ផ្ទុះ​កូដកម្ម​ទៀត ព្រោះ​បុគ្គលិក​ថា កិច្ច​សន្យា​ថ្មី​របស់​កាលតិច ខុស​ច្បាប់

បុគ្គលិក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិច បានបញ្ជាក់ជំហរធ្វើបាតុកម្មជាថ្មី ប្រសិនបើក្រុមហ៊ុន មិនយល់ព្រម​លុបកិច្ច​សន្យា ដែលបុគ្គលិក ក៏ដូចជាប្រធានសហជីពបាននិយាយថា បានរំលោភលើសិទ្ធិកម្មករ និងច្បាប់ជាធរមាន ទាក់ទងនឹងសិទ្ធិកម្មករនយោជិក។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៤ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុគ្គលិក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិច បានបញ្ជាក់ជំហរធ្វើបាតុកម្មជាថ្មី ប្រសិនបើក្រុមហ៊ុន មិនយល់ព្រម​លុបកិច្ច​សន្យា ដែលបុគ្គលិក ក៏ដូចជាប្រធានសហជីពបាននិយាយថា បានរំលោភលើសិទ្ធិកម្មករ និងច្បាប់ជាធរមាន ទាក់ទងនឹងសិទ្ធិកម្មករនយោជិក។


ការធ្វើកូដកម្មជាថ្មី របស់បុគ្គលិកកម្មករ កាល់តិច។ (រូបថត MONOROOM.info/ S.Tith)

ប្រាក់ខែ - លោកសរ ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពចំណីអាហារ និងសេវាកម្មកម្ពុជាបានឱ្យដឹងថា ប្រសិនបើ​ក្រុមហ៊ុនធ្វើកិច្ចព្រមព្រៀង ជាលាយលក្ខណ៍អក្សរ លើទៅលើចំនុចដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២១ និង ទាត់ចោលនូវកិច្ចសន្យា ដែលក្រុមបានឱ្យបុគ្គលិក ទទួលស្គាល់កាលពីម្សិលមិញនេះ នោះបុគ្គលិកនឹងចូលធ្វើការ​វិញជាធម្មតា។

លោកបន្ថែមថា ក្នុងអំឡុងពេលនេះ លោកអំពាវនាវឱ្យអតិថិជនទាំងអស់ ឈប់ប្រើប្រាស់ នូវសេវាកម្ម​របស់កាល់តិច​បន្តទៅទៀត។ លោកបានថ្លែងថា៖ «កាល់តិចចាប់ពីមួយពេលទៅមួយពេល គឺបន្តនូវការកេងប្រវ័ញ្ច រំលោភសិទ្ធិ​កម្មករ»។

កាលពីថ្ងៃទី២១ ខែឧសភាក្រោយពីការចរចាគ្នារវាងក្រុមឈេវ៉េរ៉ុន និងបុគ្គលិករួចមក កម្មករបានយល់ព្រម​ចូល​ធ្វើការ។ នៅថ្ងៃទី២២ បុគ្គលិកបានចាប់ផ្តើម ចូលធ្វើការវិញជាធម្មតា ប៉ុន្តែកាលពីថ្ងៃទី២៣ ខែឧសភាម្សិលមិញនេះ បុគ្គលិកបាននាំគ្នាធ្វើការបាតុកម្មវិញ។ ក្នុងការធ្វើបាតុកម្មឡើងវិញនេះ ត្រូវបានលោក សរ ម៉ូរ៉ា អះអាងថា ដោយ​សារក្រុមហ៊ុនបានឱ្យកម្មករចុះកិច្ចសន្យាថ្មី។ លោកបន្តថា ចំនុចសំខាន់នៅត្រង់ចំនុចទី៤ ក្រុមហ៊ុនបានដាក់​លក្ខខណ្ឌថា៖ «បងប្អូនមិនអាចធ្វើបាតុកម្មទាមទារ អុកឡុក ឈប់ធ្វើការងារ ឬក៏ពន្យឺតសកម្មភាពការងារ ឬ​សកម្ម​ភាពណា ដែលប៉ះពាល់ដល់សុវត្តិភាព និងសេវកម្មអតិថិជន។»

លោកយល់ថា ការដាក់លក្ខខណ្ឌរបស់ក្រុមហ៊ុននេះ គឺជាបំបិទសិទ្ធិទាំងស្រុងរបស់បុគ្គលិក ដែលវាជាសិទ្ធិមួយធានា ដោយច្បាប់ក្នុងការធ្វើបាតុកម្មរបស់បុគ្គលិក។

លោក គ្រី ស៊ុនថា ជាបុគ្គលិកកាល់តិចសាខាបឹងកេងកង បានឱ្យដឹងដែរថា ការចរចាតម្លើងប្រាក់កាលពីថ្ងៃមុន ខាង​បុគ្គលិកក៏យល់ព្រមឯកភាព ចូលធ្វើការវិញដែរ។ លោកបន្តថា ប៉ុន្តែលិខិតដែលក្រុមហ៊ុន បានឱ្យបុគ្គលិកចុះ​ហត្ថលេខា ឱ្យចូលធ្វើការវិញនោះ មានពីចំណុចដែលក្រុមហ៊ុនបានបន្ថែម លើកិច្ចព្រមព្រៀង ដែលធ្វើឱ្យបុគ្គលិក​ផ្ទុះកូដកម្មជាថ្មី។ លោកអះអាងថា លោកមិនយល់ព្រមនោះទេ នៅចំនុចពាក់ព័ន្ធទៅនឹងនិតិវិធី ដោះស្រាយ​វិវាទ​នៅក្រុមហ៊ុន ដោយទុករយៈពេលរហូតដល់ពីរខែ ដែលរយៈពេលនេះ លោកយល់ថាវាយូរពេក ដោយលោកចង់ឱ្យ​ក្រុមហ៊ុនដោះស្រាយឱ្យបានឆាប់។

លោក យឿន រ៉េត តំណាងបុគ្គលិកក្រុមហ៊ុនកាល់តិចមួយរូបទៀត បានបញ្ជាក់ជំហរថា៖ «ប្រសិនបើដំណោះ​ស្រាយ​បែបនេះ ជំហរខាងពួកខ្ញុំ ព្យាយាមតស៊ូ ធ្វើបាតុកម្មបន្តទៅទៀត។ ខ្ញុំមិនមានការព្រួយបារម្ភទេ ព្រោះអ្វីយើងត្រូវ​ចរចាគ្នា គោរពទៅលើកិច្ចព្រមព្រៀងផ្សេង ហើយផ្អែកទៅលើច្បាប់ ប៉ុន្តែក្រុមហ៊ុនទេ ដែលមិនគោរពទៅ​លើកិច្ច​ព្រមព្រៀង។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...