បញ្ហា​តំបន់​​អារ៉ែង ភ្នំ​​បូក​​គោ តន្រ្តី​​បូរាណ​​និង​​វប្បធម៌​​ខ្មែរ នឹង​​ត្រូវ​​ដោះ​ស្រាយ​ជា​ថ្មី (vdo)

«ពិនិត្យពីផលប៉ះពាល់ ដល់ជនជាតិភាគតិច ខាងផ្នែកវប្បធម៌នៅតំបន់អារ៉ែង ការធ្វើពិធីផ្សេងៗ ដែលប៉ះពាលដល់វប្បធម៌ នៅលើភ្នំបូកគោ និងសូមឲ្យក្រសួងតាមដាន ពិនិត្យនិងស្នើក្រសួងជួយរៀបចំបញ្ចូល ទៅក្នុងកម្មវិធីសិក្សា ផ្នែក​ខាង​សិល្បៈ​ឧបករណ៍​តន្ត្រីបុរាណរបស់ខ្មែរ»។ នេះជាការបញ្ជាក់ពី លោក យ៉ែម បុញ្ញឫទ្ធិ បន្ទាប់ពីបញ្ចប់ជំនួបសាកសួរ ជា​មួយ​រដ្ឋមន្រ្តី​ក្រសួង​វប្បធ៌ម​និង​វិចិត្រ​សិល្បៈ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទងង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 27, 2014
  • ប្រធានបទ: អត្តសញ្ញាណជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងកិច្ចប្រជុំសាកសួរ ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ក្នុង​មន្ទីរ​រដ្ឋសភា កាល​​ពី​រសៀល​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈ​កម្មការ​ទី​៧ និង​ជា​សមាជិក​រដ្ឋសភា មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ  បាន​លើក​ឡើង​ថា «សំណូម​ពរ​របស់​គណៈ​កម្មការ​ទី៧ ប្រជុំ​នៅ​ក្នុង​ថ្ងៃ​នេះ សុំ​ឲ្យ​លោក​ជំទាវ ពិនិត្យ​ពី​ផល​ប៉ះ​ពាល់​របស់​ជន​ជាតិ​ភាគ​តិច ផ្នែក​វប្បធម៌​នៅ​ក្នុង​តំបន់ (ជាយ)​អារ៉ែង ហ្នឹង​ជា​ចំណុច​ទី​មួយ។ ទី​ពីរ ការ​ធ្វើ​ពិធី​សាសនា​ផ្សេងៗ ដែល​ប៉ះ​ពាល់​នឹង​វប្បធម៌​នៅ​លើ​ភ្នំ​បូកគោ សូម​ឲ្យ​តាម​ដាន​ពិនិត្យ​ផង។ និង​ទី​បី ស្នើ​សុំ​លោក​ជំទាវ បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា ផ្នែក​ខាង​សិល្បៈ ខាង​ឧបករណ៍​បុរាណ។»

ឆ្លើយទៅនឹងការស្នើឡើងខាងលើ រដ្ឋមន្ត្រី​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​ស្រី ភឿង សកុណា បាន​ថ្លែង​បញ្ជាក់​ថា ចំពោះ​បញ្ហា​វប្បធម៌​ជន​ជាតិ​ភាគ​តិច នៅ​តំបន់​ជាយ​អារ៉ែង រហូត​មក​ដល់​ពេល​នេះ ក្រសួង​មិន​ទាន់​បាន​ទទួល​លិខិត របស់​ពួក​គាត់​ដែល​បាន​ដាក់​មក​ទេ ប៉ុន្តែ​ក្រសួង​នឹង​ពិនិត្យ​រឿង​នេះ។

ដោយឡែក «ចំពោះបញ្ហាពិធីសាសនានៅភ្នំបូកគោហ្នឹង ខ្ញុំគិតថាបញ្ហាហ្នឹង ឯកឧត្តមផ្នែកខាងទេសចរ (លោក​ថោង ខុន) លោកបានបំភ្លឺរួចម្តងមកហើយ អំពីបញ្ហាហ្នឹង។ ចំណែករឿងទាក់ទងការបញ្ចូលផ្នែកសិល្បៈ ទៅ​ក្នុង​ផ្នែកអប់រំ ឥឡូវក្រសួងកំពុងតែធ្វើការជាមួយក្រសួងអប់រំ។ ប៉ុន្តែយើងមិនចាំដល់ឆ្នាំក្រោយទេ។ ចាប់ពី​ពេល​នេះទៅ យើងនឹងរៀបចំនូវសាលមហោស្រពយុវជន ដែលអនុញ្ញាតឲ្យយុវជន បានសាកសួរសំណួរ​ទាក់​ទង​នឹងវិស័យសិល្បៈ។ (…) និងមានគម្រោងចុះបង្រៀន និងផ្សព្វផ្សាយនូវវិស័យសិល្បៈ តាមវិទ្យាល័យ​ទូទាំង​ប្រទេស។ (…) ហើយនៅខែមីនា ឆ្នាំ២០១៥ខាងមុខនេះ ក្រសួងនឹងរៀបចំមហោស្រពសិល្បៈ ដ៏​ធំ​មួយ​នៅ​​ក្នុង​រាជធានីភ្នំពេញផងដែរ។» នេះជាការអះអាងបន្ថែម របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ នៅ​ចំពោះ​អ្នក​សារព័ត៌មាន​ច្រើន​នាក់។

លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ជាចុងក្រោយថា ក្រុមការងារលោកគាំទ្រនូវផែនការសកម្មភាព ដែលរដ្ឋមន្រ្តី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើង។ តែលោក និងក្រុមការងារនឹងបន្តធ្វើការតាមដាន និង ឃ្លាំ​មើលនូវការអនុវត្តជាក់ស្តែង ទាំងមធ្យោបាយ ទាំងធនធានមនុស្ស ទាំងមធ្យោបាយថវិការថា នឹងមាន​ប្រសិទ្ធិ​ភាព​ដល់កម្រិតណា។

តាមការបញ្ជាក់របស់លោក យ៉ែម បុញ្ញឫទ្ធិ រហូតមកដល់ថ្ងៃនេះគណៈកម្មការទី៧ នៃរដ្ឋសភា បានកោះហៅ​រដ្ឋមន្ត្រីចំនួនបួនរូប តំណាងឲ្យបួនក្រសួងស្ថាប័នហើយ។ ក្នុងនោះរួមមាន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង​កីឡា​ (លោក ហង់ ជួនណារ៉ុន)។ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា(លោក មិន ឃិន)។ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ (លោក ថោង ខុន) និងនៅថ្ងៃនេះរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ(លោកស្រី ភឿង សកុណា)។

សូមតាមដាន និងស្តាប់ខ្លឹមសារនៃកិច្ចសម្ភាសន៍ ប្រធានគណកម្មការទី៧ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ជាមួយអ្នកសារព៏ត៌មានទាំងស្រុងដូចខាងក្រោម៖

(វីដេអូនៅមិនទាន់រួចរាល់)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...