ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន ត្រូវ​ឡាន​បុក​របួស​ធ្ងន់​បាក់​ជើង

គ្រោះថ្នាក់មួយ បានបង្ករឡើង រវាងឡានកូរ៉ូឡា និងម៉ូតូនិច មួយគ្រឿង បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់ នៅពេលកើតហេតុ ចំណែកឯម៉ូតូ បានរងការខូចខាត ស្ទើរទាំងស្រុង នៅពីក្រោមឡាន។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៩ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 19, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ខណៈម្ចាស់រថយន្ដ ត្រូវបានមន្ត្រីសមត្ថកិច្ច ឃាត់​ខ្លួន​ជាបណ្ដោះអាសន្ន ព្រមទាំងប្រមូលវត្ថុតាង ដើម្បីទុកធ្វើការដោះស្រាយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ លេខ៥៩៨ ត្រង់ចំណុចផ្លូវបែកជាបួន ក្បែរស្ថានីយ៍ប្រេងតេលា ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ម្ចាស់ម៉ូតូរងគ្រោះឈ្មោះ គៀម ស៊ីវ័ន្ត អាយុ២៤ឆ្នាំ បានបាក់ជើងខាងស្តាំ ចំណែកម៉ូតូគាប នៅពីក្រោមឡាន ខូច​ខាត​ជាទម្ងន់។

សាក្សីនៅទីតាំងកើតហេតុ បានរៀរាប់ឲ្យដឹងថា ឡាន និងម៉ូតូ ដែលបង្ករគ្រោះថ្នាក់ខាងលើ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ស្រាប់តែមកដល់កន្លែងកើតហេតុ ដែលមានផ្លូវបំបែកជាបួន ម៉ូតូបានបត់ ដោយមិនបានឃើញឡាន ដែលមកដល់​ដំណាល​គ្នាដែរ។ ម៉ូតូ និងរថយន្ដ បានបុកគ្នាពេញទំហឹង រហូតដល់ដួលម៉ូតូ ទៅកិននៅក្រោមឡាន។

ឡានម៉ាកកូរ៉ូឡា ពណ៍សម្បកឪឡឹក ពាក់ស្លាកលេខភ្នំពេញ២I-៣១៧៣ បើកបរពីកើតទៅលិច ដោយបុរសឈ្មោះ សុវណ្ណារ៉ុង អាយុ៤០ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ម្តុំកាណាឌីយ៉ា ចំណែកឯម៉ូតូម៉ាកនិច ពណ៍ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ ១CU-១៩២ បើកបរដោយជនរងគ្រោះខាងលើ ក្នុងទិសដៅពីលិចទៅកើត។

ភ្លាមៗ បន្ទាប់ពីកើតហេតុ ជនរងគ្រោះ ដែលបាក់ជើងស្តាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ចំណែកឯម្ចាស់រថយន្ត បម្រុង​នឹងចាកចេញ ដោយមិនដោះស្រាយ តែត្រូវបានមន្ត្រីសមត្ថកិច្ច ចរាចរណ៍ ខណ្ឌទួលគោក ឃាត់ខ្លួន។ រថយន្ត និងម៉ូតូ​ជន​រងគ្រោះ ក៏ត្រូវបានបញ្ជូន ទៅកាន់ស្នងការដ្ឋាន ខណ្ឌទួលគោកដែរ ដើម្បី រងចាំភាគីម្ខាងទៀត មកធ្វើការដោះស្រាយ ទៅ​តាម​ច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...