មន្ត្រី​បក្ស​ប្រជាជន ឡូយ សុផាត រិះ​គន់​ប្រព័ន្ធ​យុត្តិធម៌​ថា​«គ្មាន»​យុត្តិធម៌

ជាលើកទីមួយហើយ ក្នុងប្រវត្តិនៃអង្គប្រជុំសភា ចាប់ពីអាណត្តិទីបួនមក ពិសេសក្នុងដើមអាណត្តិទីប្រាំនេះតែម្តង ដែលមានតំណាងរាស្រ្តមួយរូប មកពីគណបក្សប្រជាជនកម្ពុជា កាន់អំណាចយ៉ាងចាស់ស្លែនៅប្រទេសកម្ពុជា បានធ្វើការវាយប្រហាចំៗ លើការដឹកនាំរបស់អង្គការនីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) ដែលមានលោក ហ៊ុន សែន ជា​នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ននេះថា គ្មាន​ការ​អនុវត្តច្បាប់ត្រឹមត្រូវ និងមានប្រព័ន្ធយុត្តិធម៌ដែល«គ្មាន»យុត្តិធម៌។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២៤ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាលើកទីមួយហើយ ក្នុងប្រវត្តិនៃអង្គប្រជុំសភា ចាប់ពីអាណត្តិទីបួនមក ពិសេសក្នុងដើមអាណត្តិទីប្រាំនេះតែម្តង ដែលមានតំណាងរាស្រ្តមួយរូប មកពីគណបក្សប្រជាជនកម្ពុជា កាន់អំណាចយ៉ាងចាស់ស្លែនៅប្រទេសកម្ពុជា បានធ្វើការវាយប្រហាចំៗ លើការដឹកនាំរបស់អង្គការនីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) ដែលមានលោក ហ៊ុន សែន ជា​នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ននេះថា គ្មាន​ការ​អនុវត្តច្បាប់ត្រឹមត្រូវ និងមានប្រព័ន្ធយុត្តិធម៌ដែល«គ្មាន»យុត្តិធម៌។


លោក ឡូយ សុផាត តំណាងរាស្ត្រមកពីគណបក្សប្រជាជន នៅក្នុងរដ្ឋសភា។ (រូបថតផ្តិតពីអេក្រង់វីដេអូ)

វិបត្តសង្គម - លោក ឡូយ សុផាត តំណាងរាស្រ្តជាប់ឆ្នោត អាណត្តិទីប្រាំមកពីគណបក្សប្រជាជនកម្ពុជា មណ្ឌល​ស្ទឹងត្រែង (អតីតអភិបាលខេត្តស្ទឹងត្រែង) កាលពីថ្ងៃទី២៣ ខែឧសភាម្សិលម៉ិញនេះ ក្នុងកិច្ចពិភាក្សាច្បាប់ពាក់ព័ន្ធ​នឹងតុលាការ បានធ្វើការវាយប្រហារចំៗ ទៅកាន់មន្រ្តីទទួលបន្ទុកក្រសួងយុត្តិធម៌ ដែលជាសេនាធិការរបស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគ្មានសមត្ថភាព ក្នុងការគ្រប់គ្រងលើតួនាទីចៅក្រម ពិសេសព្រះរាជអាជ្ញា ដែលជា​ដើមបណ្តឹងអាជ្ញាតែម្តង។

តំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជារូបនេះបាន បន្តថាមានការកាប់បំផ្លាញព្រៃឈើនានា ដោយមានការ​ឃុបឃិតរវាងឈ្មួញ និងមន្រ្តីពាក់ព័ន្ទ ឬមន្រ្តីនៃស្ថាប័នតុលាការតែម្តង។ ក្នុងករណីនេះ លោកបានតាំងជាសំនួរថា តើអ្នកណាជាអ្នកទទួលខុសត្រូវ? ដើម្បីប្រយោជន៍ជាតិ តើព្រះរាជអាជ្ញាកំពុងតែធ្វើអ្វី ព្រោះគាត់មាននាទី​ជាដើម​បណ្តឹងអាជ្ញាការពារនូវប្រយោជរបស់ជាតិ។ តើគួរមានបណ្តឹងអាជ្ញា ទៅលើសមត្ថកិច្ចទទួលខុសត្រូវ និងមាន​ភារកិច្ច ដែលច្បាប់ប្រគល់ឲ្យ ហើយពួកគាត់មិនអាចគ្រប់គ្រងបាននោះ។

ជាមួយគ្នានេះ លោកក៏បានដាក់ចំណោទសួរ ទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ទៀតថា «តើការចេញច្បាប់នេះ មាន​ការធានា ឯករាជ្យរបស់តុលាការគ្រប់កំរិតទាំងអស់ និងការទទួលខុសត្រូវចំពោះប្រទេសជាតិ និងប្រជាជន។ (...) ខ្ញុំឧទាហរណ៍ដូចជាព្រៃឈើម៉ិញ របស់ប្រទេសជាតិ មិនមែនជារបស់ប្រជាជនណាម្នាក់ទេ ចឹងត្រូវការពារ​ផល​ប្រយោជន៍ឲ្យប្រទេសជាតិរបស់ខ្លួន ឫផលប្រយោជន៍ប្រជាជន ដែលជាផលប្រយោជន៍ស្របច្បាប់ និងត្រូវបាន​ការពារដោយច្បាប់។»

