មហាសេដ្ឋីផ្នែកបច្ចេកវិទ្យាទាំង១០ ដែលមានជាងគេ ក្នុងពិភពលោក
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: April 05, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើអ្នកណាទៅដែល ជាអ្នកមានជាងគេ ក្នុងលោក ? តើលោកអ្នកមានបានគិតទេថា ហ្គូហ្គោល ហ្វេសប៊ុក អាម៉ាស៊ុន ឌែល ឬមីក្រូសូហ្វ៍ ... ដែលសុទ្ធសឹងជាក្រុមហ៊ុនយក្ស ខាងបច្ចេកវិទ្យានោះ មានម្ចាស់ជាអ្នកណា ? ថ្មីៗនេះ ទស្សនាវដ្ដី ដ៏ធំមួយរបស់ អាមេរិច ឈ្មោះ ប៊្លូមប៊ើង បានរៀបចំណាត់ថ្នាក់នេះ ហើយ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមចងក្រង យកមក ជំរាបជូនលោកអ្នក គ្រាន់ជាការយល់ដឹងបន្ថែម ។
យើងនឹងរៀបចំណាត់ថ្នាក់ ពីអ្នកដែលក្រជាងគេមុន ហើយអ្នកមានជាងគេ លោកអ្នកនឹងបានដឹងថា ជានរណានៅក្រោយគេបង្អស់ ៖
១០- ផូល អេឡិង Paul Allen: ១៤,៧ កោដដុល្លាអាមេរិច 14,7 milliards de dollars
គាត់ជាអ្នករួមបង្កើត ក្រុមហ៊ុន ម៉ីក្រូសូហ្វ៍ ប៉ុន្ដែបានចាកចេញពីក្រុមហ៊ុននេះ នៅឆ្នាំ ១៩៩៣ ហើយបានទៅបង្កើត ក្រុមហ៊ុនផ្សេងៗទៀត ទាក់ទងនឹង ការកំសាន្ដ ទូរទស្សន៍ ឬអចលនវត្ថុជាដើម ។ ក្រុមហ៊ុនក្រោយៗរបស់គាត់នេះ មិនត្រូវបានគេមើលឃើញថា មិនមានភាពល្អប្រសើរប៉ុន្មានទេ តែយ៉ាងហោចណាស់ គាត់ជាម្ចាស់ទឹកប្រាក់ចំនួន ១៤,៧ កោដដុល្លា ដែលត្រូវនឹង កំណើន ៤,៧% ក្នុងមួយឆ្នាំ។
៩- ម៉ៃឃើល ឌែល Michael Dell ១៤,៨ កោដដុល្លាអាមេរិច 14,8 milliards de dollars
គ្រានតែឃើញឈ្មោះរបស់គាត់ យើងប្រហែលជាអាចដឹងថា គាត់ជានរណាហើយ ។ ក្រុមហ៊ុន ឌែល Dell ដែលមានគាត់ជានាយកប្រតិបត្តិ មានភាគហ៊ុនរបស់គាត់ ប្រមាណជា ១៨ ភាគហ៊ុន ។ គាត់មិនត្រឹមជាម្ចាស់ទឹកប្រាក់ ចំនួនតែ ១៤,៨ កោដដុល្លា អាមេរិច ប៉ុណ្ណោះទេ តែគាត់ថែមទាំង មាន ១០កោដដុល្លា (លុយក្រៅ) ផ្សេងទៀត ដែលបានវិនិយោគ ទៅក្នុងផ្នែកដ៏ទៃៗទៀត ។
៨- ស្តេវ បាលម័រ Steve Ballmer ១៥,៥ កោដដុល្លាអាមេរិច 15,5 milliards de dollars
បច្ចុប្បន្ន គាត់ជាប្រធានក្រុមហ៊ុន មីក្រូសូហ្វ ។ គាត់គ្រប់គ្រង ទ្រពធនដ៏មហាសាលនេះ ជាមួយនឹងការកើនឡើង ប្រមាណជា ១៦,៦ ក្នុងមួយឆ្នាំ ។
៧- ចេហ្វ បេហ្សូស Jeff Bezos ១៨,៤ កោដដុល្លាអាមេរិច 18.4 milliards de dollars
គាត់ជាម្ចាស់ ក្រុមហ៊ុន អាម៉ាហ្សុន ដែលរកទទួលទាន ជាលក្ខណៈបណ្ដាញគេហទំព័រ បណ្ណាគារដំបូងគេ និងធំជាងគេ ក្នុងប្រទេសអាមេរិច តែឥឡូវ អាម៉ាហ្សុន បានពង្រីកទៅជាខ្នាតពិភពលោកទៅហើយ ។ បង្កើតនៅឆ្នាំ ១៩៩៤ ហើយមកទល់នឹងពេលឥឡូវ វាមិនត្រឹមតែជាបណ្ណាគារ ប៉ុណ្ណោះទេ គេហទំព័រអាមាហ្សុននេះក៏បានក្លាយជា ហាងលក់ឧបករណ៏បច្ចេកវីទ្យាលេខ១ ក្នុងលោកផងដែរ ។ ទឹកប្រាក់រកបានក្នុងមួយឆ្នាំរបស់ គេហទំព័រអាមាហ្សុន មានប្រមាណជា ៦៤កោដដុល្លាអាមេរិច ។
៦- អាហ្សីម ប្រេមជី Azim Premji ១៨,៥ កោដដុល្លាអាមេរិច 18,5 milliards de dollars
