«ចក្រភពជំនួញ នៃមហាផៅសន្ដានត្រកូល ហ៊ុន»
ជាផ្លូវការ លោក ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា ដែលកាន់អំណាចជានាយករដ្ឋមន្ត្រី តាំងពីជាង៣ទសវត្សន៍មកហើយនោះ បានប្រកាសពីចំណូលរបស់ខ្លួន មានប្រមាណមិនដល់ ១៤ ០០០ដុល្លារផងទេ ក្នុងមួយឆ្នាំ (ឬមិនដល់១២០០ដុល្លារ ក្នុងមួយខែ)។ លោក ថែមទាំងបានពន្យល់ កាលពីឆ្នាំ២០១១កន្លងមកថា លោកសង្ឃឹមពីការចិញ្ចឹម របស់កូនៗរបស់លោក នៅពេលលោកចូលនិវន្តន៍។ ប៉ុន្តែបើតាមរបាយការណ៍ របស់អង្គការ គ្លបប៊ល វីតណេស (Global Witness) ដែលទើបនឹងចេញផ្សាយ នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ បានទម្លាយឲ្យដឹងថា លោក ហ៊ុន សែន អាចរស់នៅលើគំនរមហាសាល ពីក្រុមគ្រួសារផៅសន្ដានរបស់លោក ដែលបានបើករកទទួលទាន នៅក្នុងពេលដែលលោក នៅកំពុងកាន់អំណាចនេះ ដោយមិនមានការព្រួយបារម្ភអ្វីឡើយ។
ក្រុមមន្ត្រីជំនិត របស់លោក ហ៊ុន សែន និង«The Hun Family Tree»។ (រូបថតរបស់គ្លបប៊ល វិតណេស)
» អានអត្ថបទនេះ ពីទំព័រដើមមកវិញ សូមចុចនៅលើទីនេះ។
សេចក្ដីប្រកាសព័ត៌មាន ជាខេមរភាសា របស់អង្គការ គ្លបប៊ល វិតណេស៖