ស្ត្រីកំពូលថ្វីជើងវៀតណាម ទាត់បាល់ពីចំហៀង ចូលទីទាំងពីរគ្រាប់
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៥ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 05, 2015
- ប្រធានបទ: បាល់ទាត់ស្ត្រី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមែនកីឡាករបាល់ទាត់ រ៉ូណាល់ដូ (Ronaldo) ឬម៉េស៊ី (Messi) ទេ ដែលជាទាត់បាល់ពិន័យ ពីចំហៀង ហើយដាក់បញ្ចូលទី ដោយគ្មានកីឡាករជួយបន្ថែម បែបនេះ តែគឺជាយុវតីមួយរូប ជនជាតិវៀតណាម នៅក្នុងការប្រកួត បាល់ទាត់ស្ត្រីអាយុ១៩ឆ្នាំ ដណ្ដើមជើងឯកអាស៊ី ឆ្នាំ២០១៥ រវាងក្រុមបាល់ទាត់វៀតណាម និងក្រុមបាល់ម៉ាឡេស៊ី កាលពីថ្ងៃទី០៥ ខែឧសភានេះ។
នៅក្នុងការប្រកួតនោះ ក្រុមស្ត្រីវ័យ១៩ឆ្នាំ របស់វៀតណាម បានរកបានពិន្ទុឈ្នះ ក្រុមម៉ាឡេស៊ី ដល់ទៅ៧គ្រាប់ ទល់នឹងសូន្យ។ ហើយនាង ង្វៀនធី ទូយ៉េ យ៉ង់ (Nguyen Thi Tuyet Dung) ជាអ្នករកគ្រាប់ឲ្យក្រុមរបស់នាង បានបីគ្រាប់។ ពីក្នុងនោះ ពីរគ្រាប់ នាងរកបាន ដោយទាត់ដោយផ្ទាល់ ពីស្លាបចំហៀង បញ្ចូលទី ដោយគ្មាននរណាប៉ះ ឬជួយបន្ថែមឡើយ។
គ្រាប់បាល់ពីចំហៀង ទាំងពីរគ្រាប់ ត្រូវបាននាងទាត់ ម្ដងពីឆ្វេង ម្ដងពីស្តាំ ដោយប្រើជើងម្ខាងម្នាក់ ដូចគ្នា។ បានសេចក្ដីថា យុវតីអាយុ១៩ឆ្នាំរូបនេះ ចេះប្រើជើងទាំងពីរ ឆ្វេងស្ដាំ របស់នាង បានល្អឥតខ្ចោះ។ តែគេត្រូវនិយាយដល់ ទេពកោសល្យវិញ ប្រសើរជាង៕