ការចុះចតរបស់យន្ដហោះ នៅក្រុងមេនឆេស្ទ័រ ធ្វើឲ្យលោះព្រលឹង
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០១ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 02, 2015
- ប្រធានបទ: គ្រោះលើអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅប្រទេសអង់គ្លេស កាលពីសប្ដាហ៍កន្លងទៅ មានខ្យល់បោកបក់យ៉ាងខ្លាំង ជាពិសេសនៅពីលើទីក្រុង មេនឆេស្ទ័រ (ស្ថិតនៅភាគកណ្ដាល)។ ខ្យល់បក់ក៏ខ្លាំង រីឯយន្ដហោះ ក៏មានចំនួនច្រើន ដើម្បីធ្វើការត្រៀមចុះចត នៅនឹងព្រលាយន្ដហោះ ប្រចាំទីក្រុងនេះដែរ។
នៅក្នុងរូបភាពខាងលើនេះ គេឃើញយន្ដហោះ ប្រភេទអ៊ែរប៊ូស (Airbus A320) កំពុងសំកាំងខ្លួន នៅនឹងកំពស់មួយ ដើម្បីរងចាំឱកាស ឲ្យខ្យល់បានស្រាកស្រាន្ដបន្តិច នឹងអាលបន្ទាបខ្លួន។ តែបើគេតាមដាន មើលរូបភាពនេះមួយសន្ទុះ ជាមួយនឹងល្បឿនខ្យល់បក់ មិនតិចជាង១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោងនោះ គេច្បាស់ជាមានអារម្មណ៍«លោះព្រលឹង» ជំនួសអ្នកជិះនៅក្នុងយន្ដហោះ មិនស្ទើរឡើយ។
ប៉ុន្តែរង់ចាំឲ្យខ្យល់ស្ងប់ មិនជាងាយស្រួលប៉ុន្មាន សម្រាប់ប្រទេសអង់គ្លេស ដែលស្ថិតនៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិកនេះណាស់។ ដូច្នេះហើយ ទើបអ្នកបើកបរយន្ដហោះ មិនចង់ប្រថុយគ្រោះថ្នាក់ ហើយត្រូវបង្ហោះយន្ដហោះ ឡើងទៅលើវិញ រួចបន្ទាប់មក បានបង្ហោះត្រឡប់ចុះឡើង ជាច្រើនសារ មុននឹងធ្វើការចុះចត បានសម្រេចជាស្ថាពរ៕