សម រង្ស៊ី ស្នើ ប៊ុន រ៉ានី ឲ្យ​ជួយ​ជន​រង​គ្រោះ

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ក្រោមហេតុផលមនុស្សធម៌ បានទទូចដល់លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់ជនរងគ្រោះមកពីខេត្តក្រចេះ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ក្រោមហេតុផលមនុស្សធម៌ បានទទូចដល់លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់ជនរងគ្រោះមកពីខេត្តក្រចេះ។


លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម។

ជំនួយ - លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់លើទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៤ ខែឧសភា នេះថា៖ «ម្សិលមិញនេះ ខ្ញុំបានស្នើឲ្យលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ផ្តល់​ជំនួយមនុស្សធម៌ ដល់ពលរដ្ឋប្រមាណ ៤០០គ្រួសារ ដែលរងគ្រោះ ដោយសារការបណ្តេញចេញពីដីធ្លី ផ្ទះសម្បែង នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។»

ប្រមុខគណបក្សជំទាស់រូបនេះ បានពន្យល់ថា ប្រជាពលរដ្ឋ ទាំង៤០០គ្រួសារនោះ ត្រូវបានក្រុមហ៊ុនយួន ដែល​ទទួលបានសម្បទានដីនៅខេត្តក្រចេះ ដុតផ្ទះសម្បែង និងបណ្តេញចេញពីដីធ្លី ដែលពួកគាត់ធ្លាប់រស់នៅ។ ពេលនេះ ពួកគាត់បានឡើងមកតវ៉ានៅភ្នំពេញ ហើយកំពុងស្នាក់នៅវត្តសាមគ្គីរង្ស៊ី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សម រង្ស៊ី បន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅភ្នំពេញនេះ ប្រជាពលរដ្ឋរងគ្រោះទាំងនោះ ដែលជាជន​ភៀស​ខ្លួនក្នុងស្រុក ពុំមានជម្រកស្នាក់នៅ និងអាហារហូបចុកគ្រប់គ្រាន់ ថែមទាំងខ្វះថ្នាំសង្កូវ និងការព្យាបាលជម្ងឺ​ទៀត​ផង។

ភ្លាមៗទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្រ្តីណាម្នាក់របស់កាកបាទក្រហមកម្ពុជា ដើម្បីធ្វើការ​អត្ថាធិប្បាយ​បាននៅឡើយ។ តែកន្លងមក បើទោះជាកាកបាទក្រហមកម្ពុជា បានអះអាងពីការមិន​រើសអើងជន​រងគ្រោះក៏ដោយ ក៏ក្រុមជនរងគ្រោះពីបញ្ហារំលោភបំពានដីធ្លី មិនមែនជាមុខសញ្ញាចំបងរបស់កាកបាទក្រហម ក្នុងការផ្តល់អំណោយនោះដែរ។

ពលរដ្ឋមកពីខេត្តក្រចេះ ប្រមាណជា៤០០គ្រួសារ ដែលបានអះអាងថា ជាជនរងគ្រោះពីការរំលោភបំពានដីធ្លី រហូតមកដល់ពេលនេះ កំពុងបន្តស្នាក់នៅវត្តសាមគ្គីរង្ស៊ី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈ​ការស្វែងរកដំណោះរបស់ពួកគេជាមួយស្ថាប័នពាក់ព័ន្ធ តាំងពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដល់រដ្ឋបាលថ្នាក់ជាតិ មិនទាន់រកច្រកចេញរួច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...