អូបីជាន់៖ អភិបាល​ខេត្ត​រង​បដិសេធ​ថា មិន​បាន​សន្យា​បី​ថ្ងៃ​អី​ទេ

អភិបាលរងខេត្តបន្ទាយមានជ័យ បានបដិសេធថា លោកមិនបាននិយាយសន្យា ពីរឿងឲ្យរងចាំបីថ្ងៃទៀត ទាក់​ទង​នឹង​ដំណោះ​ស្រាយ ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​ឃុំ​អូ​បី​ជាន់​នោះ​ទេ។ តែលោកគ្រាន់តែបានបញ្ជាក់ថា សុំពេលប្រជាពលរដ្ឋមួយរយៈ ដើម្បី​ពិភាក្សា​ជា​មួយ​ថ្នាក់​លើ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៣ មករា ២០១៥
  • កែប្រែចុងក្រោយ: February 04, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋ​ដែល​មាន​ជម្លោះ បាន​និយាយ​ថា ដើម្បី​ឲ្យ​ការ​តវ៉ា​របស់​ពលរដ្ន​មក​ពី​ឃុំ​អូបីជាន់ កាល​ពី​ថ្ងែ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥​កន្លង​ទៅ នៅ​មុខ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ឆាប់​បិទ​បញ្ចប់​នោះ អភិបាល​រង​ខេត្ត បាន​ជួប​តំណាង​ពលរដ្ឋ​ទាំង​ប្រាំ​នាក់ ដោយ​បាន​សន្យា​ប្រាប់​ថា នឹង​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី ឲ្យ​ក្រុម​ពលរដ្ឋ​នៅ​បី​ថ្ងៃ​ទៀត។ ប៉ុន្តែ​អភិបាល​រង​ខេត្ត​ខាង​ជើង​មួយ​នេះ បាន​បដិសេធ​ថា​លោក​មិន​បាន​សន្យា​អ្វី​ឡើយ។

ការសន្យាដែល​បើ​គិត​ជា​ថ្ងៃ បាន​មក​ដល់​ថ្ងៃ​ចុង​ញ្ចប់​របស់​វា នៅ​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​ហើយ។

លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ជាមួយទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា លោកសូមបដិសេធទាំងស្រុង នូវអ្វីដែក្រុមពលរដ្ឋបានលើកឡើង។ លោកបញ្ជាក់ថា មិនបាននិយាយថា​បីថ្ងៃ​ទៀត ចុះទៅដោះស្រាយនោះទេ គឺលោកនឹងជួបប្រជុំជាមួយថ្នាក់ខេត្តសិន ទើបអាចសម្រេចកិច្ចការនេះបាន។ អភិបាលរងលោក ចុង ផែត បានបន្ថែមថា ដោយមួយរយៈនេះ លោកអភិបាលខេត្តរវល់ច្រើន ហេតុនេះហើយ ទើបមិនទាន់មានការចុះដំណើការ ប៉ុន្តែមិនអាចប្រាប់បានពីពេលវេលាណាមួយ ឲ្យបានច្បាស់លាស់​នោះ​ឡើយ។

» សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ

លោក ចុង ផែត បានថ្លែងបន្តថា រឿងនេះទុកឧកាស ឲ្យលោកពិភាក្សាជាមួយអភិបាលខេត្ត ដែលជាប្រធាន​គណៈ​កម្មការគ្រប់គ្រងផ្នែករដ្ឋ។ ដើម្បីបំពេញនិតិវិធីច្បាប់ឲ្យច្បាស់ គឺមានការពិនិត្យឲ្យបានត្រឹមត្រូវថា ពលរដ្ឋ​ណានៅទីណាពិតប្រាកដ។ ទាំងនេះហើយ ដែលលោកចង់ឲ្យប្រជាពលរដ្ឋទុកពេល ឲ្យក្រុមការងារលោក​នោះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋពិតប្រាកដសិន»។

ដោយឡែក តំណាងអ្នកភូមិម្នាក់អ្នកស្រី ឡុង សុគន្ធី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅមិនទាន់​មានខាងសាលាណាមួយ ចុះមកធ្វើការដោះស្រាយជូនពួកគាត់ទេ។ ហើយពេលដែលគាត់ទាក់ទង ទៅក្រុម​ការងារទាំងនោះដែលធ្លាប់បានទទួលសំណើរបស់គាត់ ពួកគេបាននិយាយថា ជាប់រវល់ចូលរួមកាត់ខ្សែរបូរ​នៅឯខេត្តផ្សេង ម្យ៉ាងទៀតចាំឲ្យពេលបុណ្យមាឃបូជាចប់សិន។ អ្នកស្រីបានបន្ថែមទៀតថា ទោះបីជាការ​ផ្តល់ដំណឹងនេះ មិនមែនជាលើកទីមួយក៏ដោយ ក៏អ្នកស្រីនៅតែមានជំនឿថា ថ្ងៃណាមួយយ៉ាងឆាប់ខាងមុខ អភិបាលខេត្តលោក គោ ស៊ុំសារឿន នឹងដោះស្រាយឲ្យប្រជាពលដ្ឋ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...