ខ្ចី​ម៉ូតូ​ទៅ​វាយ​តប់​រួច​បើក​បុក​ម៉ូតូ​មួយ​ទៀត... ឯ​ម្ចាស់​ម៉ូតូ​ជា​អ្នក​សង

យុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ បានខ្ចីម៉ូតូរបស់មិត្តភ័ក្រ ជិះទៅវាយអ្នកនៅតាមផ្លូវ ឲ្យរងរបួស ហើយ​បើក​គេច ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត។ សម្រេចសម្រួលទៅ គឺម្ចាស់ម៉ូតូ ជាអ្នកមកចេញសំណង ឲ្យ​ជន​រង​គ្រោះ​ទាំង​ពីរ ខណៈ​យុវជន​រូប​នោះ បាន​រត់​គេច​ខ្លូន​បាត់​ស្រមោល។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 18, 2015
  • ប្រធានបទ: ហិង្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍បង្ករឡើង ដោយក្មេងស្ទាវ មិនស្គាល់អត្តសញ្ញាណនេះ បានកើតឡើង កាលពីវេលាម៉ោង ៦ និង​៣០នាទី ល្ងាចថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ព្រះស៊ីហនុ ខាងលិចវិមានឯករាជ្យ ទល់​មុខ​វិទ្យាស្ថានជាតិអប់រំ (NIE)។ ហេតុការណ៍នេះ ត្រូវបាន សាក្សីបញ្ជាក់ឲ្យដឹងថា ដំបូងឡើយ មានយុវជនម្នាក់ បើកម៉ូតូមកវាយអ្នក នៅអង្គុយកំពុងញ៉ាំអី ទាំងកំរោល បន្ទាប់មក យុវជនស្ទាវនោះ បានបើកម៉ូតូគេច ទៅបុក​ម៉ូតូដូមួយទៀត បណ្ដាលឲ្យដួលម៉ូតូ មុននឹងបានរត់គេចខ្លួន បាត់ស្រមោល។

ជនរងគ្រោះ ដោយការវាយតប់ ឈ្មោះ វង្ស បញ្ញាសំបូរ បានរៀបរាប់ថា ខ្លូន និងមិត្តភ័ក្រ កំពុងអង្គុយ មានគ្នា​៥នាក់ ហើយទិញរបស់ញ៉ាំនៅទីនោះ។ ស្រាប់តែជនបង្ក មិនដឹងបើកម៉ូតូមកពីណា ទាត់ខ្លួនមួយជើង​ពេញ​ទំហឹង ចំកណ្តាលមុខ  បន្ទាប់មកយកខ្សែក្រវ៉ាត់ មកវាយទាំងកំរោលទៀត។ ក្រុមមិត្តភក្កិយុវជននេះ បាន​ឃើញ​ដូច្នេះ ក៏បានតដៃ ដើម្បីជួយសង្គ្រោះ ពីការវាយប្រហារ របស់យុវជននោះ។

បន្ទាប់ពីហេតុការណ៍វាយតប់ នេះហើយ យុវជនបង្ក បានបើកម៉ូតូ ម៉ាកឌ្រីម សេរី ២០១៥ ស្លាកលេខ ភ្នំពេញ​១AQ-៣៥៨៣ ពណ៍ខ្មៅ ដើម្បីគេចខ្លូន តែបានជ្រុលទៅបុកម៉ូតូមួយទៀត បន្ទាប់មក បានរត់គេចខ្លួន​បាត់​ស្រមោល ដោយទុកឲ្យម្ចាស់ម៉ូតូ មកដោះស្រាយកម៉ូតូ។ ម្ចាស់ម៉ូតូបង្កឈ្មោះ ជា ស៊ិនហ៊ី បានប្រាប់ឲ្យដឹង​ថា មិត្តភក្កិ ដែលជាជនបង្កខាងលើ បានខ្ចីម៉ូតូខ្លួនទៅ ថាទៅយកសង្សា តែបែរជាមកបង្កបញ្ហាទៅវិញ។ យុវជន​ ស៊ិនហ៊ី មិនបានដឹងថា យុវជនបង្កហេតុនោះ មានបងប្អូននោះទេ គ្រាន់តែហៅឈ្មោះក្រៅថា ទី គ្មានមុខរបរ និងអាស័យដ្ឋានពិតប្រាកដឡើយ។

ចុងបញ្ចប់ម្ចាស់ម៉ូតូ បានសងថ្លៃការខូចខាត ទៅភាគីរងគ្រោះ ទាំងពីរ ដោយភាគីម៉ូតូរងគ្រោះ ទទួលបាន​ចំនួន ៨០ដុល្លា និងភាគីរងការវាយតប់ ចំនួន ៥ម៉ឺនរៀល។ តែផ្ទុយទៅវិញ ស្រ្តីជាម្តាយយុវជន បញ្ញាសំបូរ មិន​ព្រម​ទទួលយកសំណង ៥ម៉ឺនរៀលទេ។ អ្នកស្រី ម៉ម ចន្ថា បានលើកឡើងថា៖ «គេគ្រាន់តែបុកម៉ូតូ សង៨០ដុល្លា កូនខ្ញុំវាយចំភ្នែក ចូលពេទ្យចេញសងខ្ញុំ ៥ម៉ឺនរៀល ខ្ញុំមិនសុខចិត្តទេ»។

ម្ដាយយុវជនរងគ្រោះ បានបន្តដាក់ពាក្យប្តឹង នៅប៉ុស្តិ៍រដ្ឋាបាលនគរបាល ចតុមុខ នាម៉ោង ៩យប់ថ្ងៃ ខែ ឆ្នាំ ដដែល ដើម្បីទារថ្លៃព្យាបាល ឲ្យកូនអ្នកស្រីចំនួន៨០ដុល្លា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...