ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៥ របស់​បក្សសង្គ្រោះ​ជាតិ​​នៅ​សៀមរាប (Pic)

សម្រែកទាមទារ នៃប្រជាពលរដ្ឋមកពីតាមបណ្តាស្រុកនានាក្នុងខេត្តសៀមរាប ដែលចូលរួមក្នុងទិវាសិទ្ធិមនុស្ស បាន​បង្ហាញនូវការលំបាករបស់ខ្លួន ដែលរងនូវការគាបសង្កត់ ពីសំណាក់អាជ្ញារមូលដ្ឋានឈ្មួញ ឬមន្រ្តីមានអំណាច​ក្នុង​ការរំលោភបំពានយកដីធ្លី ផ្ទះសម្បែង ស្រែចំការ ជាពិសេសរំលោភសិទ្ធិមនុស្ស និងសិទ្ធិនៃការសម្តែងមតិជាដើម។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រែកទាមទារ នៃប្រជាពលរដ្ឋមកពីតាមបណ្តាស្រុកនានាក្នុងខេត្តសៀមរាប ដែលចូលរួមក្នុងទិវាសិទ្ធិមនុស្ស បាន​បង្ហាញនូវការលំបាករបស់ខ្លួន ដែលរងនូវការគាបសង្កត់ ពីសំណាក់អាជ្ញារមូលដ្ឋានឈ្មួញ ឬមន្រ្តីមានអំណាច​ក្នុង​ការរំលោភបំពានយកដីធ្លី ផ្ទះសម្បែង ស្រែចំការ ជាពិសេសរំលោភសិទ្ធិមនុស្ស និងសិទ្ធិនៃការសម្តែងមតិជាដើម។


ខួបលើកទី៦៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅខេត្តសៀមរាប រៀបចំដោយគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O.Vary)

សៀមរាប - ខួបលើកទី៦៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ មុខអង្គខ្យូងយូ ខេត្តសៀមរាប ដែលរៀបចំដោយគណបក្ស​សង្គ្រោះជាតិ អ្នកសម្របសម្រួកនៃកម្មវិធី បានបង្ហាញពីគោលជំហរនៃការប្រារពទិវាសិទ្ធិមនុស្សនេះថា ជាការជួបជុំ​ដោយអហិង្សា ការសម្តែងនូវមតិយោបល់ និងទុក្ខសោកដែលបានជួបប្រទះ ជាមួយនិងការទាមទាឲ្យមាន​ការ​ផ្លាស់ប្តូរ​នៃប្រព័ន្ធដឹកនាំជាដើម។

តាមការប្រកាសរបស់អ្នកសម្របសម្រួលកម្មវិធី លោក សោម ប៊ុនថុក បានបញ្ជាក់ថា មានប្រជាពលរដ្ឋ ក៏ដូចជា​ព្រះសង្ឃមួយចំនួន ត្រូវបានអាជ្ញាធរធ្ចើការគម្រាបកំហែង និងរារាំងមិនឲ្យចូលរួមក្នុងពិធីនេះទេ។ លោកបន្តរថា ទោះយ៉ាងណាក៏ដោយប្រជាពលរដ្ឋទាំងនោះ បានត្រូវអនុញ្ញាត ឬបើកផ្លូវឲ្យ ក្រោយពីមានកិច្ចអន្តរាគមន៍។

ប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណជាង៤០០០នាក់ និង៣០អង្គ ដែលមកពីបួនខេត្តក្រុងដូចជា ខេត្តកណ្តាល ខេត្ត​កំពង់ធំ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបជាសាមីនៃទីកន្លែងពីធី។ ចំនួននេះ​នឹងអាច​កើន​ឡើង នាពេលល្ងាចរហូតដល់ចំនួនមួយម៉ឺននាក់ តាមការគ្រោងទុក។

ទិវាសិទ្ធិមនុស្ស ១០ ធ្នូ ដែលបានរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ នាទីក្រុងសៀមរាប លើទីវាលស្មៅ​នៃ​ទីលាន សម្រាប់ការជួបជុំសម្តែងមតិនានា មុខអង្គខ្យូងយូ។ ជាមួយនឹងការជួបជុំ​របស់ប្រជាពលរដ្ឋដែលបាន​ចុះ​ពីលើឡាន ជាច្រើនគ្រឿងនោះ ក៏សង្កេតឃើញមានការដាក់ពង្រាយកងកម្លាំងសមត្ថកិច្ច តាមបណ្តោយផ្លូវ​នានា​នៃទីជួបជុំ។ បើតាមការបញ្ជាក់របស់មន្ត្រីនគរបាលលោក ប៊ុនធឿន ដែលឈរជើង​នៅក្បែរកន្លែង​ប្រារព្វ​ពិធីនោះ បាននិយាយថាជាការពង្រាយក្នុងគោលបំណង «ការពាសុវត្តិភាព»ជូនក្រុមបាតុករ។

ទោះយ៉ាងណាក៏ដោយ ការប្រារព្វទិវាសិទ្ធិមនុស្សនេះ តាមគម្រោងនៃការរៀបចំរបស់គណបក្សសង្គ្រោះជាតិ ចាប់​ពីម៉ោងពីរល្ងាច នៅពេលដែលមានវត្តមានលោកសម រង្ស៊ី លោកកឹម សុខា។ នៅក្នុងគម្រោងការដដែល និងក្រោយ​ពេលដែលថ្នាក់ដឹកនាំនៃគណបក្សនេះ បានធ្វើសេចក្តីថ្លែងការណ៍រួច ក្រុមអ្នកជួបជុំទាំងនេះ នឹងដង្ហែរក្បួនទៅកាន់​ព្រះអង្គចេក ព្រះអង្គចម​ក្នុងក្រុងសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោក សោម ប៊ុនថុក អ្នកសម្របសម្រួល​កម្មវិធី៕

ទស្សនារូបដទៃទៀត៖

--------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...