អតីតអ្នកតស៊ូ៖ អ្នកលះបង់អំណាច ទើបជាអ្នក«ប្រជាធិបតេយ្យ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៩ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 11, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រឹទ្ធាចារ្យ ហួង ធាមទៀត អតីតអ្នកតស៊ូ ជាមួយរណសិរ្យរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន បានថ្លែងឡើងលីថា ប្រទេសស្ថិតក្រោមការដឹកនាំ របស់មនុស្សតែ«ម្នាក់» គ្មានការផ្លាស់ប្តូរ (អ្នកដឹកនាំ) នោះ មិនមែនជាប្រទេស ដែលមានប្រជាធិបតេយ្យឡើយ បើទោះជាប្រទេសនោះ មានការគោរពច្បាប់ ឬសិទ្ធិមនុស្ស ឬបទដ្ឋានគតិយុត្តិនានា យ៉ាងណាក៏ដោយ។
ចាញ់តែមិនព្រមចាញ់...
ថ្លែងក្នុងវេទិការ «វគ្គបណ្តុះបណ្តាល ភាពជាអ្នកនយោបាយ» វគ្គ២ របស់គណបក្សអំណាចខ្មែរ នារាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងមកនេះ លោកតាបានលើកឡើងថា ក្នុងសង្គមអ្នកនយោបាយខ្មែរ នាសតវត្យន៍ចុងក្រោយនេះ លោកបានមើលឃើញថា អ្នកនយោបាយទាំងនោះ ចេះតែឈ្លោះ និងប្រកែកយកឈ្នះតែរៀងៗខ្លួន ហើយអះអាងថា ខ្លួនកំពុងគោរព តាមគោលការណ៍ប្រជាធិបតេយ្យ ដែលតាមការពិត គ្រាន់តែជា«លេស»ប៉ុណ្ណោះ។
លោកព្រឹទ្ធាចារ្យ បានចោទសួរឡើងថា ហេតុអ្វីបានជាពួកអ្នកនយោបាយទាំងនោះ អាចឈ្លោះគ្នាបាន តែមិនអាចត្រូវគ្នាបាន? លោកតាថាទាំងនោះ មកពីអ្នកកាន់អំណាចម្នាក់ កាលណា«ចាញ់»(ឆ្នោត)ហើយ តែមិនព្រមចាញ់ ចាញហើយ មិនព្រមចុះពីអំណាច នៅតែក្រាញអំណាច មិនឲ្យទៅអ្នកដទៃគ្រប់គ្រងម្តងនោះ អញ្ចឹងបញ្ហា ត្រូវកើតឡើងតាមរយៈការតវ៉ា ការតស៊ូ ដែលជាមូលហេតុ នៃការបង្ហូរឈាម រវាងខ្មែរ និងខ្មែរ ព្រោះតែ«អំណាច»នោះឯង។
តើជនកាន់អំណាចតែម្នាក់ឯងដ៏យូរនោះ ជានរណា?
ក្នុងជីវភាព និងជីវិតឆ្លងកាត់របបនយោបាយ និងបទពិសោធន៍ នៃការចូលរួមនយោបាយ ជាង៥០ឆ្នាំមកនេះ លោក ធាមទៀង បានបន្តថា បើមនុស្សកាន់អំណាចតែម្នាក់ឯង មានអំណាចក្នុងដៃកាន់តែយូរ នោះវាក៏កាន់តែមានចិត្តចង់ និងឃ្លានអំណាច កាន់តែខ្លាំងឡើង (ល្មោភអំណាច)។ ដែលបញ្ហានេះ នឹងនាំមនុស្សម្នាក់នោះ ដឹកនាំទៅរករបៀបគ្រប់គ្រងប្រទេស តាមបែបផ្តាច់ការ ជាមួយនឹងការប្រើប្រាស់អំណាចក្នុងដៃរបស់ខ្លួន ដែលអះអាងថា ជាអំណាច«ស្របច្បាប់»នោះ៕
» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោកតា ហួង ធាមទៀង ដូចខាងក្រោម៖