សម រង្ស៊ី៖ ហ៊ុន សែន រក្សាអំណាចរបស់យួន«ទាំងបី»
បើលោក ហ៊ុន សែន ធ្លាក់ពីតំណែងជានាយករដ្ឋមន្ត្រី ឬអស់អំណាចពីប្រទេសកម្ពុជា នោះយួនក៏នឹងត្រូវបាត់បង់ នូវអំណាចនយោបាយទាំងបីនេះដែរ។ នេះបើគេស្ដាប់ការពន្យល់រៀបរាប់ របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅក្នុងក្រុង មៀរ៉ាម៉ាស (Miramas) ជិតក្រុង ម៉ាសីយ៍ (Marseille) ភាគខាងត្បូងប្រទេសបារាំង ក្នុងរសៀលថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០១៦។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចស្វែងរកប្រតិកម្មតបភ្លាមៗ ពីសំណាក់មន្ត្រីរដ្ឋាភិបាល ឬពីសំណាក់គណបក្សប្រជាជនកម្ពុជា បានទេ ដោយសារពេលវេលា នៃការរៀបចំអត្ថបទនេះ ធ្វើឡើងនៅពេលយប់ (ល្ងាចនៅបារាំង យប់ជ្រៅនៅកម្ពុជា)។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯង ចេញពីការចាប់ចង របស់អាជ្ញាធរក្នុងប្រទេសកម្ពុជា បានអះអាងថា អំណាចនយោបាយទាំងបី របស់យួននេះ តម្រូវឲ្យយួនចាំបាច់ ត្រូវគ្រប់គ្រងប្រទេសកម្ពុជា ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន [...]