វ៉ាង ស្រីណូ ប្រកាសចូលរោងការ បញ្ចប់ពាក្យចចាមអារាម
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី៣១ តុលា ២០១៤
- កែប្រែចុងក្រោយ: November 01, 2014
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាសម្តែងស្រី និយមស្លៀកពាក់ស៊ិចស៊ី បញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលន់ កញ្ញា វ៉ាង ស្រីណូ ទើបតែប្រកាសវិលចូលសិល្បៈវិញ កាលពីពេលកន្លងមកនេះ ព្រមជាមួយពាក្យចចាមអារាមថា នាងបានបង្កាត់ភ្លើងស្នេហ៍ ជាមួយមន្រ្តីផ្កាយបីម្នាក់នោះ ស្រាប់តែថ្មីៗនេះ នាងបានប្រកាសក្តែងៗថា កំពុងតែត្រៀមខ្លួន ចូលរោងការ ជាមួយបុរសម្នាក់ ដែលនាងអះអាងថា ជាគូរដណ្តឹងអាណិកជនខ្មែរ រស់នៅអាមេរិក។
តាមរយៈទំព័រហ្វេសប៊ុក របស់តារាសម្តែងរូបនេះ បានពន្លេចសារមួយខ្លី ដែលមានន័យថា ទាក់ទងនឹងព័ត៌មានលេចឮកន្លងមកនោះ កញ្ញាបានចេញមុខបកស្រាយរួចរាល់ហើយ។ អមជាមួយរូបភាព នៃបទសម្ភាសន៍របស់នាង ជាមួយទស្សនាវដ្ដីក្នុងស្រុកមួយ តារាសម្តែងស្រី ដែលរុំព័ទ្ធដោយរឿងអាស្រូវរូបនេះ បានសរសេរបន្ត នៅលើជញ្ជាំងហ្វេសប៊ុករបស់ខ្លួនទៀតថា៖ «តាមរយៈព័ត៌មាននេះ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់ ឈប់យល់ច្រឡំទៀត ព្រោះវាជាដើមចម ដែលធ្វើឲ្យទំនាក់ទំនងរបស់ពួកយើង (ខ្ញុំនិងគាត់) អាចមានបញ្ហា ហើយចុងក្រោយ គឺពួកយើងនឹងរៀបការ ដើម្បីបញ្ចប់មន្ទិលឲ្យជ្រះស្រឡះ»។
ស្រង់សម្តីដោយទស្សនាវដ្ដីក្នុងស្រុកមួយនេះ កញ្ញា វ៉ាង ស្រីណូ បានបញ្ជាក់ថា នាងមានគម្រោងទៅរស់នៅអាមេរិកតាមស្វាមី ក្រោយពេលរៀបការរួច ព្រោះនេះជាបំនងប្រាថ្នារបស់នាង។ តារាដើមមូលក្លំរូបនេះបានបន្តឲ្យដឹងថា ស្វាមីរបស់នាងមានមុខជំនួញ ជាច្រើននៅអាមេរិក ដែលត្រូវការនាង ទៅជួយមើលការខុសត្រូវ។ រីឯការវិលចូលសិល្បៈ ដែលនាងធ្លាប់ប្រកាសកន្លងមកនោះ មិនមែនជាការពិតនោះទេ។
បើទោះជា វ៉ាង ស្រីណូ បានប្រកាសច្បាស់ថា នាងត្រៀមខ្លួនចូលរោងការ ជាមួយបុរសម្នាក់ ដែលជាអណិកជនខ្មែរ-អាមេរិកក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ អត្តសញ្ញាណរបស់បុរស អណិកជនខ្មែរម្នាក់នោះ មិនទាន់ត្រូវបានស្គាល់នៅឡើយ៕