ជប៉ុន​ប្រតិកម្ម​ពី​ជម្លោះ​នយោបាយ​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​ដោះ​ស្រាយ

ជាការកម្រ ប្រទេសជប៉ុនបានទម្លាយភាពស្ងៀមស្ងាត់របស់ខ្លួន ដោយបានសម្តែងការព្រួយបារម្ភ ពីស្ថានការណ៍​នយោបាយនៅកម្ពុជា និងបានជម្រុញឲ្យភាគីជម្លោះគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ត្រូវធ្វើ​ការ​ដោះស្រាយបញ្ហាឲ្យបានឆាប់ ទាក់ទងនឹងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: January 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការកម្រ ប្រទេសជប៉ុនបានទម្លាយភាពស្ងៀមស្ងាត់របស់ខ្លួន ដោយបានសម្តែងការព្រួយបារម្ភ ពីស្ថានការណ៍​នយោបាយនៅកម្ពុជា និងបានជម្រុញឲ្យភាគីជម្លោះគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ត្រូវធ្វើ​ការ​ដោះស្រាយបញ្ហាឲ្យបានឆាប់ ទាក់ទងនឹងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។


បាតុកម្មនៅសួនកាណាឌីយ៉ា នៅតាមបណ្ដោយវិថីវេងស្រេង កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការប៉ះទង្គិចគ្នារវាងបាតុករ និងអាជ្ញាធរក្នុងប្រទេសកម្ពុជា ក្រសួងការបរទេសជប៉ុនបានលើកឡើងថា ប្រទេសជប៉ុនមានការព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះស្ថានការណ៍នៅប្រទេសកម្ពុជា ដោយកម្លាំងសន្តិសុខ និងបាតុករ បានប៉ទង្គិចគ្នាក្នុងបញ្ហាវិវាទការងារ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។

សេចក្តីថ្លែងការណ៍នេះ ដែលទំនងជាចង់ការពារប្រជាពលរដ្ឋ និងក្រុមហ៊ុនជប៉ុននៅកម្ពុជា បានអត្ថាធិប្បាយថា ប្រទេសជប៉ុនបានបន្តធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើស្ថានការណ៍នៅប្រទេសកម្ពុជា ដោយរួម​មាន​ទស្សនវិស័យក្នុងការធាននានូវសុវត្ថិភាពនៃក្រុមហ៊ុនជប៉ុន និងជនជាតិជប៉ុន។ សេចក្តីថ្លែងការណ៍ដដែលនេះ ទទូច​ឲ្យភាគីជម្លោះជៀងវាងការប្រើអំពើហិង្សា និងបានជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដោះស្រាយបញ្ហាលទ្ធផលបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣ ឲ្យបានឆាប់ ដើម្បីឲ្យស្ថានការណ៍របស់ប្រទេស​កម្ពុជាមានភាពប្រក្រតីដូចដើមវិញ។

ជុំវិញករណីនេះ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ បាន​ពន្យល់ថា ប្រទេសជប៉ុនមានផលប្រយោជន៍នៅកម្ពុជា ហើយប្រទេសជប៉ុនក៏កំពុងតែមានជម្លោះ​ជាមួយប្រទេស​ចិន​ផងដែរ ដូច្នេះជប៉ុនចង់ឃើញមានស្ថិរភាពនៅកម្ពុជា និងមានទំនាក់ទំនងល្អជាមួយកម្ពុជា និងបណ្តាប្រទេស​ផ្សេងៗ​ទៀតក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសវៀតណាម ដែលកំពុងមានជម្លោះដែនសមុទ្រជាមួយប្រទេសចិន។

តែសម្រាប់លោក ផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានអត្ថាធិប្បាយថា ប្រទេសជប៉ុនបានដើរតួនាទី​សំខាន់ណាស់ក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងការភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ក្នុងពេល​បច្ចុប្បន្ននេះ ដូច្នេះការព្រួយបារម្ភរបស់ជប៉ុននៅពេលនេះ គឺបានបង្ហាញថាប្រទេសជប៉ុនចង់ឃើញ និងលើក​ទឹក​ចិត្ត​ឲ្យភាគីជម្លោះកម្ពុជាដោះស្រាយបញ្ហាជាមួយគ្នាដោយគោលការណ៍អហិង្សា។

ទន្ទឹមនឹងនេះ នៅពេលសាកសួរពាក់ព័ន្ធ​នឹង​អំពើហិង្សាដែលបានកើតឡើងរវាងបាតុករ និងសមត្ថកិច្ចរដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយបញ្ជាក់ថា៖ «រដ្ឋាភិបាល យើងអត់មានអ្វីពាក់ព័ន្ធនឹងការជជែកគ្នាទេ យើងមាន​កាតព្វកិច្ច​ក្នុងការធានាសណ្តាប់ធ្នាប់ និងការ​គោរពច្បាប់ អាហ្នឹងជាការងាររបស់រដ្ឋាភិបាល៕»

--------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...