Lonely Planet ថាអង្គរវត្ត ជា​ទី​ស្អាត​ជាង​គេ​សម្រាប់​ឆ្នាំ​២០១៦

ប្រាង្គប្រាសាទ ដ៏ចាស់បូរាណ និងជាទីគោរពបូជា របស់ប្រជាជនកម្ពុជា ត្រូវបានចាត់ចំណាត់ថ្នាក់ ដោយ​មគ្គុទេស​ទេសចរណ៍ ថាជាទិសដៅទេសចរណ៍ ដ៏ស្រស់ស្អាតជាងគេ នៅក្នុងពិភពលោក។ ទេសចរណ៍​ទាំង​ឡាយ នៅ​ក្នុង​ពិភពលោក គប្បីត្រូវមកទស្សនាយ៉ាងហោយណាស់ ឲ្យបានម្ដង នៅក្នុងជីវិត។ នេះបើ​តាម​ចំណាត់​ថ្នាក់​ចុង​ក្រោយ ចេញផ្សាយ ដោយមគ្គុទេសទេសចរណ៍អន្តរជាតិ «Lonely Planet» ដែល​មាន​ទីតាំង​ធំ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។
Lonely Planet ថាអង្គរវត្ត ជា​ទី​ស្អាត​ជាង​គេ​សម្រាប់​ឆ្នាំ​២០១៦
ទិដ្ឋភាពពេលព្រឹកព្រហាម នៃប្រាសាទអង្គរវត្ត ដែលមានចំណាស់ជិត១ពាន់ឆ្នាំ របស់កម្ពុជា។ (រូបថត ឯកសារ)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ តុលា ២០១៦
  • កែប្រែចុងក្រោយ: October 14, 2016
  • ប្រធានបទ: ទេសចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មោទនភាពថ្មីទៀត សម្រាប់កម្ពុជា។ មគ្គុទេសទេសចរណ៍អន្តរជាតិ ឈ្មោះ «Lonely Planet» ដែល​មាន​ស្នាក់​ការ​កណ្ដាល នៅក្រុង មែលប៊ន ប្រទេសអូស្ត្រាលី ទើបនឹងចេញសម្រាប់ឆ្នាំនេះ នូវចំណាត់ថ្នាក់ នៃទិសដៅ​ទេសចរណ៍ ចំនួន៥០០កន្លែង ដែលស្រស់ស្អាតជាងគេ នៅជុំវិញពិភពលោក។ ពីក្នុងបញ្ជី នៃទិសដៅ​ទេសចរណ៍​ទាំង​៥០០នោះ ប្រាសាទអង្គរវត្តកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខមួយ ថាជាទីកន្លែង​ដែល​ស្អាត​ត្រកាល ជាងគេបំផុត ហើយបណ្ដាអ្នកទេសចរណ៍ ពីគ្រប់ជ្រុងជ្រោយទាំងអស់ នៅលើពិភពលោក គប្បី​ទៅ​ស្គាល់​ប្រាសាទ​បូរាណ​នេះ ឲ្យបានយ៉ាងហោចម្ដង ក្នុងមួយជីវិត​របស់ពួកគេ។

ខណៈទិសដៅទេសចរណ៍ទាំង៥០០នោះ ត្រូវបានកត់ត្រាចូល​ទៅ​ក្នុង​សៀវភៅ​មគ្គុទេស​ទេសចរណ៍ ដែល​ចេញ​លក់ចាប់ពីថ្ងៃទី១៣ ខែតុលានេះ ក្នុងតម្លៃ២៥អ៊ឺរ៉ូ (ប្រមាណជា២៨ដុល្លារអាមេរិក) សម្រាប់មួយ​ក្បាល​នោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយកទិសដៅទេសចរណ៍ចំនួន២០ ដែលល្អជាងគេ មកជម្រាប​ជូន​ប្រិយមិត្ត។

សូមជម្រាបជូនដែរថា មគ្គុទេសទេសចរណ៍ «Lonely Planet» ត្រូវបានបង្កើតឡើង ដោយជនជាតិ​អង់គ្លេស​-អៀរឡង់ ពីរនាក់ គឺលោក «Tony Wheeler» និងអ្នកស្រី «Maureen Wheeler។ បន្ទាប់ពីទទួលបាន​ភាព​ល្បី​ល្បាញ នៅជុំវិញពិភពលោករួច សហគ្រាស «Lonely Planet» ត្រូវបានទិញយក​ជាបន្តបន្ទាប់ នៅ​ឆ្នាំ​២០០៧ ដោយ​បណ្ដាញទូរទស្សន៍ «BBC» របស់អង់គ្លេស និងនៅឆ្នាំ២០១៣ ដោយ​សហគ្រាស «NC2 Media» ដែល​ជា​សហគ្រាសផ្សព្វផ្សាយ​​ដ៏ធំ របស់អាមេរិក។

ជាការកត់សម្គាល់ ទីកន្លែងដ៏ស្រស់ស្អាត របស់អាមេរិក ដែល «Lonely Planet» ផ្ដល់ចំណាត់ទៅឲ្យ ពីក្នុង​ចំណោម​ចំណាត់ថ្នាក់ចុងក្រោយ ទាង២០នោះ មានតែមួយកន្លែងប៉ុណ្ណោះ។ កន្លែងនោះ ជា«ជ្រលងភ្នំ Canyon» ស្ថិត​នៅ​ភាគ​ខាងលិច សហរដ្ឋអាមេរិក។ តែសម្រាប់ប្រទេសអូស្ត្រាលីវិញ មានទីស្រស់ស្អាត ដល់​ទៅ​៣កន្លែង ពីក្នុង​ចំណោម​ចំណាត់ថ្នាក់​ចុងក្រោយ ទាំង២០។

ខាងក្រោមនេះ ជាទីកន្លែងដ៏ស្រស់ស្អាតជាងគេ ទាំង២០ នៃចំណាត់ថ្នាក់ចុងក្រោយ របស់​មគ្គទេស​ទេសចរណ៍ «Lonely Planet»៖

១) ប្រាសាទអង្គរវត្ត - កម្ពុជា

២) មហាកំផែងផ្កាថ្មសមុទ្រ - អូស្ត្រាលី

» តំបន់ទេសចរណ៍ផ្សេងទៀត របស់មគ្គុទេសទេសចរណ៍ «Lonely Planet» សូមចុចនៅលើទំព័របន្ទាប់។


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...