំនួនច្រើនភ្លូកទឹកភ្លូកដី នៅថ្ងៃអាទិត្យទី២២ ខែធ្នូនេះ ដើម្បីបង្កើនកម្លាំងបន្ថែមទៀត នៅសប្ដាហ៍បន្ទាប់។ ជាការប្រកាសដែល អ្នកតាមដានស្ថានការណ៍នយោបាយ រំពឹងថាជាជំហានឈាន​ទៅរក​ការ​បិទផ្លូវ និងកាន់កាប់ស្ថាប័នមួយចំនួននៅភ្នំពេញ។ ផ្ទុយនឹងការចង់បានរបស់មេដឹកនាំប្រឆាំង លោក ហ៊ុន សែន បានព្រមានរួចជាស្រេចថា នឹងប្រើ«វិធានការ»​តាមផ្លូវច្បាប់ ប្រឆាំងនឹងការបាតុកម្មបិទផ្លូវណាមួយ របស់ក្រុមអ្នក​​តវ៉ាទាំងនេះ។ តែការព្រមាននេះ ត្រូវបានមន្ត្រីសង្គមស៊ីវិលចាត់ទុកជាមុនដូចគ្នាថា ជាការរំលោភលើសិទ្ធិពលរដ្ឋ។


ទំហំកើនឡើងនៃក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បង្កការកកស្ទះរាប់ម៉ោងនៅភ្នំពេញ នាថ្ងៃទី២២ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មាន នាមន្ទីររដ្ឋសភាជាតិ ព្រឹកថ្ងៃសុក្រទី២០ខែធ្នូឆ្នាំ២០១៣ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានពន្យល់បែបព្រមានថា «បិទផ្លូវមានការប៉ះពាល់ដល់អ្វី? មិនមែន​ប៉ះ​ពាល់ដល់រាជ​រដ្ឋាភិបាល ត្រឹមស្ថាប័នរដ្ឋមួយចំនួនទេ ប៉ះពាល់ដល់ប្រជាជនដែលជាទង្វើខុសច្បាប់។ ខ្ញុំសូមស្នើរ ទាំងនេះជាវិធានការដែលរដ្ឋាភិបាលនឹងឆ្លើយតបតាមផ្លូវច្បាប់ហើយ។ (...) សូមប្រជាពលរដ្ឋជៀសឲ្យឆ្ងាយ អំពី ទង្វើអំពានាវឲ្យមានការបិទផ្លូវ។ បិទផ្លូវជាការបិទសសៃឈាមខ្លួនឯង។»

ការបញ្ចេញមតិ ខុសពីបាតុកម្ម?

សុំការបកស្រាយដោយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មន្ត្រីផ្នែកស៊ើបអង្កេតមួយរូប ពីអង្គការការពារសិទ្ធិ​មនុស្ស ​អាដហុក លោក នី ចរិយា បានពន្យល់ថា ច្បាប់មិនបានចែងពីការ បំបិទសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុង​ការ​សម្តែង​មតិឡើយ មានតែច្បាប់បាតុកម្មមួយទេ ដែលមានកំណត់ពីការធ្វើបាតុកម្ម។ ប៉ុន្តែពេលប្រជាជន​បញ្ចេញមតិ លុះត្រា​តែការបញ្ចេញមតិនោះ ប៉ះពាល់ដល់បុគ្គលឯកជន ប៉ុន្តែបើជាបុគ្គលសាធារណៈ ច្បាប់នោះ​ក៏មិនទាន់​មាន​ចែងអំពី​ការហាមឃាត់ដែរ។

ចំពោះការបិទផ្លូវរបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញខាងសិទ្ធិមនុស្សរូបនេះ បានថ្លែងទៀតថា វាមិនខុសច្បាប់ឡើយ ព្រោះសិទ្ធិបញ្ចេញមតិ មានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ម្យ៉ាងវិញទៀត នេះជាសិទ្ធិមូលដ្ឋាន ដែលមានសារៈសំខាន់​ជាងសិទ្ធិអ្វីៗទាំងអស់ ដូច្នេះការបិទផ្លូវ ឬការប៉ះពាល់ដល់អ្វីផ្សេងៗទៀត មិនត្រូវបានចាត់ទុកថា សំខាន់ជាងសិទ្ធិ​បញ្ចេញមតិរបស់ប្រជាពលរដ្ឋឡើយ។ លោក នី ចរិយា បានអះអាងទៀតថា នៅប្រទេសគេ មានការបិទ​ព្រលាន​យន្តហោះ ឬស្ថានីយ៍រថភ្លើង​ក៏ក្រុម​បាតុករ​មិនមានបញ្ហា ដោយសារការប្រើប្រាស់សិទ្ធិរបស់ពួកគេដែរ។

ការទាមទារដែលស្របតាមលិទ្ធិប្រជាធិបតេយ្យ

មាត្រា៥១ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា៖ «ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាមរយៈរដ្ឋសភា ព្រឹទ្ឋសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។»

ជុំវិញការទាមទាររបស់ក្រុមបាតុករ មន្ត្រីសិទ្ធិមនុស្សដដែល បានបញ្ជាក់បន្ថែមថា នោះជាលទ្ធផលចេញពីអ្វី​ដែល​រដ្ឋាភិបាល (ឬលោក ហ៊ុន សែន ដែលជាបុគ្គល​សាធារណៈ) មិនបានធ្វើជូនប្រជាពលរដ្ឋ។ មួយផ្នែកទៀត គោល​បំណងនៃការធ្វើបាតុកម្មនេះ គ្រាន់តែចង់ឲ្យមានការបោះឆ្នោតដោយសេរី និងយុវត្តិធម៌ប៉ុណ្ណោះ។ ការធ្វើបែបនេះ​គឺស្របតាមលិទ្ឋិប្រជាធិបតេយ្យ។

«រដ្ឋាភិបាលត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីថែរក្សាសន្តិសុខរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាក្រុមបាតុករ ព្រោះនេះជាសិទ្ធិសេរីភាពរបស់ក្រុមបាតុករ។ បើករណីរដ្ឋាភិបាលធ្វើការបង្ក្រាប ដោយហេតុផលណាមួយនោះ មានន័យថា រដ្ឋាភិបាលកំពុងរំលោភលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ចំណែករដ្ឋាភិបាលនឹងត្រូវទទួលទោស ដោយសារទង្វើរបែបនេះ។» នេះជាការបញ្ជាក់អះអាងចុងក្រោយ របស់លោក នី ចរិយា៕

រូបថតក្បួនដង្ហែរបស់បាតុកម្មនៃគណបក្សសង្គ្រោះជាតិ ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៣៖

---------------------------------------------------
ដោយ៖ ក. សេងហុង - ភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...