ជម្លោះព្រំដែនជាមួយកម្ពុជា៖ ថៃ​អាច​នឹង​មិន​គោរព​តាម​តុលាការ​អន្តរជាតិ (CIJ)

ឧត្តមសេនីយប្រាយុត ចាន់អ៊ូឆា (Prayut Chan-O-Cha) បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន យ៉ាងដូច្នេះថា «យើងមិនចង់បាន ការសម្រេចចិត្តអាក្រក់មួយ សម្រាប់យើងទេ។ វាច្បាស់ណាស់។» លោកបន្ថែមថា «រដ្ឋាភិបាលត្រូវសម្រេចថា តើត្រូវគោរព (សាលក្រម) ឬមិនគោរព»។ ក្នុងករណីរដ្ឋាភិបាល មានចម្លើយអវិជ្ជមាន «យើងនឹងចាត់វិធានការ នូវអ្វីដែលត្រូវធ្វើជាបន្ទាប់ តែនឹងមិនប្រើការរំលោភ ពីម្ខាងទៅម្ខាងទៀតទេ ព្រោះយើងជាប្រទេសស៊ីវីល័យ។» កាលពីខែកុម្ភះ និងមេសាក្នុងឆ្នាំ២០១១ ការផ្ទុះអាវុធបានកើតឡើង នៅជាប់តំបន់ព្រំដែន រវាងប្រទេសទាំងពីរ ជាពិសេសនៅជុំវិញប្រាសាទព្រះវិហារ ដែលធ្វើអោយមានទាហានស្លាប់ ប្រមាណជា២៨នាក់។ ចំនួននេះជាតួលេខដោយឡែក បើគេរាប់ពីជម្លោះព្រំដែនេះ នៅឆ្នាំកន្លងមក។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: January 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសថៃអាចនឹងមិនគោរព តាមសាលក្រមសម្រេចចិត្ត របស់តុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងសំនុំរឿង​មួយទល់​នឹង​កម្ពុជា ស្ដីពីជម្លោះព្រំដែន។ នេះជាការអោយដឹងរបស់ មេទ័ពដ៏មានឥទ្ធិពលម្នាក់ នៃប្រទេសនេះ ដោយនៅតែបញ្ជាក់ពី​បំណងខ្លួនថា នឹងមិនចង់បានសង្គ្រាមឡើយ។


ប្រាសាទព្រះវិហារខ្មែរ ដែលមានចំណាស់ជាង១ពាន់ឆ្នាំ ស្ថិតនៅជាបេះដូងនៃជម្លោះព្រំដែនខ្មែរថៃ។

ឧត្តមសេនីយប្រាយុត ចាន់អ៊ូឆា (Prayut Chan-O-Cha) បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន យ៉ាងដូច្នេះថា «យើងមិន​ចង់បានការសម្រេចចិត្តអាក្រក់មួយ សម្រាប់យើងទេ។ វាជាក់ស្ដែងណាស់ គឺដូច្នេះ។»

លោកបន្ថែមថា «រដ្ឋាភិបាលត្រូវសម្រេចថា តើត្រូវគោរព (សាលក្រម) ឬមិនគោរព»។ ក្នុងករណីរដ្ឋាភិបាល មានចម្លើយ​អវិជ្ជមាន «យើងនឹងចាត់វិធានការ នូវអ្វីដែលត្រូវធ្វើជាបន្ទាប់ តែនឹងមិនប្រើការរំលោភ ពីម្ខាងទៅម្ខាងទៀតទេ ព្រោះ​យើងជាប្រទេសស៊ីវីល័យ។» កាលពីខែកុម្ភះ និងមេសាក្នុងឆ្នាំ២០១១ ការផ្ទុះអាវុធបានកើតឡើង នៅតំបន់ជាប់ព្រំដែន រវាងប្រទេសទាំងពីរ ជាពិសេសនៅជុំវិញប្រាសាទព្រះវិហារ ដែលធ្វើអោយមានទាហានស្លាប់ ប្រមាណជា២៨នាក់។ ចំនួន​នេះជាតួលេខមួយដាច់ដោយឡែក បើគេមិនរាប់ពីតួលេខក្នុងជម្លោះព្រំដែនដ៏រ៉ាំរ៉ៃនេះ នៅឆ្នាំមុនៗកន្លងមកនោះ។

