យ៉ោម បុប្ផា ជាប់​ពន្ទនាគារ​៣៦៥​ថ្ងៃ៖ ដង្ហែ​ក្បួន​ដើម្បី​សុំ​ពន្លឿន​ថ្ងៃ​បើក​សវនាការ

គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ នេះអ្នកស្រី យ៉ោម បុប្ផា បានជាប់ពន្ធនាគារចំនួន៣៦៥ថ្ងៃហើយ ដោយការសម្រេចផ្តន្ទាទោសពីបទព្រហ្មទណ្ឌរបស់តុលាការកម្ពុជា ខណៈមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការលើកលែងទោសអន្តរជាតិចាត់ទុកអ្នកស្រី យ៉ោម បុប្ផា ថាជាសកម្មជនដីធ្លី និងស្មើរឲ្យដោះលែងជាបន្ទាន់ដោយគ្នានលក្ខខណ្ឌ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ នេះអ្នកស្រី យ៉ោម បុប្ផា បានជាប់ពន្ធនាគារចំនួន៣៦៥ថ្ងៃហើយ ដោយការសម្រេច​ផ្តន្ទាទោសពីបទព្រហ្មទណ្ឌរបស់តុលាការកម្ពុជា ខណៈមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការលើកលែង​ទោស​អន្តរជាតិចាត់ទុកអ្នកស្រី យ៉ោម បុប្ផា ថាជាសកម្មជនដីធ្លី និងស្មើរឲ្យដោះលែងជាបន្ទាន់ដោយគ្នានលក្ខខណ្ឌ។


ការតវ៉ារបស់អ្នកភូមិបឹងកក់ នៅមុខតុលាការកំពូល ថ្ងៃទី១២ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក លោក នី ចរិយា ថ្លែងប្រាបទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ​នៅ​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ នេះថា៖ «ករណី អ្នកស្រីយ៉ោម បុប្ហា ជារឿដីធ្លីសុទ្ធសាធ វាមិនមែជារឿងព្រហ្មទណ្ឌនោះទេ តែអាជ្ញារធររាជធានីភ្នំពេញបានប្រើប្រាសប្រព័ន្ធតុលាការ កៀបសង្កត់អ្នកស្រី យ៉ោម បុប្ផា ដើម្បីកុំឲ្យមានការរវ៉ារឿងដីធ្លី​ក្នុងតំបន់បឹងកក់»។ អ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សរូបនេះ បានបន្ថែមថារហូតមកដល់ពេលនេះ តុលាកា​រ​កម្ពុជា​មិនទាន់មានភស្តុតាងណាមួយ ពិតប្រាកដទាក់ទងនឹងបទល្មើស ដែលបានចោទប្រកាន់អ្នកស្រី យ៉ោម បុប្ផា នៅឡើយ។

អ្នកភូមិបឹងកក់និងអ្នកភូមិមកពីសហគមន៍ផ្សេងៗទៀត ដែលមានទំនាស់ដីធ្លីក្នុងតំបន់បឹងកក់​ប្រមាណជា៣០០នាក់​នៅ​ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ បានធ្វើការដើរដង្ហែរក្បួនពីតំបន់រមណីយដ្ឋានវត្តភ្នំ ឆ្ពោះមកតុលាការកំពូល​ក្នុងគោល​បំណងស្មើរឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ជាបន្ទាន់និងគ្នានលក្ខខណ្ឌ តែត្រូវបានរងការរំខានពីកង​កម្លាំង​សមត្ថកិច្ច។

លោក នី ចរិយា បានចាត់ទុកសកម្មភាពតវ៉ាទាមទារ ដោយសន្តិវិធីរបស់អ្នកភូមិបឹងកក់នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ នេះ​ថាជាការត្រឹមត្រូវ ព្រោះពួកគេចង់បាននូវយុត្តិធម៌ និងការពារនូវទ្រព្យសម្បត្តិរបស់ពួកគេ ដែលត្រូវបានរងការរំលោភ​បំពានដោយខុសច្បាប់។

គួររម្លឹកថា សំណុំរឿងអ្នកស្រី យ៉ោម បុប្ផា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់​ពន្ធនាគារ​៣ឆ្នាំ និងពិន័យជាប្រាក់សរុប៦០ លានរៀល កាលពីខែធ្នូ ឆ្នាំ២០១២ ក្នុងបទចោទថាបានរួមដៃជាមួយប្អូន ព្រួតគ្នាវាយ​លើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ ឲ្យរបួសបែកក្បាល កាលពីដើមខែសីហា ឆ្នាំ២០១២ កន្លងមក ហើយសំណុំរឿងដដែលនេះ ក៏ត្រូវបានសាលាឧទ្ធរណ៍លើកយកមកជំនុំជម្រះកាលខែមិថុនា ឆ្នាំ២០១៣ ហើយសម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ​រយៈពេល២ឆ្នាំ និងពិន័យជាប្រាក់២០លានរៀលដល់ជនរងគ្រោះ។

អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីនៅបំបន់បឹងកក់ដែលបានចូលរួមហែរក្បួននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣នេះអះអាងថា ការដើរហែរក្បួននៅថ្ងៃនេះនៅទីបំផុត បានទៅដល់តុលាការកំពូល ហើយការដើរហែរក្បួននេះ មានគោលបំណង​ពីរ​យ៉ាងធំៗ គឺទី១. ជាការផ្ញើរសារដល់សហមន៍ជាតិនិងអន្តរជាតិឲ្យដឹងលឺថាអ្នកស្រី យ៉ោម បុប្ផា បានជាប់ពន្ធនាគារ​ដោយ​អយុត្តិធម៌ចំនួន៣៦៥ថ្ងៃហើយ។ ទី២.ជម្រុញឲ្យតុលាការកំពូលជម្រះក្តីករណីអ្នកស្រី យ៉ោម បុប្ផា ឲ្យបានឆាប់ និង​យុត្តិធម៌។

រីឯខាងការពារក្តីអ្នកស្រី យ៉ោម បុប្ផា លោកមេធាវី ហម សុនរិទ្ធិ បានថ្លែងប្រាប់ដែរថា៖ «ករណីអ្នកស្រី យ៉ោម បុប្ផា រហូត​មកដល់ពេលនេះបានមកដល់តុលាការកំពូលហើយ តែយើងមិនទាន់ដឹងថ្ងៃបើកសាវនាការជុំនំជម្រះនៅឡើយទេ»។ មេធាវីរូបនេះបន្ថែមថា រូបលោកបានស្មើរទៅតុលាការកំពូល ឲ្យពន្លឿននីតិវិធីកំណត់ ថ្ងៃបើកសាវនាការឲ្យបានឆាប់៕

--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...