សម រង្ស៊ី៖ «វប្បធម៌សន្ទនា ត្រូវតែផ្អែកលើការពិត និងយុត្តិធម៌»
សង្គ្រាមពាក្យសម្តី រវាងថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ ក្នុងរដ្ឋសភា ដូចជាបានកម្រើកសារជាថ្មី ក្រោមប្រធានបទ«ស្បថ» ឲ្យ«រន្ទៈបាញ់» របស់លោកនាយករដ្ឋមន្រ្តីកម្ពុជា ទៅលើនរណា ឬគណបក្សណាមួយ ដែលភូតភរ កុហក បោកប្រាស់ប្រជាពលរដ្ឋ ដើម្បីជាការព្រមានមួយ សម្រាប់រក្សាទុក នូវ«វប្បធម៌សន្ទនា»។ ប៉ុន្តែសម្រាប់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងវិញ បានថ្លែងអះអាងថា «វប្បធម៌សន្ទនា»នៅតែបន្ត មិនអាចបាត់បង់បាន ប៉ុន្តែអាចធ្វើទៅបាន ក៏អាស្រ័យលើការពិត និងយុត្តិធម៌ដែរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងឡើងថា មកទល់នឹងពេលនេះ គណបក្សទាំងពីរនៅ តែគោរពវប្បធម៌សន្ទនាទាំងអស់គ្នា។ លោកថា គណបក្សទាំងពីរនៅតែមានឱកាសច្រើន ក្នុងការជួប និងជជែកជាមួយគ្នាតាមវប្បធម៌សន្ទនារបស់ខ្លួន។ លោកបន្តថា ការជជែកគ្នា [...]