យ៉ាងណាក៏ដោយ លោក ឡូយ សុផាត នៅទទួលស្គាល់ថា មានមន្រ្តីនៃតុលាការមួយចំនួនដែលមានវិជ្ជាជីវៈ មាន​ការទទួលខុសត្រូវខ្ពស់ លើការងាររបស់ខ្លួន តែផ្ទុយមកវិញមួយចំនួនទៀត គ្មានការទទួលខុសត្រូវលើការងារ និង​តួនាទីរបស់ខ្លួនឡើយ។ លោកបានលើកជាឧទាហរណ៍ថា កងរាជអាវុធខ្លះ នគរបានខ្លះ ពេលចេញប្រតិបត្តការ មាន​អ្នកផ្តល់ដំណឹងទៅអ្នកពាក់ព័ន្ធ (អ្នកដែលត្រូវចុះចាប់)។ លុះពេលចុះទៅដល់ ពុំមានឃើញអ្វីឡើយ។ លោកបន្ថែម​ថា ករណីដែលលោកជួបដោយផ្ទាល់ មានកម្លាំងសមត្ថកិច្ចខ្លះ ក៏សហការជាមួយព្រះរាជអាជ្ញា ដើម្បីបានចេញដីកា «ឆែកឆេរ ឬចាប់អ្វីមួយ» ជាថ្នូនឹងប្រាក់ត្រឹមតែ«២០» ដុល្លាប៉ុណ្ណោះ។ ហើយអ្នកខ្លះទៀត (ព្រះរាជអាជ្ញា) ដើរពេល​យប់ជាមួយប៉ូលីស ដើម្បីស្វែងរកបទល្មើស ដែលមិនមែនជាទង្វើល្អ ឬអាចនិយាយថាជាការឆ្លៀតឱកាស។

ករណីខាងលើនេះ លោកបានធ្វើជាចំណាប់អារម្មណ៍ថា «មន្រ្តីមួយចំនួនតូច ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃ​នៃស្ថាប័ន​តុលាការ។ (...) ពីមុនមកតុលាការយើងមានកេរ្តិ៍ឈ្មោះល្អ ប៉ុន្តែឥឡូវនេះត្រូវបានមហាជនមួយចំនួនច្រើន គេមិន​សូវ​ជឿ មិនសូវឲ្យតម្លៃ។ ដូច្នេះយើងត្រូវគិតថា ការអនុវត្តច្បាប់នេះ ដើម្បីនឹងលើកកំពស់នៃការទទួលសុខត្រូវ ដើម្បីឲ្យ​ចៅក្រម និងព្រះរាជអាជ្ញា និងតុលាការគ្រប់កំរិតទាំងអស់មានការទទួលខុសត្រូវប្រកបដោយមនសិការវិជ្ជាជិវៈ។»

លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនបានឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះទេ តែលោក​គ្រាន់​តែបញ្ជាក់ថា ក្រសួងយុត្តិធម៌មានតួនាទីត្រឹមតែគ្រប់គ្រងការងាររដ្ឋបាលប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា «ចរិករបស់​ចៅក្រម ឬព្រះរាជអាជ្ញាម្នាក់ៗ ស្ថិតក្រោមការគ្រប់គ្រង និងការទទួលខុសត្រូវរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ រាល់កំហុស ការអសកម្ម ការថ្លោះថ្លោយការងាររបស់ព្រះរាជអាជ្ញា នោះឧត្តមក្រុមប្រឹក្សា​ជាអ្នកសម្រេចក្នុងការ​ដាក់​ពិន័យ ។ (...) ខ្ញុំបាទផ្ទាល់ មិនមានឈ្មោះនៅក្នុងក្រុមប្រឹក្សាវិន័យនោះទេ។ (...) ការងារនីមួយៗ តុលាការ​គាត់មាន​ឯករាជភាព្យរបស់គាត់ និងធ្វើការសម្រេចចិត្ត នៅក្នុងការសម្រេចរឿងនីមួយៗនោះ។ (...) ក្រសួងយុត្តិធម៌មិនមានអ្វី​ទៅលូកលាន់វាមួយទេ។ (...) នោះជាសមជញ្ញៈ របស់លោកចៅក្រម ព្រះរាជអាជ្ញា ក្នុងរឿងរបស់គាត់។»

ទាក់ទងទៅនឹងតួនាទីរបស់ព្រះរាជអាជ្ញា ក្នុងការធ្វើបណ្តឹងអាជ្ញា ដើម្បីប្រយោជន៍ជាតិ ឬប្រជាពលរដ្ឋទូទៅនោះ លោក ព្រាប កុលនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បាន​លើកឡើងថា អាចមានការពាក់ព័ន្ធនឹងរឿងនយោបាយ។ បើកាលណាមានការជាប់ពាក់ព័ន្ធ​នឹងរឿងនយោបាយ​នោះ ក្នុងបរិបទច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅមិនទាន់មានភាពឯករាជ្យនោះទេ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ធម្មតា តួនាទីចៅក្រម ព្រះរាជ្ញាតែងតែមាននិន្នាការគាំទ្រអ្នកមានអំណាច ។ ចឹងអ្វីដែលប៉ះពាល់ដល់អ្នកមាន​អំណាច​ គាត់មិនសូវធ្វើទេ។»៕

ទំស្សនាវីដេអូ ដែលជាសម្លេងរបស់លោក ឡូយ សុផាត ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...