សម រង្ស៊ី ទៅដល់ប្រទេសជប៉ុន ដើម្បីដំណើរទស្សនកិច្ចមួយ

ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធាន​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានធ្វើដំណើរមកដល់រាជធានី តូក្យូ ហើយ នៅមុននេះបន្តិច ដើម្បីដំណើរទស្សនកិច្ចមួយ ក្នុងនោះមានការជួបជាមួយ អ្នកគាំទ្ររបស់លោក និងរបស់គណបក្សប្រឆាំង ក៏ដូចជាការជួប ជាមួយមន្ត្រីអ្នកមុខអ្នកការមួយចំនួន របស់ប្រទេសជប៉ុន។
សម រង្ស៊ី ទៅដល់ប្រទេសជប៉ុន ដើម្បីដំណើរទស្សនកិច្ចមួយ
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១០ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 10, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាចជាការត្រៀមទុក តាំងពីច្រើនខែហើយ ដែលលោក សម រង្ស៊ី មេដឹកនាំប្រឆាំងដ៏សំខាន់​របស់កម្ពុជា ត្រូវបង្ហាញវត្តមានរបស់លោក នៅលើទឹកដីនៃប្រទេសជប៉ុន ដែលត្រូវបានគេគិតថា កំពុងដើរតួនាទីដ៏សំខាន់មួយ នៅក្នុងវិបត្តិនយោបាយខ្មែរ។ លោកបានធ្វើដំណើរ ទៅដល់រាជធានីតូក្យូ នៅមុននេះបន្តិច ដោយមានអមដំណើរ ដោយភរិយាលោក គឺអ្នកស្រី ជូឡុង សូម៉ូរ៉ា និងរង់ចាំទទួល ដោយអ្នកស្រី មូ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានដកហូត មិនឲ្យធ្វើនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ។

នៅក្នុងដំណើរទស្សនកិច្ច របស់ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានគេរំពឹងថា ដើម្បីជួបជាមួយអ្នកគាំទ្រ ដែលមានចំនួនច្រើនរយនាក់ នៅថ្ងៃទី១៤ ខែមេសាខាងមុខ។ មន្ត្រីស្និតចលនាសង្គ្រោះជាតិ នៅក្នុងប្រទេសបារាំង បានថ្លែងប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ នៅមុននេះបន្តិចថា មន្ត្រីទទួលខុសត្រូវមួយចំនួន របស់ប្រទេសជប៉ុន ក៏នឹងទទួលជួបលោក សម រង្ស៊ី នៅក្នុងរយៈពេល នៃវត្តមានរបស់លោក នៅទីនោះដែរ។

 

វត្តមានរបស់មេដឹកនាំប្រឆាំង បានធ្វើឡើងពីរសប្ដាហ៍ ក្រោយវត្តមានកូនស្រីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា ដែលបានធ្វើដំណើរ ទៅដល់ប្រទេសជប៉ុន កាលពីចុងខែកន្លងទៅ។ នៅពេលនោះ កញ្ញា កឹម មនោវិទ្យា ដែលជាមន្ត្រីទទួលបន្ទុក កិច្ចការសាធារណៈ របស់គណបក្សប្រឆាំង ត្រូវបានមន្ត្រីអ្នកទទួលខុសត្រូវ របស់ប្រទេសជប៉ុន ទទួលជួប​ដើម្បីកិច្ចពិភាក្សា​ជាច្រើន ជុំវិញវិបត្តិនយោបាយ នៅកម្ពុជា។

កាលពីចុងសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បានធ្វើទស្សនកិច្ចរយៈពេលខ្លីមួយ នៅកម្ពុជា។ នៅក្នុងជំនួបជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពី៣៣ឆ្នាំមកនោះ លោក តារ៉ូ កូណូ បានអះអាងថា ប្រទេស​ជប៉ុន នៅតែ​បន្ត​ ចង់​ឃើញ​ការបោះឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌ ដែល​មាន​ការចូលរួម ពី​គណបក្សប្រឆាំង​ដ៏​ធំ​ជាង​គេ នៅ​កម្ពុជា៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...