សារព័ត៌មាន​ប្រេស៊ីល៖ «ភាព​អាម៉ាស​ខ្លាំង​ជាង​គេ ក្នុង​ប្រវត្តិ​សាស្ត្រ»

ក្រុមបាល់ទាត់ប្រេស៊ីល​ ដែលមានឈ្មោះហៅថា សេឡិសាវ (Seleçao) បានប្រែជាទន់បាត់អស់ នូវជំហររបស់ខ្លួន នៅចំពោះក្រុមអាល្លឺម៉ង់។ សារព័ត៌មានជាតិនៃប្រទេសប្រេស៊ីល សឹងតែទាំងអស់ បានប្រមូលគ្នាមូលមាត់និយាយពី​ហេតុការណ៍នេះ ដោយពួកគេចាត់ទុកថា វាជាសោកនាដកម្មជាតិទាំងមូល បន្ទាប់ពីក្រុម សេឡិសាវ ត្រូវបានធ្លាក់​ចេញពីការដណ្ដើមពានរង្វាន់នៅឆ្នាំ២០១៤ តែត្រឹមវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ដែលធ្វើក្នុងផ្ទះខ្លួនឯង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៩ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ប្រេស៊ីល​ ដែលមានឈ្មោះហៅថា សេឡិសាវ (Seleçao) បានប្រែជាទន់បាត់អស់ នូវជំហររបស់ខ្លួន នៅចំពោះក្រុមអាល្លឺម៉ង់។ សារព័ត៌មានជាតិនៃប្រទេសប្រេស៊ីល សឹងតែទាំងអស់ បានប្រមូលគ្នាមូលមាត់និយាយពី​ហេតុការណ៍នេះ ដោយពួកគេចាត់ទុកថា វាជាសោកនាដកម្មជាតិទាំងមូល បន្ទាប់ពីក្រុម សេឡិសាវ ត្រូវបានធ្លាក់​ចេញពីការដណ្ដើមពានរង្វាន់នៅឆ្នាំ២០១៤ តែត្រឹមវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ដែលធ្វើក្នុងផ្ទះខ្លួនឯង។


អ្នកគាំទ្រតាមដានទាំងទឹកភ្នែក ការប្រកួតចាញ់នៃក្រុមបាល់ទាត់របស់ខ្លួន។ (រូបថត Fifa)

បាល់ទាត់ពិភពលោក - «វាយសម្លាប់ទាំងដុំ» ឬ «ការអាម៉ាសជាប្រវត្តិសាស្ត្រ» សុទ្ធសឹងជាចំណងជើងធំៗ របស់​ការសែតប្រេស៊ីល ចេញផ្សាយនៅបន្ទាប់ពីការដួលរលំ របស់ក្រុមបាល់ទាត់ជម្រើសជាតិ សេឡិសាវ នៅចំពោះ​ក្រុម​អាល្លឺម៉ង់ ក្នុងពិន្ទុ១-៧ ក្នុងវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រម្សិលម៉ិញនេះ។ ការសែតកីឡា Lance បានសរសរនៅលើទំព័រមុខ​តែម្ដងថា៖ «ការខ្មាសអៀនដ៏ធំជាងគេ នៃប្រវត្តិសាស្ត្រ»។

ការសែតកីឡានេះ បានសរសេរថា៖ «ក្រុមអាល្លឺម៉ង់ បានបង្ហាញពីចិត្តត្រជាក់របស់ពួកគេ នៅចំពោះភាពវង្វេងរង្វាន់ នៃក្រុមប្រេស៊ីល បន្ទាប់ពីបានចាញ់ក្នុងពិន្ទុ៧-១ ក្នុងកីឡាដ្ឋានដែលពោរពេញដោយ ការទះដៃអបអរ​ របស់អ្នកគាំទ្រ​អាល្លឺម៉ង់»។ ការសែតបានសរសេរទៀត ដោយបានប្រៀបធៀបការប្រកួតចាញ់លើកនេះ ទៅនឹងការប្រកួត​ក្នុងឆ្នាំ​១៩៥០ ដែលប្រទេសប្រេស៊ីលជាម្ចាស់ផ្ទះ រៀបចំការប្រកួតពិភពលោកដែរ តែបានចាញ់នៅចំពោះក្រុមជម្រើសជាតិ អ៊ុយរ៉ាហ្គាយ គ្រាន់តែនៅក្នុងកីឡាដ្ឋានផ្សេងគ្នាប៉ុណ្ណោះ។

«វាយសម្លាប់ទាំងដុំ»

នៅពីក្រោមចំណងជើង «បរាជ័យដ៏ធ្ងន់ជាងគេ» គេហទំព័រ G1 របស់សារព័ត៌មាន O'Globo បានសរសេរថា៖ «ក្រុម​ប្រេស៊ីល បានចូលរួមចំណែកក្នុងការប្រគល់ជ័យជំនះ ទៅឲ្យក្រុមអាល្លឺម៉ង់ដ៏ខ្លាំងមួយ»។ ចំណែកសារព័ត៌មាន ចេញផ្សាយប្រចាំថ្ងៃ O Estado បានដាក់ចំណងជើងថា «ការអាម៉ាសជាប្រវត្តិសាស្ត្រ» ដោយបានគូសបញ្ជាក់ក្នុង​អត្ថបទរបស់ខ្លួនថា៖ «ប្រេស៊ីលបានទទួលរង នូវបរាជ័យដ៏ធ្ងន់ធ្ងរជាងគេ ក្នុងប្រវត្តិបាល់ទាត់ពិភពលោក»។

ចំពោះការសែត Folha វិញ បានសរសេរដាក់នៅទំព័រមុខថា «វាយសម្លាប់ទាំងដុំ» នៅពីខាងលើរូបថតបង្ហាញពី​កីឡាករ ហ្វែណង់ឌីញ៉ូ (Fernandinho) ដែលនៅក្នុងសំណាញ់ទីប្រេស៊ីល ហើយបានសរសេរអក្សររំលឹកពី៦៤ឆ្នាំមុន បរាជ័យរបស់ក្រុមប្រេស៊ីល នៅក្នុងផ្ទះខ្លួនឯង ទល់នឹងក្រុមអ៊ុយរ៉ាហ្គាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...