មិន​មែន​១០​នាក់​ទេ តែ​សូម្បី​​៣​នាក់​ជួប​ជុំ​គ្នា ក៏​អាជ្ងាធរ​បំបែក​ដែរ (vdo)

ក្រុមយុវជនខែ្មរមហានគរ និងក្រុមយុវជនចលនានិស្សិតបញ្ញវ័ន្ត ដែលគ្រោងមកជួបគ្នា នៅទីលាន​ប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី០៩ ខែមករានេះ បានសម្ដែងប្រតិកម្ម ប្រឆាំងនឹងការបណ្ដេញគ្នីគ្នារបស់ពួកគេនេះ របស់កង​កម្លាំង​របស់អាជ្ញាធរ។ ការបណ្ដេញចេញពីទីនោះ ដោយប្រើពាក្យអសុរោះខ្លាំងក្លា បើទោះជាក្រុមគេទើបតែ​មកជួបគ្នា​ត្រឹម​តែបីនាក់ និងរួមទាំងមន្ត្រីសិទ្ធិមនុស្ស និងអ្នកការសែតផងក៏ដោយ ក៏រងនូវការបណ្ដេញចេញនោះដូចគ្នាដែរ។
Loading...
  • ដោយ: ក. សុខឃៀង
  • កែប្រែចុងក្រោយ: January 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមយុវជនខែ្មរមហានគរ និងក្រុមយុវជនចលនានិស្សិតបញ្ញវ័ន្ត ដែលគ្រោងមកជួបគ្នា នៅទីលាន​ប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី០៩ ខែមករានេះ បានសម្ដែងប្រតិកម្ម ប្រឆាំងនឹងការបណ្ដេញគ្នីគ្នារបស់ពួកគេនេះ របស់កង​កម្លាំង​របស់អាជ្ញាធរ។ ការបណ្ដេញចេញពីទីនោះ ដោយប្រើពាក្យអសុរោះខ្លាំងក្លា បើទោះជាក្រុមគេទើបតែ​មកជួបគ្នា​ត្រឹម​តែបីនាក់ និងរួមទាំងមន្ត្រីសិទ្ធិមនុស្ស និងអ្នកការសែតផងក៏ដោយ ក៏រងនូវការបណ្ដេញចេញនោះដូចគ្នាដែរ។


ការចោមរោមបណ្ដេញក្រុមយុវជន អ្នកធ្វើការសិទ្ធិមនុស្ស និងក្រុមអ្នកការសែត ពីសំណាក់កងការពារសណ្ដាបធ្នាប់ នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិនិងការបញ្ចេញមតិ - តាមបទសំភាសន៍មួយ ជាមួយក្រុមអ្នកសារព័ត៌មាន ប្រធានយុវជនខែ្មរមហានគរ លោក ហេង សំណាង អាយុ២១ឆ្នាំ បានរៀបរាប់ថា ពួកគេគ្រាន់តែមកប្រមូលផ្ដុំ ច្រៀងចំរៀងសន្តិភាព ហើយបន្ត​ជជែក​គ្នា​ពីបញ្ហាសង្គមតែប៉ុណ្ណោះ។ តែការច្រៀងរបស់ពួកគេ បានត្រឹមតែពីរបីនាទី ស្រាប់តែកងកម្លាំងអាជ្ញាធរ បានចូលមក​ដេញពួកគាត់ចេញពីទីនោះ រាប់ចាប់តាំងពីទីធ្លាប្រជាធិបតេយ្យ រហូតមកស្ពាននាគ ព្រមទាំងប្រើពាក្យអសុរោះ​មិន​គប្បីនោះថែមទៀត។

