ក្រសួង​ទទួល​ស្គាល់​ថា មាន​មន្ត្រី​​ធ្វើ​លិខិត​ឆ្លង​ដែនលេង​ទូរស័ព្ទ

បន្ទាប់ពីប្រតិកម្មខ្លាំងៗ នៅតាមបណ្ដាញសង្គម ពីការលួចលេងទូរស័ព្ទ នៅក្នុងម៉ោងធ្វើការ របស់​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​នោះ នៅពេលនេះ ជាប្រតិកម្មជំរះមន្ទិល ពីសំណាក់ក្រសួងមហាផ្ទៃម្ដង ដែលបានចេញមុខ ទទួល​ស្គាល់​បាតុភាព​អសកម្ម​ទាំង​នេះ និងបានអះអាងថា មន្ត្រីទាំងនោះ បានទទួលការណែនាំរួចហើយ។
ក្រសួង​ទទួល​ស្គាល់​ថា មាន​មន្ត្រី​​ធ្វើ​លិខិត​ឆ្លង​ដែនលេង​ទូរស័ព្ទ
មន្ត្រីធ្វើលិខិតឆ្លងដែន ដែលរងការរិះគន់ថា បានលួចប្រើប្រាស់ទូរស័ព្ទ«ជ្រុល» នៅក្នុងម៉ោងធ្វើការ ខណៈពលរដ្ឋ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 06, 2016
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពិតជាមានភាពអសកម្ម របស់មន្ត្រីខ្លះ នៅក្នុងនាយកដ្ឋាន​ស្ថិតិ ​និង​លិខិត​ឆ្លងដែន។ នេះជាការបញ្ជាក់​ទទួល​ស្គាល់ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ តាមរយៈវិទ្យុបារាំងអន្តរជាតិ ដោយបាន​អះអាង​បន្ថែម​ថា មន្ត្រីជាប់ពាក់ព័ន្ធ​ទាំងប៉ុន្មាននាក់នោះ ត្រូវបានទទួល​ការណែនាំ​រួចរាល់ហើយ។

ការប្រកាសទទួលស្គាល់ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើង​បន្ទាប់ពីរូបថត និងវីដេអូជាច្រើន ត្រូវ​បាន​ក្រុមអ្នកប្រើប្រាស់​បណ្ដាញ​សង្គម បង្ហោះចែកចាយគ្នា​យ៉ាងព្រោងព្រាត ដោយមានអម​​ទាំង​ពាក្យពេជន៍​រិះគន់​ធ្ងន់ៗ មកជាមួយផង សំដៅទៅមន្ត្រីធ្វើលិខិតឆ្លងដែនមួយចំនួន ដែលបានយកពេលធ្វើការ ទៅ​អង្គុយ​ចុច​ទូរស័ព្ទ​ដៃ ឬនិយាយទូរស័ព្ទ ធ្វើបែបវាហី នៅចំពោះ​ការតម្រង់ជួរ​​រង់ចាំ​ដ៏អន្ទះសារ របស់ពលរដ្ឋ។

» អានអត្ថបទដែលទាក់ទង៖ អ្នក​លេង​ហ្វេសប៊ុក​រិះគន់ មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន

នៅចំពោះការរិះគន់ទាំងនេះ លោក ខៀវ សុភ័គ បានពន្យល់ថា វាគឺការ​ឆក​ល្វែង​​បន្តិច​បន្តួច​ នៅក្នុង​ម៉ោង​រដ្ឋបាល ដែលតែងកើតឡើងជាធម្មតា នៅគ្រប់កន្លែងធ្វើការ។

រីឯអនុប្រធាននាយកដ្ឋានស្ថិតិ និងលិខិតឆ្លងដែន លោក កែ សុវ៉ាត វិញ ក៏បានអះអាងប្រហាក់ប្រហែលគ្នា និង​អ្នកនាំពាក្យក្រសួងមហាផ្ទៃដែរ។ លោក សុវ៉ាត បានផ្ដល់កិច្ចសម្ភាស ដល់វិទ្យសម្លេងវាយោថា លោកទទួល​យក​កំហុស​ឆ្គងទាំងនេះ ដែលបង្កឡើងដោយមន្ត្រីក្រោមបង្គាប់ ហើយលោក​បាន​កោះប្រជុំ​ជាបន្ទាន់ ដើម្បី​ធ្វើការ​​ណែនាំ​​ពួកគេ​​រួចជាស្រេចហើយ៕

» រូបភាពរបស់មន្ត្រីធ្វើលិខិតឆ្លងដែន ដែលលួចលេងទូរស័ព្ទ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...