ថៃ៖ យីងឡាក់ ចង់​មាន​ជំនួប​មួយ​ពី​គ្រប់​ភាគី ដើម្បី​ស្រាយ​វិបត្តិ

យប់ថ្ងៃព្រហស្បត្តិ៍ទី១២ខែធ្នូនេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានស្នើអញ្ជើញឲ្យគ្រប់ភាគី​នយោបាយទាំងអស់ និងគ្រប់ភាគីសង្គមស៊ីវិល និងឯកជនទាំងអស់ ដើម្បីជួបប្រជុំគ្នានៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បីស្វែង​រកដំណោះស្រាយមួយ ទៅនឹងភាពជាប់គាំងនយោបាយសព្វថ្ងៃនេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យប់ថ្ងៃព្រហស្បត្តិ៍ទី១២ខែធ្នូនេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានស្នើអញ្ជើញឲ្យគ្រប់ភាគី​នយោបាយទាំងអស់ និងគ្រប់ភាគីសង្គមស៊ីវិល និងឯកជនទាំងអស់ ដើម្បីជួបប្រជុំគ្នានៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បី​ស្វែង​រកដំណោះស្រាយមួយ ទៅនឹងភាពជាប់គាំងនយោបាយសព្វថ្ងៃនេះ។


នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងនៅមុខព្រះមហាក្សត្រ នៅថ្ងៃបុណ្យចម្រើនព្រះជន្ម ទី៥ខែធ្នូឆ្នាំ២០១៣។ (រូបថត Indranil Mukherjee/AFP)

នយោបាយថៃ - រដ្ឋាភិបាល មានបំណងចង់បានយោបល់ ពីគ្រប់ភាគីនយោបាយទាំងអស់ ប្រធានក្រុមហ៊ុន តំណាង​មន្ត្រីរាជការ ស្ថាប័នសិក្សា អ្នកជំនាញខាងយុត្តិធម៌ និងខាងសកលវិទ្យាល័យផង។ នេះជាការប្រកាសតាម​កញ្ចក់​ទូរទស្សន៍ របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ។

លោកស្រីបានឲ្យដឹងទៀតថា លេខាអចិន្ត្រៃយ៍របស់ខុទ្ធកាល័យនាយករដ្ឋមន្ត្រី លោក ទង់ថោង ចាន់តារាំងស៊ូ (Tongthong Chantharangsu) នឹងទទួលបន្ទុករៀបចំកិច្ចប្រជុំនេះ។

ភ្លាមៗក្រោយពីការប្រកាសរបស់លោកស្រីនាយករដ្ឋមន្ត្រី អ្នកនាំពាក្យក្រុមប្រឹក្សា​«ប្រជាជន»ដើម្បីកំណែទម្រង់​តាម​បែបប្រជាធិបតេយ្យ របស់ក្រុមបាតុករប្រឆាំង លោក អាកាណាត ព្រំផាត់ (Akanat Promphan) បានថ្លែងឲ្យដឹងថា ពួកខ្លួននឹងមិនចូលរួមប្រជុំ ជាមួយនឹងកិច្ចប្រជុំនេះទេ។ ក្រុមប្រឹក្សា«ប្រជាជន»​ដើម្បីកំណែទម្រង់នេះ ជាការ​ចង់បាន​របស់ក្រុមបាតុករប្រឆាំង ហើយត្រូវបានលោក ស៊ូថេប ថោងស៊ូបាន យកមកថ្លែងជាញឹកញាប់ ទាំងនៅចំពោះមុខ​បាតុករ ទាំងជាមួយជំនួបពិភាក្សានានាជាមួយអ្នកទទួលខុសត្រូវជាន់ខ្ពស់នានា។

លោក អាកាណាត បានបន្ថែមទៀតថា «ការស្នើសុំរបស់លោកស្រីយីងឡាក់ មិនបានឆ្លើយតបទៅនឹងការចង់​បាន​របស់បាតុករនោះទេ ខណៈពេលដែលគម្រោងកំណែទម្រង់ជាច្រើន ត្រូវបានបង្កើតឡើង នៅមុនការបោះឆ្នោត​សកល​ថ្ងៃទី២ខែកុម្ភះខាងមុខ។»

ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលនៅតែបន្តសម្រុកចូលទៅក្នុងអាគាររដ្ឋាភិបាល នៅថ្ងៃព្រហស្បត្តិ៍នេះ បានលើក​ចេញនូវរនាំងបន្លាលួស​ ដែលដាក់ក្នុងបរិវេណអាគារ ហើយបានសុំឲ្យកងកម្លាំង​នគរបាលដែលដាក់​ពង្រាយ​នៅ​ទីនោះ ដកកម្លាំងចេញ។ ប៉ុន្តែការស្នើសុំរបស់ក្រុមបាតុករ ត្រូវបាននគរបាលបដិសេធ ដែលឈានទៅដល់ការផ្ដាច់​ចរន្ដអគ្គិសនី នៅក្នុងអាគារទាំងនោះ។

សូមបញ្ជាក់ថា រវាងពីថ្ងៃទី៣០ខែវិច្ឆិកា មកទល់ថ្ងៃ១១ខែធ្នូនេះ ការជួបប្រឈមមុខរវាងក្រុមបាតុករប្រឆាំង និង​បាតុករស្រឡាញ់រដ្ឋាភិបាល បានធ្វើឲ្យមានមនុស្សស្លាប់ចំនួន ៥នាក់ និងរបួសចំនួន២៩១នាក់។ នេះបើតាមការ​ផ្សាយឲ្យដឹងរបស់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...