ទទួល​ទាន​«ក្តាម» អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត បើ​អ្នក​មិន​ចេះ​ការពារ

ចំណីធ្វើពីសត្វក្តាម ដែលលោកអ្នកតែងតែទទួលទាន យ៉ាងឆ្ងាញ់នោះ វានឹងផ្តល់នូវបញ្ហា ដល់សុខភាពអ្នក រហូតអាចមានគ្រោះថ្នាក់ដល់ជីវិតទៀត បើសិនជាអ្នកមិនប្រយ័ត្ន។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ( [email protected]) - ភ្នំពេញថ្ងៃទី៦ មករា ២០១៥
  • កែប្រែចុងក្រោយ: February 14, 2015
  • ប្រធានបទ: សុខភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងសាច់ក្តាម ១០០ ក្រាម មានជាតិប្រតេអ៊ីន ១២,៣%, កម្រិតជាតិខ្លាញ់ ៣,៣%, កាល់ស្យូម ៥.០៤០%, ផូស្វ័រ ៤៣០%​ជាតិដែក៤,៧% វីតាមីន B ២ វីតាមីន B6 ០,១២%, កូឡេស្តេរ៉ល ១២៥%, មេឡានីន ០,២៥%។ បើទោះបីជាសាច់ក្តោម មានសារធាតុចិញ្ចឹមច្រើនក៏ដោយ ប៉ុន្តែប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្ន ខណៈពេលដែលបរិភោគនោះទេ វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ ខាងក្រោមនេះ គឺជាបទពិសោធន៍មួយចំនួន ដែលលោកអ្នកមិនគួមើលរំលង៖

មនុស្សបែបណា ដែលមិនគួរបរិភោគក្តាមនេះ ?

១. ស្ត្រីមានផ្ទៃពោះ៖ ស្ត្រីដែលមានផ្ទៃពោះ ជាពិសេសនៅត្រីមាសដំបូង នៃការមានផ្ទៃពោះ មិនគួរបរិភោគក្តាម ដោយសារតែវាមានផលប៉ះពាល់ដល់សាច់ដុំ និងតំបន់ផ្សេងទៀតនៃរាងកាយ។ ដូច្នេះប្រសិនជារំលងបាន អ្នកមិនគួរបរិភោគក្តោមនោះទេ ព្រោះវាអាចធ្វើឲ្យរលូតកូន។

២. អ្នកដែលទើបតែជាសះពីជម្ងឺថ្មីៗ៖ អ្នកដែលទើបនឹងជាសះស្បើយពីជម្ងឺថ្មីៗ មានការឈឺចាប់ ឬមានក្រពះពោះវៀនខ្សោយ។ អ្នកមិនគួរប្រញាប់បរិភោគក្តាមនោះទេ វាងាយនឹងធ្វើឲ្យសីតុណ្ហភាព នៅក្នុងខ្លួនមានភាពត្រជាក់ ហើយអាចបណ្តាលឲ្យជម្ងឺចាស់រើឡើងវិញ។

៣. អ្នកជំងឺរាគរួស៖ នៅពេលដែលអ្នកមានជំងឺរាគរួស មិនគួរបរិភោគអាហារដែលធ្វើពីសាច់ក្តាមនោះទេ។ ក្តាមមានសារជាតិម្យ៉ាងដែល ផ្សារភ្ជាប់ជាមួយនឹងសារធាតុទង់ដែង សីតកម្ម ដែលធ្វើឲ្យអ្នកកាន់តែមានមានជំងឺធ្ងន់ធ្ងរ។

៤. អ្នកជំងឺសសៃឈាម ឬបេះដូង៖ ក៏មិនគួទទួលទានក្តាមដែរ ព្រោះនៅក្នុងសាច់ក្តាម ១០០ ក្រាមមានផ្ទុកកូឡេស្តេរ៉ល ១២៥% ដែលធ្វើឲ្យសម្តាធឈាមឡើងខ្ពស់ ប្រសិនបើអ្នកជំងឺសៃឈាម នៅតែបរិភោគ។

៥. អ្នកដែលមានជំងឺសន្លាក់ឆ្អឹង៖ ក្តាមក៏មានផ្ទុកជាតិសូដ្យូម និង ពៀរីន (purines) កាន់តែច្រើន ដូច្នេះសាច់របស់វា មិនសមស្របជាមួយនឹង អ្នកជំងឺរលាកសន្លាក់នោះទេ។

៦. អ្នកជំងឺហឺត៖ អ្នកដែលមានជំងឺក្អក, ត្រជាក់ និងផ្កាសាយ រឹតតែមិត្រូវបរិភោគក្តាមទៀត ព្រោះវានឹងបង្កទុកទោសដល់យើង នៅពេលដែល បរិភោគរួច «ជំងឺក្អក ញាំហើយក្អកកាន់តែខ្លាំង»។

ក្តាមដែអ្នកគួជៀសវាងកុំបរិភោគ

ពេលដែលក្តាមងាប់សម្បក កាយរបស់វាមានសមាសភាពគីមីជាច្រើន ដែលគេហៅថា (histidine C3H3N2CH2 រូបមន្តម៉ូលេគុល NH2 CO2H) ដែលអាចធ្វើឲ្យមនុស្សងាយរងគ្រោះ ទៅនឹងការពុល ឈឺពោះ ក្អួត។ ក្តាមងាប់រយៈពេលយូរ ធ្វើឲ្យសារធាតុគីមី (histidine) កើនឡើងយ៉ាងខ្លាំង ដូច្នេះជាតិពុល ក៏រិតតែកើតមានខ្លាំងឡើងដែរ។

ក្តាមដែលគេយកទៅស្រុះទឹកក្តៅ ឬក៏ចម្អិនទុកចោលក្នុងរយៈពេលយូរ ចាប់ផ្ដើមមានក្លិនជូរផ្អូម ដោយសារតែមានការឆ្លងមេរោគ។ ក្តាមរស់មួយចំនួន អាចមាន«គីស»នៅក្នុងសួតរបស់វា (ឬគេហៅថា ឈ្លើងរស់នៅក្នុងសួត)។ ប្រសិនបើអ្នកបរិភោគ ដោយមិនបានចម្អិនត្រឹមត្រូវទេនោះ ធ្វើឲ្យអ្នកងាយនឹងរងទទួលគ្រោះថ្នាក់ ដោយសារឈ្លើងទាំងនោះ អាចជ្រាបចូលក្នុងសួតរបស់អ្នក ហើយអ្នកបង្កឲ្យមានការក្អក រហូតដល់ធ្លាក់ឈាម និងឈានទៅដល់ការប្រកាច់ ឬពិការខ្លួន។ មួយវិញទៀត អាហារដែលអ្នកមិនត្រូវ ញ៉ាំជាមួយក្តាម គឺផ្លែសេដា (persimmons)។ វាអាចធ្វើឲ្យមានប្រត្តិកម្ម ជាមួយនឹងប្រូតេអ៊ិនក្នុងសាច់ក្តាម បណ្តាលឲ្យអ្នកក្អួតចង្អោ ឈឺពោះ រាគរួសជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...