អ.ស.ប៖ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត​មួយ នឹង​អាច​កើត​មាន សម្រាប់​ប៉ាឡេស្ទីន?

លោក រីយ៉ាដ ម៉ង់សួរ(Riyad Mansour), អ្នកអង្កេត របស់អង្គការសហប្រជាជាតិ(UN) ប្រចាំការណ៍ នៅប៉ាលេស្ទីន បានប្រកាសទុកជាមុនថា នឹងមាន « ព្រឹត្តការណ៍ជា ប្រវត្តិសាស្រ្តមួយ សម្រាប់ជនជាតិប៉ាលេស្ទីន» ។ គឺនៅថ្ងៃព្រហស្បត៍ ស្អែកនេះ ភាគច្រើននៃប្រទេសជាសមាជិក របស់អង្គការសហប្រជាជាតិ នឹងអនុម័តរួមគ្នា រកដំណោះស្រាយឡើងវិញ ដើម្បីឈានទៅរក ការទទួលស្គាល់ ប៉ាលេស្ទីនជារដ្ឋមួយឯករាជ និង ជាសមាជិករបស់ អង្គការសហប្រជាជាតិ ។ នេះបើតាម ការសែតបារាំង ឡឺនូវែល អុបស៊ែវ៉ាទ័រ។
Loading...
  • ដោយ: ត្នោតខ្មែរ
  • កែប្រែចុងក្រោយ: November 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើដែនដីប៉ាឡេស្ទីន នឹងអាចក្លាយជាប្រទេសមួយ សមាជិកនៃអង្គការសហប្រជាជាតិ ដែរឬទេ? ចំលើយនេះនឹងអាចដឹង​ជាផ្លូវការ ចាប់ពីចុងសប្តាហ៍នេះទៅ។


ទង់ជាតិរបស់រដ្ឋប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា។ រូបថត MONOROOM.info/ Chea Bunthoeun។

លោក រីយ៉ាដ ម៉ង់សួរ(Riyad Mansour), អ្នកអង្កេត របស់អង្គការសហប្រជាជាតិ(UN) ប្រចាំការណ៍ នៅប៉ាឡេស្ទីន បានប្រកាស​ទុក​ជាមុនថា នឹងមាន « ព្រឹត្តការណ៍ជា ប្រវត្តិសាស្រ្តមួយ សម្រាប់ជនជាតិប៉ាឡេស្ទីន» ។ គឺនៅថ្ងៃព្រហស្បត៍ ស្អែកនេះ ភាគច្រើននៃ​ប្រទេសជាសមាជិក របស់អង្គការសហប្រជាជាតិ នឹងអនុម័តរួមគ្នា រកដំណោះស្រាយឡើងវិញ ដើម្បីឈានទៅរក ការទទួលស្គាល់ ប៉ាឡេស្ទីនជារដ្ឋមួយឯករាជ និង ជាសមាជិករបស់ អង្គការសហប្រជាជាតិ ។ នេះបើតាម ការសែតបារាំង ឡឺនូវែល អុបស៊ែវ៉ាទ័រ។

លោក ម៉ង់សួរ បានអបអរសាទ័រ ដល់ប្រទេសបារាំង និងសមជិកនៃបណ្តាប្រទេសនៃសហគមន៍ អុឺរ៉ុបផ្សេងទៀត ដែលបានអះអាង កាលពីម្សិលមិញថា នឹងគាំទ្រឲ្យមានសន្ធិសញ្ញា ដើម្បីឯករាជភាពមួយ សម្រាប់រដ្ឋប៉ាលេស្ទីន។ លោកបន្លែមថា នេះជាមធ្យោបាយ​ចរចាមួយ ដែលជាក់លាក់ ដើម្បីឈានទៅរកសន្តិភាពមួយ រវាងប៉ាលេស្ទីន និង អ៊ីស្រាអែល។ អ្នកអង្កេតការណ៍រូបនេះ បានក្រើន​រំលឹកថា « បើប្រទេសណា ចង់ឃើញភាគីទាំងពីរ រស់នៅដោយសន្តិភាពនោះ គេនឹងបោះឆ្នោត អនុម័តដើម្បី រកដំណោះស្រាយ​នេះ​មិនខាន»

គម្រោងខាងលើនេះ នឹងត្រូវលើកមកពិភាក្សា និងបោះឆ្នោតយកសំលេងភាគច្រើន នៅថ្ងៃស្អែក ដោយមានប្រទេស ចំនួន១៩៣​ ជាសមាជិក នៃមហាសន្តិបាទ របស់អង្គការសហប្រជាជាតិចូលរួម នៅស្នាក់ការទីក្រុង New York ។ ចំពោះលោក ឡូរ៉ង់ ហ្វាបយូស (Laurent Fabius) រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយ នៅរដ្ឋសភាបារាំងថា គោលជំហររបស់​បារាំង គឺគាំទ្រទាំងស្រុង ក្នុងការរកដំណោះស្រាយនេះ ដល់ប៉ាឡេស្ទីន។ លោកបន្ថែមថា ទាំងនេះក៏ជាចំណុចនៃការសន្យាមួយ របស់ប្រធានាធិបតីបារាំង ហ្រ្វង់ស័រ ហូឡង់ ផងដែរសម្រាប់អណត្តរបស់គាត់។

បច្ចុប្បន្នប្រទេសបារាំងបាន និងកំពុងតែអំពាវនាវ ដល់បណ្តាប្រទេស ជាសមាជិកសហភាពអ៊ឺរ៉ុបទាំង២៨ ដើម្បីបោះឆ្នោត​យល់ព្រម ដាក់រដ្ឋប៉ាលេស្ទីន ឲ្យចូលជាសមាជិកពេញសិទ្ទិ របស់អង្គការសហប្រជាជាតិ។ លោករដ្ឋមន្រ្តី ក្រសួងការបរទេសបារាំង បានបន្ថែម​ថា កិច្ចព្រមព្រៀងឈប់បាញ់ រវាងភាគីទាំងពីរនេះ វាមានលក្ខណៈផុយស្រួយណាស់ ដោយសារតែ ជិតមានការបោះឆ្នោត នៅក្នុង​ប្រទេសអ៊ីស្រាអែល និង ការផ្លាស់ប្តូរ គោលជំហរនយោបាយរដ្ឋបាលមួយចំនួន របស់សហរដ្ឋអាមេរិក ទៅលើអ៊ីស្រាអែល​ផងដែរ។
ដំណោះស្រាយ ដែលមានប្រសិទ្ធិភាពបំផុតនោះ គឺមានតែការចចារមួយ ដើម្បីដាក់រដ្ឋប៉ាលេស្ទីន ចូលជាសមាជិកពេញសិទ្ធិ និង​ឯករាជ្យទេ។ គេនឹងរងចាំមើល ការបោះឆ្នោតសម្រេច របស់ប្រទេសជាសមាជិកទាំងអស់ សម្រាប់អនាគត រដ្ឋប៉ាឡេស្ទីន នៅថ្ងៃ​ព្រហស្បត៍ស្អែកនេះ៕

------------------------------------------------------
ដោយ៖ ជា ប៊ុនធឿន ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...