ជម្រើ​ស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ ចាញ់​ក្រុម​វៀតណាម ១-០

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានប្រកួតចាញ់ក្រុមហុងអាញ់ ជីឡាយ (Hoang Anh Gia Lai) របស់វៀតណាម ដោយលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាព នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីម្សិលមិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ បានប្រកួតចាញ់ក្រុមហុងអាញ់ ជីឡាយ (Hoang Anh Gia Lai) របស់​វៀតណាម ដោយលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាព នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក កាលពីម្សិលមិញ។


ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ កម្ពុជា វៀតណាម ថ្ងៃទី២០ខែមិថុនា។

គ្រាប់បាល់មួយគ្រាប់របស់ក្រុមហុងអាញ់ ជីឡាយ កើតឡើងនៅនាទីទី៦១ បន្ទាប់ពីខ្សែប្រយុទ្ធដ៏មានល្បឿនលឿន ងូចិន វ៉ាន់តូន (Nguyen Van Toan) រត់ឆាបយកបាល់បានពីខ្សែការពាររបស់កម្ពុជា សាយ ពិសាល ហើយក៏ទាត់បំប៉ោង​សំណាញ់ទីរបស់កម្ពុជា បានសម្រេច។

ការប្រកួតកំដៅសាច់ដំរបស់កម្ពុជា ដើម្បីត្រៀមទៅប្រកួតពានរង្វាន់អាស៊ី អាយុក្រោម១៩ឆ្នាំ (AFF U19 Championship) ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក រិទ្ធ ឌីកា នេះ បានប្រព្រឹត្តិទៅទាំងរលូន បើទោះបីជាទទួលបានលទ្ធផល​មិនគាប់​ប្រសើរក៏ដោយ ព្រោះគ្រូបង្វឹករូបនេះ បានបញ្ចេញកីឡាករឲ្យចូលលេងស្ទើរតែគ្រប់គ្នា ក្នុងចំណោមកីឡាករទាំងអស់​ចំនួន៣០រូប។

ទាំងបច្ចេកទេស, កម្លាំង និងទម្រង់លេង កីឡាកររបស់កម្ពុជា មិនចាញ់ក្រុមវៀតណាមនោះទេ ពោលគឺកីឡាករគ្រប់រូប​លេងប្តូរផ្តាច់ដើម្បីយកកិត្តិយសជូនជាតិ ប៉ុន្តែដោយសារតែខ្សែការពារ មានការភ្លាត់ស្នៀត ទើបបណ្តោយឲ្យ​ក្រុម​វៀតណាម មានឱកាសរកគ្រាប់បាល់បាន។

នៅវគ្គទី១ ក្រុមជម្រើសជាតិកម្ពុជា មានឱកាសរកគ្រាប់បាល់បញ្ចូលទីពីរបីលើកដែរ ប៉ុន្តែខ្សែប្រយុទ្ធហាក់ដូចជាគ្មាន​សំណាង ខណៈដែលបាល់នៅមុខទី បែជាទាត់ទៅរំលងរបាទីខាងលើទៅវិញ ឬបានត្រឹមតែទាត់កៀកៗនឹងបង្គោលទី​តែប៉ុណ្ណោះ។

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមចំការកៅស៊ូបឹងកេត ចាន់ វឌ្ឍនាកា និងខ្សែប្រយុទ្ធរបស់ក្រុមក្រសួងការពារជាតិ វ៉ា ប៊ុតទ្រី មិន​អាចបំបែកពងមាន់របស់ក្រុមវៀតណាមបានទេ ព្រោះកីឡាករក្រុមវៀតណាមគ្រប់ៗរូប សុទ្ធតែមានល្បឿនលឿន ដូច្នេះ​ធ្វើឲ្យខ្សែប្រយុទ្ធរបស់កម្ពុជា មិនមានឱកាសគ្រប់គ្រង់បាល់បានយូរនោះទេ។

បន្ទាប់ពីត្រូវបានក្រុមវៀតណាម នាំមុខ ១-០ ហើយនោះ ក្រុមកម្ពុជាមានការប្រឹងប្រែងយ៉ាងខ្លាំង ដោយដាក់ការគ្រប​ដណ្តប់ខ្លាំងទៅលើក្រុមវៀតណាម ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមិនអាចសម្រេចរកគ្រាប់បាល់បាន ខណៈដែល​ក្រុម​កម្ពុជាព្យាយាមសុំតែស្មើ ប៉ុន្តែអ្វីៗហួសពេលទៅហើយ បន្ទាប់ពីលោកអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...