ពិធីករ ជា វណ្ណារិទ្ធ បង្អួត​កូន​ប្រុស​ដ៏​ស្រស់​ស្អាត

លោក ជា វណ្ណារិទ្ធ ដែលជាពីធីករ នៅទូរទស្សន៍បាយ័ន បានថតរូបកូនប្រុស ដែលទើបតែសម្រាលរួច មក​បង្ហាញ​ដល់​ប្រិយ​មិត្ត នៅតាមបណ្តាញសង្គម។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ១៨ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 23, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វេលាម៉ោង ៨ និង ១២ នាទីព្រឹកថ្ងៃ ទី ១៨ ខែ កញ្ញា ឆ្នាំ២០១៥នេះ ភរិយារបស់លោក ជា វណ្ណារិទ្ធ បានសម្រាល​កូនប្រុសមួយរូប ដ៏ស្រស់ស្អាតដែលមានទំងន់ ៣, ៣១ គីឡូក្រាម និងមានប្រវែង ៥០ សង់ទីម៉ែត នៅក្នុង​មន្ទីរ​ពេទ្យពហុព្យាបាលមួយ ក្នុងរាជធានីភ្នំពេញ។

តាមការថ្លែងរបស់លោក ទៅកាន់សារពត៍មានក្នុងស្រុកមួយ បានឲ្យដឹងថា៖ «ពេលនេះ ទាំងម្ដាយ និង កូន គឺ​ពួកគាត់មានសុខភាពល្អធម្មតាទេ»។ លោកបានបន្តថា ទារកដែលទើបសម្រាលព្រឹកនេះ មានឈ្មោះថា ជា ប្រសិទ្ធិរិទ្ធ។

លោកបានបញ្ជាក់ថា ប្រហែលជាសម្រាកនៅមន្ទីរពេទ្យ បួន ប្រាំ ថ្ងៃសិន ទើបចេញត្រឡប់ទៅផ្ទះវិញ។ លោក​ពិត​ជាមានអារម្មណ៍ សប្បាយរីករាយ រកពាក្យអ្វីនិយាយមិនបានទេ ពេលកូនប្រុស និង ភរិយាសំណព្វចិត្ត មាន​សុខភាពរឹងមាំទាំងពីរ។

បើយើងក្រលេកមើលរូបថត ដែលលោកបានថតជាមួយគ្រួសារវិញ នៅលើបណ្តាញសង្គម គឺពិតជា រីករាយ និង​មានសុភមង្គលណា ស់ចំពោះវត្តមានរបស់សមាជិតថ្មី ក្នុងគ្រួសារនេះ៕



Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...