ពួកគេទាំងពីរក្រុមនេះ បាននិយាយពន្យល់ដូចគ្នាថា ការជួបជុំរបស់ពួកគេនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤នេះ មានគោលបំណងធំៗពីរ គឺចង់រកយុត្តិធម៌ដល់ជនរងគ្រោះ ដែលបានស្លាប់ទាំងអយុត្តិធម៌ ព្រោះតែមិនទាន់រក​មុខ​ជនល្មើសឃើញ និងចង់អោយការបោះឆ្នោតឡើងវិញ។ ប្រធានយុវជននិស្សិតបញ្ញវន្ត័ លោក ចារ សីហាក់ នៅក្នុង​កិច្ចសម្ភាសផ្ទាល់មួយ ជាមួយនឹងទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានហៅការបណ្ដេញនេះ ថាបានផ្ទុយពីរដ្ឋធម្មនុញ្ញ ពីលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយបានឆ្លុះបញ្ចាំងពីសង្គម«ផ្ដាច់ការ»មួយ។

មន្ត្រីអ្នកស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការការពារសិទ្ធិមនុស្សអាកហុក លោក ចាន់ សាវេត ដែលត្រូវបានក្រុមកង​កម្លាំងទាំងនោះ បណ្ដេញចេញជាមួយក្រុមអ្នកការសែតដែរនោះ បានវាយតម្លៃលើការបណ្តេញក្រុមយុវជន ចេញពី​ទីលានប្រជាធិបតេយ្យនេះ ថាជាការ«ដើផ្ទុយ»ពីលទ្ធិប្រជាធិបតេយ្យ។ លោកបានអំពាវនាវ ទៅកាន់កងកំលាំង​ប្រដាប់អាវុធ ឲ្យបញ្ចប់នូវសកម្មភាពហាមឃាត់បែបនេះជាបន្ទាន់ ព្រោះពេលនេះជាដំណាក់កាលជួយគ្នា ក្នុងការ​រកមធ្យោបាយដោះស្រាយបញ្ហា។ លោក បានពន្យល់ថា «អ្នកប្រកាន់គោលជំហរផ្ទុយ មិនកំណត់ថា ពួកគេជាអ្នកប្រឆាំងទេ ឬក៍ជា​មនុស្ស​អត់​ប្រយោជន៍ ក្នុងសង្គម»នោះឡើយ។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបភ្លឺពីអ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញបានទេ នៅថ្ងៃទី០៩ ខែ​មករានេះ។ តែសេចក្ដី​ប្រកាសព័ត៌មានមួយ របស់ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានហាមឃាត់ នូវរាល់ការជួប​ប្រជុំជាសាធារណៈ ដោយមិនមានបញ្ជាក់ពីកាលកំណត់។ សេចក្ដីប្រកាសនោះ ត្រូវបានក្រុមអ្នករិះគន់និយាយថា ដើម្បី​ដាក់ឲ្យ​មាន​ភាពស្របច្បាប់ នូវការបង្ក្រាប ឬការវាយបណ្ដេញទាំងឡាយ របស់អាជ្ញាធរ ទៅលើ​ការ​ជួបជុំ​នានា របស់ក្រុមអ្នក​តវ៉ាទាមទារសិទ្ធិ និងក្រុមអ្នកគាំទ្រ​គណបក្សសង្រ្គោះជាតិ។

ទាក់ទងនឹងការបិទសួនប្រជាធិបតេយ្យ លោក ចាន់ សូវេត  បានឆ្លើយនឹងការសាកសួរបស់អ្នកការសែត ដោយ​លោក​បានដងស្រង់ការឆ្លើយតប របស់សាលារាជធានីថា នៅមិនទាន់ដល់ដំណាក់កាល អោយបើក​សួន​ប្រជាធិបតេយ្យ ជា​សាធារណៈនៅឡើយទេ ដោយគ្រាន់តែនិយាយថា «បិទសួននេះបណ្តោះ​អាសន្ន​»។

តែទោះបីជាមានការហាមប្រាមបែបនេះក៏ដោយ ក៏ក្រុមយុវជនទាំងពីរក្រុមខាងលើ នៅតែធ្វើការប្ដេជ្ញាចិត្តថា ​នឹងនៅ​តែបន្តសកម្មភាពរបស់ខ្លួន និងគ្រោងនូវកម្មវិធីផ្សេងទៀត នៅពេលក្រោយ៕

--------------------------------------------------------
ដោយ ៖ ក. ស៊ន សុខឃៀង - ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...