ចូលឃាត់មិនឲ្យគេវាយប្រពន្ធ បែរជាត្រូវមួយ«ជ្រុញ»បែកមុខ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected] ) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៨ មករា ២០១៥
- កែប្រែចុងក្រោយ: January 18, 2015
- ប្រធានបទ: វ៉ៃតប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សមានចិត្តខុសៗគ្នា។ ហេតុនេះហើយ ទើបមនុស្សត្រូវមានភាពអត់ធ្មត់ ដើម្បីអាចរស់នៅក្នុងនាមជាអ្នកភូមិផងរបងជាមួយ ឬជាមួយមនុស្សដែលយើងមិនទាន់ស្គាល់ចិត្ត។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥នេះ មានករណីជម្លោះមួយបានកើតឡើង រវាងស្រ្តីវ័យកណ្តាលពីរនាក់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រង់ចំនុចម្តុំផ្ទះជួល នៅវេលាម៉ោងប្រមាណជា៣រសៀល ដែលបង្កដោយស្រ្តីឈ្មោះ មាស ស្រីពៅ។ ស្ត្រីរូបនេះ បានផ្ដើមប្រើសម្លេងខ្លាំងៗ និងបានឈានដល់ជម្លោះប្រកែកគ្នា ជាមួយស្រ្តីប្រពន្ធជនរងគ្រោះ ដោយទំនងដូចជាស្រវឹង។
ជម្លោះដ៏តូច ដែលស្ទើរតែមិនគួរចាត់ទុកថា វាជាគ្រោះថ្នាក់នោះ បែជាឈានទៅដល់ថ្នាក់បង្ក ឲ្យមានអ្នករបួសទៅវិញ។ បុរសរងគ្រោះឈ្មោះ ឃុត ណា សព្វថ្ងៃជាកម្មករសំណង់ ដែលជាប្តីរបស់ភាគីមួយ ដែលមានជម្លោះជាមួយស្ដ្រីខាងលើ។ បុរសជនរងគ្រោះបានរត់ទៅឃាត់ ប្រពន្ធរបស់ខ្លួន ដែលត្រូវស្ត្រី មាស ស្រីពៅ នៅបន្ទប់ជាប់គ្នា កំពុងប្រតាយប្រតប់ប្រកែកគ្នា បម្រុងនឹងកើតជារឿងធំ។ ប៉ុន្តែការរត់ចូលទៅជួយមិនបានលទ្ធផល បែរជាត្រូវនារីបង្កប្រើជ្រុញវាយមួយទំហឹង ចំមុខបណ្តាលឲ្យមានរបួសហូរឈាម។ ភ្លាមៗនោះ ប្អួនស្រីរបស់នារីបង្ក មកពីភមិ សុភី ស្រុកទ្រាំង ខេត្តតាកែវ បានចូលមកចាប់នារីបង្កជាបងស្រីយកទៅ ដើម្បីបញ្ចប់ជម្លោះ។
បុរសរងរបួសលោក ឃុត ណា ដែលមានស្រុកកំណើត នៅខេត្តព្រៃវែង បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមិនរករឿងឲ្យវែងឆ្ងាយនោះទេ ដោយលោកនិងភរិយាសម្រេចចិត្តរើចេញឈប់នៅទីនោះ បន្តទៀត។ លោកបានថ្លែងឡើងថា៖ «ខ្ញុំមិនរករឿងទេ បើសុទ្ធតែអ្នកក្រលំបាកដូចគ្នា ខ្ញុំនឹងរើចេញពីទីនេះ កុំឲ្យឈ្លោះគ្នាទៀត»។
មុននឹងត្រូវបានប្រពន្ធនាំទៅកាន់មន្ទីពេទ្យឯកជនមួយ ដើម្បីព្យាបាលនោះ លោក ឃុត ណា បានឆ្លៀតនិយាយបង្ហើយប្រាប់ទស្សនាវដ្ដីទៀតថា លោកមិនតដៃជាមួយមនុស្សស្រីទេ ទោះបីជានាងវៃលោកឲ្យមានរបួសក៏ដោយ៕