គល់ បញ្ញា៖ រៀបចំ​បោះឆ្នោត​ឡើង​វិញ ជា​វិធី​តែ​មួយ​គត់​ដើម្បី​បញ្ចប់​វិបត្តិ

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់តាមភាសាអង់គ្លេសថាខុមហ្រ្វែល (Comfrel) គ្រោងនឹងស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យមានការរៀបចំការបោះឆ្នោតមុនអាណត្តិឡើងវិញ ក្រោយ​ការ​កែ​ទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការស្នើឲ្យមានការបោះឆ្នោតឡើងវិញនេះ ត្រូវបាន​ប្រធានអង្គការខុមហ្រ្វែល លោក គល់ បញ្ញា លើកឡើងថា វាជាលក្ខខណ្ឌមួយដែលមិនអាចជៀសវាងរួច សម្រាប់​ស្ថានការ៍ណនយោបាយបច្ចុប្បន្ន និងសម្រាប់និរន្តរភាពនយោបាយកម្ពុជា ក្នុងពេលអនាគត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់តាមភាសាអង់គ្លេសថាខុមហ្រ្វែល (Comfrel) គ្រោងនឹងស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យមានការរៀបចំការបោះឆ្នោតមុនអាណត្តិឡើងវិញ ក្រោយ​ការ​កែ​ទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការស្នើឲ្យមានការបោះឆ្នោតឡើងវិញនេះ ត្រូវបាន​ប្រធានអង្គការខុមហ្រ្វែល លោក គល់ បញ្ញា លើកឡើងថា វាជាលក្ខខណ្ឌមួយដែលមិនអាចជៀសវាងរួច សម្រាប់​ស្ថានការ៍ណនយោបាយបច្ចុប្បន្ន និងសម្រាប់និរន្តរភាពនយោបាយកម្ពុជា ក្នុងពេលអនាគត។


លោក គល់ បញ្ញា (ទីបីរាប់ពីឆ្វេង) មន្ត្រីមេដឹកនាំអង្គការសង្គមស៊ីវិលផ្សេងទៀត ធ្វើ​សន្និសិទការសែតថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ U. Bory)

នយោបាយកម្ពុជា - លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការ(ខុមហ្វ្រែល) ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ បានពន្យល់ថា អង្គការ(ខុមហ្រ្វែល) និងអង្គការសង្គម​ស៊ីវិល​ផ្សេង​ទៀត មើលឃើញថា មានតែការបោះឆ្នោតឡើងវិញមុនអាណត្តិទេ ដែលអាចបិទបញ្ចប់វិបត្តិនយោបាយ​កម្ពុជា​បច្ចុប្បន្ន។ តែបើមិនមានការបោះឆ្នោតឡើងវិញ វាជាការព្រួយបារម្ភ ពីជោគវាសនារបស់ប្រទេសកម្ពុជា ព្រោះ​គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅតែបន្តមិនឯកភាពគ្នា ពីភាពស្របច្បាប់របស់រដ្ឋាភិបាល។

លោក គល់ បញ្ញា បញ្ជាក់ថា៖ «ក្នុងលក្ខខណ្ឌអ្វីក៏ដោយ ការបោះឆ្នោតឡើងវិញជៀសមិនផុតទេ តែគ្រាន់តែ​គណបក្ស​មួយចង់បោះឲ្យបានឆាប់ រីឯគណបក្សមួយទៀត ចង់បោះពេលចប់អាណត្តិ (...)។ គណបក្សប្រជាជន​កម្ពុជា ក៏ត្រូវការនិត្យានុកូល(ភាពស្របច្បាប់)ពេញលេញ ក្នុងការរៀបចំរដ្ឋាភិបាល ហើយគណបក្សសង្រ្គោះជាតិ ក៏ចង់ឲ្យអស់ចិត្តក្នុងរឿងបោះឆ្នោតនឹងដែរ។ អញ្ចឹងការកែប្រែ (គ.ជ.ប) រៀបចំការបោះឆ្នោតឡើងវិញ ដើម្បីគ្រប់​ភាគីអាចទទួលយកបាន គួរតែត្រូវធ្វើ។»

ជុំវិញករណីនេះ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានសន្និដានថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជា​រដ្ឋាភិបាល នឹងត្រូវថ្កោលទោស និងការមិនទទួលស្គាល់ពីភាពស្របច្បាប់ ពីសហគមជាតិ និងអន្តរជាតិ ប្រសិន​បើ​មានការបង្រ្កាបដោយហិង្សា ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងអ្នករបួស។ រីឯគណបក្សសង្រ្គោះជាតិ បើទោះជា​មានអ្នកគាំទ្រច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចឡើងទៅគ្រប់គ្រងប្រទេស តាមរយៈអំណាចប្រជាពលរដ្ឋ ដោយ​រំលងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យបានដែរ ព្រោះសហគមអន្តរជាតិមិនអាចទទួលស្គាល់ ពីភាពស្រប​ច្បាប់របស់រដ្ឋាភិបាលរបៀបនេះបានទេ។

ដូច្នេះដំណោះស្រាយល្អបំផុតសម្រាប់ គណបក្សទាំងពីរ ក៏ដូចជាការធានានិរន្តរភាពរបស់ប្រទេស និងជាការ​ទម្លាយភាពជាប់គាំងនយោបាយ នៅក្នុងកាលៈទេសៈបច្ចុប្បន្ន គឺមានតែការបោះឆ្នោតឡើងវិញ ក្រោយការកែ​ទម្រង់ (គ.ជ.ប) តែប៉ុណ្ណោះ។ ហើយកន្លងមក តាមរយៈការចរចារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ក៏បានបង្ហាញថា ពួកគេមានចំណុចរួមគ្នា ដើម្បីទម្លាយភាពជាប់គាំងនយោបាយ គឺការបញ្ជៀសអំពើហិង្សា និងការ​បោះឆ្នោតឡើងវិញក្រោយការកែទម្រង់ គ.ជ.ប តែគ្រាន់តែមិនត្រូវជំហរគ្នាត្រង់ថា ត្រូវបោះឆ្នោតមុនអាណត្តិ ឬ​ពេល​បញ្ចប់អាណត្តិ។

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...