បែក​ធ្លាយ​រូប​ថត​រង​គ្រោះ​របស់ សាសា?

គណនីហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹក និងបានអះអាងថា នេះ ជារូបថតរងគ្រោះរបស់កញ្ញា សាសា ដោយ​ការ​វាយ​តប់ ទាត់​ធាក់ បោចសក់ដ៏រន្ធត់មួយ ពីសំណាក់ជនម្នាក់ កាលពីថ្ងៃទី២ ខែកក្កដានេះ។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៩ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 09, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើរូបថតនេះ (រូបថតពេញ នៅខាងក្រោម) ពិតជារូបថត របស់កញ្ញា សាសា ហៅ ឯក សុជាតា មែនឬ? គណនី​ហ្វេសប៊ុកមួយ របស់យុវជន អូន វណ្ណសាក់ (Oun Vansak) ដែលគេធ្លាប់ស្គាល់ថា ជាយុវជនសកម្មក្នុង​ការងារ​សង្គមនោះ បានយករូប​នេះ​មក​ផ្សាយ នៅលើជញ្ជាំងគណនេយ្យរបស់ខ្លួន ដោយបានសរសេរអមថា៖ «អាណិត កញ្ញា សាសា ណាស់ សង្ឃឹមយុត្តិធម៌ មានសំរាប់បងស្រី»។

រូបនេះ ត្រូវបានបង្ហោះពី៣ម៉ោងមុន និងបន្ទាប់មក មានការចែករំលែកភ្លាមៗ ដល់ទៅជាង១០០នាក់។ អ្នក​ប្រើ​ប្រាស់ បណ្ដាញសង្គមភាគច្រើន បានជឿជាក់ថា នេះពិតជារូបថតមែនទែន នៃការរងគ្រោះ របស់កញ្ញា សាសា ពីក្នុងហេតុការណ៍វាយតប់ បង្កឡើងដោយជនម្នាក់ ដែលគិតថាខ្លួនមានអំណាច នៅក្នុង​ក្លឹប​ឡា​ហ្គេ​ន​បា ស្ថិត​នៅ​សង្កាត់​ទន្លេ​សា​បាក់ ខណ្ឌចំការមននោះ កាលពីយប់ថ្ងៃទី២ ខែកក្កដា កន្លងមក។ ប៉ុន្តែអ្នកប្រើប្រាស់ម្នាក់ បានសរសេរថា មិនមែនជារូបមែនទែន ឬជារូបរបស់កញ្ញា សាសា នោះទេ។

យ៉ាងណាក៏ដោយ ក៏នៅលើគណនេយ្យហ្វេសប៊ុក របស់អតីតពិធីការិនីទូរទស្សន៍ កញ្ញា សាសា នាងបាន​សរសេរ តបទៅនឹងការសួរសុខទុក្ខ របស់«ជីដូន»នាងថា៖ «ឥឡូវភ្នែកចៅខាងស្តាំ មានបញ្ហាខ្លាំងណាស់ ត្រូវ​ទៅ​ពេទ្យជាបន្ទាន់ ចៅមិនចង់ពិការទេ»។ ការសរសេរមួយទៀត កាលពីម្សិលម៉ិញ អមនឹងរូបភាព​គណនេយ្យ​របស់នាង បានឲ្យដឹងដែរថា៖ «បេីសិនខ្ញុំបាត់បង់ភែ្នកម្ខាង តេីខ្ញុំត្រូវធ្វេីយ៉ាងណា»? ការថ្លែងរបស់​នាង ​ហាក់​ត្រូវគ្នា ទៅនឹងរូបថតនេះ ដែលបង្ហាញពីភាពរងគ្រោះខ្លាំង ទៅលើភ្នែកខាង​ស្ដាំ​របស់​នាង។ ជាពិសេស នៅ​លើ​ថ្ពាល់របស់កញ្ញា សាសា មាន​ប្រជ្រុយ ឬ«អាចម៍រុយ»មួយ ដែលកាន់តែអាចបញ្ជាក់ថា រូបនេះជារូបពិត។

» New updated៖ នៅលើគណនេយ្យហ្វេសប៊ុក របស់លោក ផែង វណ្ណៈ ក៏ទើបនឹងបានបង្ហោះរូបភាពជាច្រើន ដែលលោកបានអះអាងថា ជារូបភាពរងគ្រោះ របស់កញ្ញា សាសា។ (រូបទាំងនេះ នឹងមានដាក់ជូន នៅ​ផ្នែក​ខាង​ក្រោម​នៃអត្ថបទនេះ)

អំពើហិង្សា ប្រព្រឹត្តិការវាយតប់ ទាត់ធាក់ បោចសក់នេះ កំពុងស្ថិតក្នុងចំណាត់ការ របស់តុលាការ សាលា​ដំបូង​រាជធានីភ្នំពេញ។ កាលពីល្ងាចម្សិលម៉ិញ តុលាការបានចេញដីការឲ្យនាំខ្លួន លោកឧកញ៉ា សុខ ប៊ុន ដែល​ជាប់​សង្ស័យ ជាអ្នកដៃដល់ ជាមួយនឹងអង្គរក្សខ្លួននោះ ដើម្បីចូលខ្លួនមកឆ្លើយបំភ្លឺ។ តែបើតាមប្រភពមិន​ផ្លូវការ​មួយ បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា លោកឧកញ៉ា សុខ ប៊ុន បានធ្វើដំណើរ ទៅកាន់​ប្រទេស​សិង្ហបូរី​បាត់​ហើយ៕

» អានអត្ថបទ៖ តុលាការ​​ឲ្យ​នាំ​ខ្លួន​ឧកញ៉ា សុខ ប៊ុន រឿង​វាយ​តប់​កញ្ញា សាសា

» អានអត្ថបទ៖ សាសា ថា​ជន​ដែល​វាយ​នាង បាន​ទូរស័ព្ទ​មក​សុំ​ទោស

» រូបថត ដែលត្រូវគេអះអាងថា ជារូបថតពីការរងគ្រោះ របស់កញ្ញា សាសា៖

» រូបថត របស់កញ្ញា សាសា នៅលើគណនេយ្យហ្វេសប៊ុករបស់នាង ដែលទើបនឹងដូរ កាលពីម្សិលម៉ិញ៖

» រូបថត បង្ហោះដោយលោក ផែង វណ្ណៈ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...