«យន្ដហោះ AirAsia ទំនង​ជា​លិច​បាត់ ទៅ​បាត​សមុទ្រ​ហើយ!»

យុទ្ធនាការរុករកយន្ដហោះ នៅក្នុងលំហរសមុទ្រ បានចាប់ផ្ដើមឡើងវិញ តាំងពីព្រលឹមអុលថ្ងៃចន្ទនេះម្លេះ ហើយ​នៅ​កំពុង​បន្ត​ធ្វើ​ទៅ​មុខ​ទៀត។ ក្រុមអ្នករុករកបានសង្ស័យថា យន្ដហោះបានលិចចុះ ទៅបាតសមុទ្របាត់ទៅហើយ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៩ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 29, 2014
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះ​អ៊ែរប៊ូស (AirBus) ដែល​ហោះ​ចេញ​ពី​ព្រលាន​យន្ដហោះ​អន្តរជាតិ​ក្រុង ស៊ូរ៉ាប៉ាយ៉ា (Surabaya) ប្រទេស​​ឥណ្ឌូនេស៊ី ឆ្ពោះ​​មក​​​កាន់​​ប្រទេស​​​សាំងហ្គាពួរ ជា​មួយ​នឹង​អ្នក​នៅ​លើ​យន្ដហោះ​ចំនួន​១៦២​នាក់ ទំនង​ជា​បាន​លិច​​ចុះ​ទៅ​បាតសមុទ្រ ហ្សាវ៉ា បាត់​ទៅ​ហើយ។ នេះ​បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង របស់​លោក ប៊ំបង សេលីស្ទីអូ (Bambang Soelistyo) នាយក​ទី​ភ្នាក់ងារ​ជាតិ​ខាង​រុក​រក និង​ជួយ​សង្គ្រោះ របស់​ប្រទេស​ឥណ្ឌូនេស៊ី។

លោក ប៊ំបង សេលីស្ទីអូ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «បើ​តាម​ព័ត៌មាន​ដែល​យើង​មាន​នៅ​ពេល​នេះ និង​ការ​វាយ​តម្លៃ ទៅ​តាម​កន្លែង​ដែល​យន្ដហោះ​បាន​បាត់​ខ្លួន ឬ​ធ្លាក់​នោះ សេចក្ដី​សន្និដ្ឋាន​នៅ​ពេល​នេះ អាច​ឲ្យ​យើង​និយាយ​ថា យន្ដហោះ​ទំនង​ជា​លិច​ចុះ​ទៅ​បាត​សមុទ្រ​បាត់​ទៅ​ហើយ។ ជា​ការ​គិត​ក្នុង​ជំហាន​ដំបូង ដែល​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ជា​មួយ​នឹង​លទ្ធផល​នៃ​ការ​រុក​រក។»

មន្ត្រីរូបនោះ បានបញ្ជាក់ទៀតថា ប្រទេសឥណ្ឌូនេស៊ីរបស់លោក មិនមានសម្ភារៈគ្រប់គ្រាន់ ក្នុងយុទ្ធនាការ​រុករក​បែបនេះទេ ជាពិសេសចាំបាច់ត្រូវមាននាវាមុជទឹក ដើម្បីទាញតួយន្ដហោះចេញពីបាតសមុទ្រ ហើយ​ថា​ប្រទេសលោក នឹងអំពាវនាវទៅប្រទេសដទៃទៀត ក្នុងករណីចាំបាច់។ លោកបានពន្យល់ថា៖ «ដោយកង្វះខាត​ខាងបច្ចេកទេស ខ្ញុំបានធ្វើការជាមួយក្រសួងការបរទេស ដើម្បីអាចខ្ចីមធ្យោបាយ ពីប្រទេសផ្សេងទៀត ដើម្បី​ជាជំនួយ។ ប្រទេសនោះ មានអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។»

យុទ្ធនាការរុករកយន្ដហោះ នៅក្នុងលំហរសមុទ្រ បានចាប់ផ្ដើមឡើងវិញ តាំងពីព្រលឹមថ្ងៃចន្ទនេះ បន្ទាប់ពីត្រូវ​បានផ្អាកក្នុងយប់ថ្ងៃអាទិត្យ ដោយមកពីស្ថានភាពឧត្តុនិយម មិនអំណោយផល នៅពេលស្បៃរាត្រីបានធ្លាក់​មកដល់។ ប្រទេសជិតខាងទាំងពីរ មានម៉ាឡេស៊ី និងសាំងហ្គាពួរ បានប្រញាប់ប្រញាល់បញ្ចេញនាវា និង​យន្ដហោះរបស់ផងខ្លួន ដើម្បីជួយប្រទេសឥណ្ឌូនេស៊ីក្នុងការរុករកតួយន្ដហោះ ដែលទំនងជាស្ថិតនៅ​កណ្ដាល​សមុទ្រហ្សាវ៉ា។ សហរដ្ឋអាមេរិក ក៏បានឆ្លើយតបថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដែរ ក្នុងករណីដែលប្រទេស​ឥណ្ឌូនេស៊ី ស្នើរសុំឲ្យជួយ។

យន្ដហោះ​ធុន​​អ៊ែរប៊ូស ៣២០-២០០ (Airbus 320-200) ដែល​​បាន​​​ភ្ជាប់​​​ជើង​​​ហោះ​​​ហើ​រ​​​លេខ QZ8501 បាន​បាត់​ពី​ការ​ត្រួត​ពិនិត្យ​ដែន​អាកាស នៅ​​ម៉ោង​៧​និង​៥៥​នាទី​​ ម៉ោង​ក្នុង​ស្រុក ព្រឹក​ថ្ងៃ​ទី២៨ ខែ​ធ្នូ បន្ទាប់​ពី​វា​បាន​​ងើប​ខ្លួន​ហោះ​ចេញ​ពី​ដី បាន​រយៈពេល​៤២​នាទី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...