គាត់ជាមនុស្សទីមួយ ដែលមិនមែនជា ជនជាតិអាមេរិច ហើយជាប់ឈ្មោះជាមហាសេដ្ឋីពិភពលោកដែរនោះ ។ ជនជាតិ ឥណ្ឌាម្នាក់នេះ គឺជាម្ចាស់ក្រុមហ៊ុនមួយឈ្មោះ វីប្រូ SSII indienne Wipro មានបុគ្គលិកធ្វើការ ប្រមាណជា ១០០ ០០០នាក់ និងមានទឹកប្រាក់រកបានក្នុងមួយឆ្នាំ ប្រមាណជា មួយកោដដុល្លាអាមេរិច ។ អាហ្សីម ប្រេមជី មានលុយក្រៅដែល ដាក់ហ៊ុននៅផ្នែកផ្សេងៗ មានប្រមាណជា មួយកោដដុល្លាអាមេរិច ថែមទៀត។
៥- ស៊ែរហ្គៃ ប្រ៊ីន Sergey Brin ១៩,៥ កោដដុល្លាអាមេរិច 19.5 milliards de dollars
គាត់ជាអ្នករួមបង្កើត ហ្គោហ្គូល Google ហើយគ្រប់គ្រង ទ្រពធុនមហាសាលចំនួន ១៩,៥ កោដដុល្លាអាមេរិច មានការថយចុះប្រមាណជា ៤,៤% ក្នុងមួយឆ្នាំ ។ ជាមួយ ឡេរី ផេច អ្នករួមបង្កើត ហ្គោហ្គូល ដែរនោះ ស៊ែរហ្គៃ ប្រ៊ីន មានភាគហ៊ុន នៅក្នុង គេហទំព័រនៃការរុករកធំជាងគេមួយនេះ ចំនួន ១៦ភាគហ៊ុន ។
៤- ឡេរី ផេច Larry Page ១៩,៧ កោដដុល្លាអាមេរិច 19.7 milliards de dollars
គាត់ជាអ្នករួមបង្កើត ហ្គោហ្គូល Google ជាមួយ ស៊ែរហ្គៃ ប្រ៊ីន ហើយគ្រប់គ្រង ទ្រពធុនមហាសាលចំនួន ១៩,៧ កោដដុល្លាអាមេរិច មានការថយចុះប្រមាណជា ៤,៧% ក្នុងមួយឆ្នាំ ។ ភាគហ៊ុនរបស់ ឡេរី ផេច រួមជាមួយ ស៊ែរហ្គៃ ប្រ៊ីន នៅក្នុង គេហទំព័រនៃការរុករកធំជាងគេមួយនេះ មានចំនួន ១៦ភាគហ៊ុន ដែលមានតំលៃក្នុងផ្សារភាគហ៊ុន ប្រមាណជា ២០០កោដដុល្លាអាមេរិច ។
៣- ម៉ាក ហ្សីឃើប៊ែរ Mark Zuckerberg ២០,៥កោដដុល្លាអាមេរិច 20.5 milliards de dollars
អ្នកបង្កើត គេហទំព័បណ្ដាញសង្គមដ៏ធំជាងគេ ក្នុងលោក ហ្វេសប៊ុក ហើយគាត់ក៏ជាមហាសេដ្ឋី ដែលមានវ័យក្មេងជាងគេទាំងអស់ ។ ទ្រពសម្បតិ្តរបស់គាត់ ២០,៥កោដដុល្លា អាមេរិច ជាមួយនឹងការកើនឡើង ប្រមាណជា ១៦,៧% ក្នុងមួយឆ្នាំ ហើយកំពុងត្រៀមចូលប្រឡូកក្នុង ទីផ្សារភាគហ៊ុនផងដែរ ។
២- ឡេរី អេឡាយហ្សុន Larry Ellison ៣៧,១កោដដុល្លាអាមេរិច 37,1 milliards de dollars
ជានាយក ក្រុមហ៊ុន អ៊័រ៉ាគ្ល ឯកទេសខាងកម្មវិធីពត៌មានវិទ្យា មានទ្រពធន ៣៧,១កោដដុល្លាអាមេរិច ជាមួយនឹងការកើនឡើង ចំនួន ១៤,៩% ក្នុងមួយឆ្នាំ ។ គាត់មាន ភាគហ៊ុនក្នុង ក្រុមហ៊ុន ប្រមាណជា ២២,៥% ភាគហ៊ុន ។ ប្រាក់ក្រៅរបស់គាត់ ចំនួន ៤កោដដុល្លាផ្សេងទៀត បានវិនិយោគទៅក្នុងវិស័យអចលនវត្ថុ ។
១- ប៊ៀល ហ្គេត Bill Gates ៦៣,០ កោដដុល្លាអាមេរិច 63.0 milliards de dollars
គាត់ដូចជាមិនសូវមាន អ្នកមិនស្គាល់គាត់នោះទេ ។ អ្នករួមបង្កើត ក្រុមហ៊ុន មីក្រូសូហ្វ តែមិនមានមុខងារអ្វីទៀតទេ ចាប់តាំងពី ឆ្នាំ ២០០៨មក ហើយគាត់ទទួលបាន ចំណាត់ថ្នាក់លេខមួយ ខាងមានទ្រពធន ច្រើនជាងគេ ក្នុងពិភពលោក ។ ទ្រពធនទាំងនេះ មានកំណើត ៩,២%ក្នុងមួយឆ្នាំ ។ គាត់មាន ៦% នៃភាគហ៊ុនទាំងអស់របស់ មីក្រូសូហ្វ ត្រូវជា មួយភាគបួន នៃទ្រពធនទាំងអស់របស់គាត់ ។ បីភាគទៀតគឺជា ការចំណេញនៃការវិនិយោគទុន ដែលគាត់បានធ្វើកន្លងមក ។
ដោយ ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ - ប៉ារីស ទី ០៦មេសា ២០១២ ។Crédit photo : Reuters