សម រង្ស៊ី៖ «វប្បធម៌​សន្ទនា ត្រូវ​តែ​ផ្អែក​លើ​ការ​ពិត និង​យុត្តិធម៌»

ការស្នើរឲ្យមានការស្បថ ឲ្យ«រន្ទៈបាញ់» របស់នាយករដ្ឋមន្ត្រីកម្ពុជា ដោយសារលោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​ភាសា​ព្រមាន​មួយ ដើម្បីរក្សា«វប្បធម៌សន្ទនា»។ ប៉ុន្តែសម្រាប់លោក សម រង្ស៊ី វិញ បានថ្លែងឡើងថា វប្បធម៌​សន្ទនា ត្រូវ​​តែ​​ផ្អែក​​លើ​​ការ​​ពិត និង​យុត្តិធម៌។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 11, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមពាក្យសម្តី រវាងថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ ក្នុងរដ្ឋសភា ដូចជាបានកម្រើកសារជាថ្មី ក្រោម​ប្រធានបទ«ស្បថ» ឲ្យ«រន្ទៈបាញ់» របស់លោកនាយករដ្ឋមន្រ្តីកម្ពុជា ទៅលើនរណា ឬគណបក្សណាមួយ ដែល​ភូតភរ កុហក បោកប្រាស់ប្រជាពលរដ្ឋ ដើម្បីជាការព្រមានមួយ សម្រាប់រក្សាទុក នូវ«វប្បធម៌សន្ទនា»។ ប៉ុន្តែ​សម្រាប់​លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងវិញ បានថ្លែងអះអាងថា «វប្បធម៌សន្ទនា»នៅតែបន្ត មិន​អាច​បាត់បង់បាន ប៉ុន្តែអាចធ្វើទៅបាន ក៏អាស្រ័យលើការពិត និងយុត្តិធម៌ដែរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនានេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងឡើងថា មកទល់នឹងពេលនេះ គណបក្សទាំងពីរនៅ តែ​គោរព​វប្បធម៌សន្ទនាទាំងអស់គ្នា។ លោកថា គណបក្សទាំងពីរនៅតែមានឱកាសច្រើន ក្នុងការជួប និងជជែក​ជាមួយ​គ្នា​តាមវប្បធម៌សន្ទនារបស់ខ្លួន។ លោកបន្តថា ការជជែកគ្នា ជាយុត្តិសាស្រ្តមួយដ៏ត្រឹមត្រូវ ដែលប្រកាន់ភ្ជាប់លើ​ការ​ពិត និងភាពយុត្តិធម៌ សម្រាប់ជនរងគ្រោះ និងប្រជាពលរដ្ឋខ្មែរទាំងមូល។

លោក សម រង្ស៊ី បានអះអាងទៀតថា វប្បធម៌សន្ទនា ត្រូវតែមាន និងច្បាស់លាស់។ លោកបានថ្លែងឲ្យដឹងថា៖ «នេះ ជារបត់នយោបាយ។ មិនត្រឹមតែ ជារបត់នយោបាយប៉ុណ្ណោះទេ នេះជារបត់ប្រវត្តិសាស្រ្ត ដែលមាន​សារៈ​សំខាន់ និងសារប្រយោជន៍ យ៉ាងធំធេង។ (...) វប្បធម៌សន្ទនា ពលរដ្ឋភាគច្រើនបានយល់ដឹង និងមួយចំនួន កំពុង​ធ្វើការតាមដាន។ អ្នកមិនយល់ នឹងយល់ពីទឹកចិត្ត និងគោលបំណងរបស់ខ្ញុំ។»

ជុំវិញ ការថ្លែងទាក់ទងនឹងព្រំដែន និងបញ្ហាកាកបាតក្រហម ដែលធ្វើឲ្យលោក ហ៊ុន សែន បបួលលោកទៅ​ស្បថ​នោះ ត្រូវបានលោក សម រង្ស៊ី ជឿថា ប្រជាពលរដ្ឋជាជនរងគ្រោះ ហើយបានបាត់បង់ដីធ្លី ស្រែចំការយ៉ាងណា​នោះ ប្រទេសកម្ពុជា បានបាត់បង់ទឹកដី យ៉ាងដូច្នោះដែរ។ ចំពោះបញ្ហា កាកបាទក្រហមកម្ពុជា ធ្វើការចែក​អំណោយ ឲ្យតែសកម្មជនគណបក្សរបស់ខ្លួន និងមិនចែកឲ្យសកម្មជន មកពីគណបក្សសង្គ្រោះជាតិនោះ ត្រូវ​បាន​ប្រធានគណបក្សប្រឆាំងបដិសេធថា លោកមិនបានលើកឡើងទេ។ តែករណីនេះ លោកបានលឺអ្នកខ្លះ លើក​មកនិយាយ និងគួរឲ្យមាន ការស៊ើបអង្កេត ឲ្យបានច្បាស់លាស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...