លទ្ធិជាតិ«និយមជ្រុល»របស់ប្រទេសថៃ

កម្ពុជាបានប្ដឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ (CIJ) ដើម្បីបកស្រាយនូវសាលក្រមមួយ ចេញសម្រេចនៅឆ្នាំ​១៩៦២ ដែលបានអនុញ្ញាតអោយប្រទេសនេះ មានសិទ្ធពេញច្បាប់ ធ្វើជាម្ចាស់ទ្រព្យទៅលើប្រាសាទព្រះវិហារ ដែល​មាន​ចំណាស់តាំងពីសតវត្សទី១១មកនោះ។ ប្រាសាទនេះត្រូវបាន អង្គការយូណេស្កូ ចាត់បញ្ចូលទៅក្នុងបញ្ជីបតិកភ័ណ្ឌ​ពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០០៨កន្លងមក ហើយភាពតានតឹងរវាងប្រទេស​ទាំងពីរ ក៏បានចាប់ផ្ដើមកើត​មានតាំង​ពីពេលនោះមកដែរ ។

ស្ថានភាពរបស់ប្រាសាទ ដែលមានជណ្ដើរ ដើរចូលពីទឹកដីថៃនោះ វាបានបង្កអោយប្រទសនេះ មានលេសក្នុងការ​ប្រើប្រាស់ មនោគមជាតិនិយមរបស់ខ្លួន ដើម្បីធ្វើ«ជាតូបនីយកម្ម»លើប្រាសាទរបស់ខ្មែរមួយនេះ។ បន្ទាប់មកទៀត ប្រទេសថៃបានទាមទារ យកមកកាន់កាប់ នូវទឹកដីស្ថិតនៅជុំវិញប្រាសាទព្រះវិហារ មានប្រមាណជា៤,៦គីឡូម៉ែត្រ​ក្រឡា ដែលប្រទេសកម្ពុជាបានប្រកែក ថាមិនមានដែនដីត្រួតស៊ីគ្នា របៀបនេះទេ និងថាជាដែនដី ដែលស្ថិតក្នុង​អធិបតេយ្យ​ទឹកដីរបស់ខ្លួន។

សវនាការកាត់ក្ដីរបស់តុលាការអន្តរជាតិ នឹងបើកធ្វើនៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៩ ខែមេសាខាងមុខ នៅទីក្រុងឡាអេ (La Haye) ប្រទេសហូឡង់។ ប៉ុន្តែថ្ងៃសម្រាប់ចេញសាលក្រម សាលាក្ដីដែលទទួលបន្ទុកអារកាត់ជម្លោះជាអន្តរជាតិនេះ នៅមិនទាន់ប្រកាស​អោយដឹង​នៅឡើយ។

នៅក្នុងរយះពេលនេះ ទីក្រុងភ្នំពេញបានដាក់ពាក្យបណ្ដឹងស្នើសុំអោយ សាលាក្ដីនេះ បញ្ជាអោយមានការដកទ័ពថៃ​ចេញពីតំបន់ជម្លោះ។ នៅខែកក្កដាឆ្នាំ២០១១ សាលាក្ដីបានសម្រេច អោយភាគីជម្លោះទាំងសងខាង ដកទ័ពចេញពី​តំបន់ជុំវិញប្រាសាទព្រះវិហារ។ ប៉ុន្តែសេចក្ដីសម្រេចនេះ ត្រូវបានអនុវត្តន៍ រហូតមកដល់មួយឆ្នាំក្រោយ តែប៉ុណ្ណោះ។ ស្ថានភាពតានតឹងរវាងប្រទេសទាំងពីរបានថយចុះ នៅក្រោយពេលដែលលោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ត្រា (Yingluck Shinawatra) បានជាប់ឆ្នោត ក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃ នារដូវក្ដៅឆ្នាំ២០១១កន្លងមក។ លោកស្រីយីងឡាក់ ជាប្អូនស្រីរបស់លោកថាក់ស៊ីន ស៊ីនណាវ៉ាត្រា (Thaksin Shinawatra) ដែលជាមិត្តជិតស្និត​របស់​នាយករដ្ឋមន្ត្រីខ្មែរ លោកហ៊ុនសែន។

ភាពរំជើបរំជួលបានកើតមានមកវិញ កាលពីពេលថ្មីៗនេះ ដោយសារតែពួកអ្នកជាតិនិយមជ្រុលថៃ បានចុះ​​ធ្វើបាតុកម្ម​តាមដងផ្លូវក្នុងទីក្រុងបាងកក ដើម្បីប្រឆាំងនឹង«អនាគតសាលក្រម» របស់សាលាក្ដីអន្តរជាតិ ដែលនឹងចេញក្នុងពេល​ខាងមុខ៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...