​១ពាន់​លាន ដើម្បី​ឲ្យ​តារា​កុន​កូន​ជ្រូក​ម្នាក់ ក្លាយ​ជា​«ជំនួយ​ការ​ផ្ទាល់​ខ្លួន»

នាង រ៉ូឡា មីសាគី (Rola Misaki) តារាកុនកូនជ្រូក នៅក្នុងប្រទេសចិន និងជប៉ុន នឹងក្លាយជា «ជំនួយការផ្ទាល់ខ្លួន» របស់មហាសេដ្ឋីមួយរូប សម្រាប់រយៈពេល១៥ឆ្នាំ ជាថ្នូរនឹងទឹកប្រាក់ ១ពាន់លានយ័ន ត្រូវនឹង៨លានដុល្លា។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៩ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 19, 2015
  • ប្រធានបទ: កុនកូនជ្រូក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជីវិតជាតារាកុនកូនជ្រូក នៅទ្វីបអាស៊ីខាងកើត ពិតជាមិនធម្មតាទេ។ នាង រ៉ូឡា មីសាគី អាយុ២២ឆ្នាំ ដែលមានឈ្មោះល្បី នៅប្រទេសចិន និងជប៉ុន ខាងរួមរ័ក្សលុះក្ស័យ យ៉ាងត្រេកត្រអាល នៅក្នុងកុនកូនជ្រូកជាច្រើននោះ នឹង​ក្លាយជា​«ជំនួយ​ការ​ផ្ទាល់ខ្លួន» របស់មហាសេដ្ឋីមួយរូប សម្រាប់រយៈពេល១៥ឆ្នាំ ជាថ្នូរនឹងទឹកប្រាក់ ១ពាន់លានយ័ន ដែលត្រូវជា ៨លាន​ដុល្លា​អាមេរិក។ ថៅកែថ្មីរបស់នាងម្នាក់នេះ ក៏នឹងជួយធ្វើយ៉ាងណា ឲ្យអាជីពរបស់តារាស្រី មានភាពជឿនលឿន រីកដុះ​ដាល​ទៅមុខដែរ។

តារាកូនកាត់ ជប៉ុន-រ៉ូស្សី នាង រ៉ូឡា នឹងត្រូវបោះបង់ចោល ពិភពកុនកូនជ្រូក ដែលនាងបានចូលប្រឡូក តាំងពីឆ្នាំ២០១២ និង​បានសាងភាពល្បីល្បាញរបស់ខ្លួន យ៉ាងខ្លាំងក្លា ពីពេលនោះមក នៅក្នុងចំណោមបណ្ដាជនចិន និងជប៉ុន។ នាងត្រូវ​បាន​គេ​ស្គាល់ នៅក្នុងឈ្មោះមួយទៀតដែរ គឺ  តាគីហ្សាវ៉ា រ៉ូឡា (Takizawa Rola)។ អ្នកកាសែតចិនម្នាក់ បានថ្លែងឡើងថា៖ «ប្រសិនជា​លោកអ្នក ស្នើសុំឲ្យជនជាតិចិន រើសយកមនុស្សជាតិជប៉ុន ដ៏មានប្រជាប្រិយណាម្នាក់នោះ ចម្លើយគឺ​ប្រាកដ​ជា​ធ្លាក់ ទៅ​លើ​តារា​​សម្ដែង​ម្នាក់​នេះហើយ»។

កិច្ចសន្យា«អីៗ»ផ្សេងទៀត?

ជាមួយនឹងអ្នកតាមដាន ចូលចិត្តនាង ជិត៥លាននាក់ នៅលើបណ្ដាញសង្គម វេបូ (Weibo បណ្ដាសង្គមនៅប្រទេសចិន) ការចាក​ចេញរបស់តារា បានបង្កឲ្យមានការខ្នក់ចិត្ត មិនតិចនាក់ទេ។ អ្នកចូលចិត្តនាងម្នាក់ ដែល​ទំនង​ជា​ទប់ចិត្តមិនបាន បានសរសេរឡើងថា៖ «នាងជាតារាម្នាក់ ក្នុងចំណោមតារាដ៏ឆ្នើមដទៃទៀត។ ខ្ញុំមិនជឿទាល់​តែ​សោះ ថា​នាង​ចាកចេញ​ទៅ ជាមួយ​នឹងមនុស្សប្រុសចង្រៃម្នាក់នេះ។»។

បើតាមសារព័ត៌មាន «Tokyo Reporter» បានឲ្យដឹងដែរថា ទំនាក់ទំនងរវាង យុវតីជាតារា និងមហាសេដ្ឋី អាចនឹង​«ជ្រៅ» ជាងអ្វី ដែលធ្វើ​ឲ្យ​គេដឹងថា ជាកិច្ចសន្យាការងារធម្មតា ឬអាចឈានទៅរក កិច្ចសន្យា«អី»នោះផង។ អំណះអំណាង ដែល​គេហ៊ានសន្និដ្ឋាន ពីកិច្ចសន្យា«អីៗ»នោះ ដោយសារតែគេបានឃើញ អ្នកទាំងពីរ បានកាន់​ដៃ​គ្នាយ៉ាងស្និតស្នាល ចូល​ទៅ​កាន់​ពិធីដ៏ពិសេសមួយ នៅក្នុងរដ្ឋធានីប៉េកាំង កាលពីពេលថ្មីៗនេះ។

មហាសេដ្ឋីចិន ដែលត្រូវបានតារាស្រី នាង រ៉ូឡា ហៅថា «បងប្រុសដ៏ម៉ឺងម៉ាត់ (Serious Brother)» ម្នាក់នេះ ជាមនុស្ស​ដែល​​ឧស្សាហ៍ ចេញចូល នៅក្នុងពិភពសិល្បៈ របស់ប្រទេសចិន។ ប៉ុន្តែបុរសម្នាក់នេះ តែងតែដាក់របាំងមុខជានិច្ច នៅ​ពេល​ចេញដើរ ជា​សាធារណៈ (មើលរូបថតខាងក្រោម)។ បើតាមសារព័ត៌មានចិនជាច្រើន ជាពិសេស «People's Daily Online» បានឲ្យដឹងថា ទ្រព្យសម្បត្តិរបស់​បុរស​នេះ អាច​មាន​រហូត ដល់ច្រើនរយលានដុល្លារ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...