ចប់​កិច្ច​ប្រជុំ​ត្រី​ភាគី តែ​កំណត់​ប្រាក់​ឈ្នួល​​កម្មករ​ឆ្នាំ​២០១៥ មិន​ទាន់​បាន

កិច្ចប្រជុំចរចាត្រីភាគី របស់ក្រុមការងារបច្ចេកទេស ដែលមានភាគីរដ្ឋាភិបាល ថៅកែរោងចក្រ និងសហជីព បានបញ្ចប់ ដោយមិនបានឯកភាពគ្នាអ្វីទាំងអស់ ទៅលើការតម្លើងប្រាក់ខែកម្មករ ដោយពួកគេនៅតែរក្សាជំហររៀងខ្លួន នូវ​តួលេខ​ដែល​បាន​ស្នើរ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី៣០ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 31, 2014
  • ប្រធានបទ: វិបត្តិកម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កិច្ចប្រជុំត្រីភាគី ចរចារឿងប្រាក់ខែកម្មករ សម្រាប់​ឆ្នាំ​២០១៥ ដែល​មាន​សមាសភាព មក​ពី​រដ្ឋាភិបាល ៩រូប ភាគី​ថៅកែ​រោងចក្រ ៩រូប និង​មេ​ដឹក​នាំ​សហជីព ៩រូប បាន​បញ្ចប់ ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​តុលា ឆ្នាំ​២០១៤ ហើយ។ ក្រោយ​ពី​កិច្ច​ប្រជុំ របស់​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ ត្រី​ភាគី រយៈពេល​១០ថ្ងៃ​មក​នេះ ចាប់​ពី​ថ្ងៃ​ទៅ​២០ ដល់​ថ្ងៃ​ទី៣០ ខែ​តុលា​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ ដោយ​ពួក​គេ​មិន​បាន​ឯកភាព លើ​តួ​លេខ​រួម ស្តី​ពី​ការ​តម្លើង​ប្រាក់​ខែ​កម្មករ សម្រាប់​ឆ្នាំ​២០១៥ នោះ​ឡើយ។

ភាគីទាំងបី នៅ​តែ​ប្រកាន់​យក​តួ​លេខ ដែល​បាន​ដាក់​ស្នើរ នៅ​ក្នុង​អង្គ​ប្រជុំ​រៀងៗ​ខ្លួន។ សម្រាប់​ភាគី​តំណាង​រដ្ឋាភិបាល កំណត់​យក​លេខ ១២១ដុល្លារ។ ភាគី​ថៅកែ​រោងចក្រ រក្សា​ជំហរ​តម្លើង​ប្រាក់​ខែ កម្មករ​រោងចក្រ​កាត់ដេរត្រឹម ១១០ដុល្លារ។ រី​ឯ​ភាគី​សហជីព កំណត់​តួ​លេខ ១៤០ ដុល្លារ។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយក្រោយកិច្ចប្រជុំ នៅថ្ងៃទី៣០ ខែតុលានេះ លទ្ធផលដែល​សម្រេច​ក្នុងកិច្ចប្រជុំ រយៈពេល១០ថ្ងៃនេះ រួមមាន៖

១. បានបោះឆ្នោតជាសម្ងាត់ ដោយទទួលបានសម្លេងឆ្នោត ៩ លើ២៧ ដើម្បី កំណត់យកតួលេខ​ចំនួន​១២១​ដុល្លារ ៩លើ២៧ កំណត់យកតួលេខចំនួន១១០ដុល្លារ ៧លើ២៧កំណត់យក១៤០ដុល្លារ ជាប្រាក់ឈ្នួល​អប្បបរមា សម្រាប់ជូនគណៈកម្មាការប្រឹក្សាការងារ ធ្វើការជជែកពិភាក្សាបន្ថែម និងសម្លេង២លើ២៧ អនុបវាទ។

២. ទទួលបានសម្លេង១៧លើ២៧ គោរព និងលើកទឹកចិត្តដល់និយោជកណា ដែលបានផ្តល់ប្រាក់​ឈ្នួល​លើស​ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០១៥ និងអត្ថប្រយោជន៍បន្ថែម ដល់កម្មរនិយោជិត។ មិនលើកទឹកចិត្ត ឱ្យមានការទាមទារផ្សេងៗ ដែលខុសនីតិវិធីនៃច្បាប់។

៣. សម្លេង២១ លើ២៧ អំពាវនាវឱ្យម្ចាស់ផ្ទះជួល ម្ចាស់អាហារដ្ឋាន និងម្ចាស់មធ្យោបាយដឹកជញ្ជូន កម្មករកុំតម្លើងថ្លៃជាពិសេសថ្លៃទឹកភ្លើង។

យោងតាមសេក្តីថ្លែងការនេះ បានបញ្ជាក់ថា បើតាមគោលការណ៍ឯកភាព របស់ក្រុមការងារត្រីភាគី ក្រុមការងារសូមយកតួលេខ១២១ដុល្លារ និង១១០ដុល្លា ដែលជាសម្លេងភាគច្រើន ក្នុងជមម្រើសទាំងបីដាក់ជូនគណៈកម្មាការប្រឹក្សាការងារ ពិនិត្យពិភាក្សាបន្ថែម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...