All Articles of MONOROOM.info

«នាគ​សមុទ្រ»​មួយ ត្រូវ​បាន​គេ​ស្គាល់​ក្នុង​វីដេអូ ថត​ពី​ប្រទេស​អាយឡេន (vdo)

«នាគ​សមុទ្រ»​មួយ ត្រូវ​បាន​គេ​ស្គាល់​ក្នុង​វីដេអូ ថត​ពី​ប្រទេស​អាយឡេន (vdo)

នៅក្នុងប្រវត្តិដ៏យូរលង់ ចាប់ផ្តើមពីឆ្នាំ១៣៤៥ នាគសមុទ្រត្រូវបានគេឃើញថាបានរស់នៅក្នុងបឹង Lagarfljót ភាគឦសាននៃប្រទេសអាយឡេន។ សត្វចម្លែកនោះមានប្រវែងវែងជាង ៩០ម៉ែត្រ ហើយនៅពេលនោះ​ត្រូវ​បានគេឃើញវាអើតក្បាលចេញពីទឹក នៅពីលើចរន្ដទឹកគួចដ៏ធំមួយ។ ប៉ុន្តែសត្វដ៏អាថ៌កំបាំង មិនដែលត្រូវ​បាន​គេថតជាប់ទេ ទោះជារូបថត ឬជាវីដេអូក៏ដោយ។

ប៉ុន្តែវីដេអូ ដែលថតបានដោយជនជាតិអាយឡេនម្នាក់ ទៅលើសត្វមួយក្បាលកំពុងហែលក្នុងទឹក ក្នុងបឹង Jökulsá í Fljótsdal កាលពីឆ្នាំ២០១២ ត្រូវបានដាក់ទៅឲ្យអ្នកជំនាញត្រួតពិនិត្យ ហើយពួកគេបានបោះឆ្នោត​សន្មតក្នុងសម្លេង៦លើ៧ យល់ឃើញថានេះជាសត្វចម្លែក។ អ្នកដែលជឿជាក់ជាងគេ បានឃើញសំណាញ់​នេសាទធម្មតាមួយ អណ្ដែតនៅលើផ្ទៃទឹក ហើយអ្នកជំនាញម្នាក់ បានបំបែករូបភាពនេះ ដើម្បីមើលឲ្យដឹង​ថា​តើជាវត្ថុនោះ ឬទឹក ដែលបានកម្រើក។

រីឯលោក ឡូរ៉េន ខូលមេន (Loren Coleman) អ្នកជំនាញជាតិអាមេរិកាំងខាងសត្វចម្លែកម្នាក់ទៀត [...]

អង្គការ​អន្តរជាតិ៖ អូស្ត្រាលី កំពុង​​រំលោភ​សិទ្ធិ​មនុស្ស​ជា​មួយ កម្ពុជា ក្នុង​រឿង​ជន​ភៀស​ខ្លួន

អង្គការ​អន្តរជាតិ៖ អូស្ត្រាលី កំពុង​​រំលោភ​សិទ្ធិ​មនុស្ស​ជា​មួយ កម្ពុជា ក្នុង​រឿង​ជន​ភៀស​ខ្លួន

ភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀង អនុស្សរណៈយោគយល់គ្នា (MOU) ជាទ្វេភាគី​មួយ រវាងកម្ពុជា និងអូស្រ្តាលី ត្រូវបានចុះហត្ថលេខាដោយ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ជាមួយលោក ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលីនោះមក អង្គការលើកលែង​ទោស​អន្តរជាតិ ដែលមានទីស្នាក់ការកណ្ដាល នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស បានសម្ដែង​ប្រតិកម្ម​ខ្លាំងៗ ដោយ​បានហៅកិច្ចព្រមព្រៀងនេះថា បានបម្រើឲ្យផលប្រយោជន៍«នយោបាយ»​រយៈពេលខ្លីមួយ​របស់ខ្លួន ជៀសជាង​កិច្ចការពារជនភៀសខ្លួន ដែលជាមនុស្សងាយរងគ្រោះជាងគេ ក្នុងពិភពលោក។

លោក រ៉ូប៊ែរ អាប៊ុត (Rupert Abbott) នាយករងរបស់អង្គការលើកលែងទោសអន្តរជាតិ ទទួលបន្ទុកតំបន់​អាស៊ីប៉ាស៊ីភិក បានបន្តបរិហាទៀតថា៖ «ប្រទេសអូស្ត្រាលី បានធ្វើឲ្យប្រទេសកម្ពុជា ឃុបឃិតជាមួយខ្លួន នៅក្នុងការរំលោភសិទ្ធិមនុស្ស ដែលធ្វើឡើងដោយប្រទេសអូស្ត្រាលី [...]

កម្ពុជា​នឹង​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី ជា​ថ្នូរ​នឹង​៣៥​លាន​ដុល្លារ (vdo)

ចំនួនទឹកប្រាក់សរុបទាំងអស់ ១៤០លានដុល្លារ (៣៥លានដុល្លារ ក្នុងមួយឆ្នាំ X៤) ដែលប្រទេសអូស្ត្រាលី​សន្យា នឹងផ្ដល់មកប្រទេសកម្ពុជា បន្ទាប់ពីប្រទេសដ៏ក្រីក្រជាងគេក្នុងពិភពលោកមួយនេះ យល់ព្រមទទួល​ជនអន្តោប្រវេសន៍រាប់រយនាក់ ដែលភៀសខ្លួនពីប្រទេសផ្សេងៗ នៅក្នុងទ្វីបអាស៊ី ដើម្បីស្វែងរកសិទ្ធិជ្រក​កោន នៅ​ប្រទេស​អូស្ត្រាលី។ នេះបើតាមការថ្លែង របស់​មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីមួយរូប ទៅ​កាន់​ប្រព័ន្ធ​សារព័ត៌មានរបស់ប្រទេសនេះ។

កិច្ចព្រមព្រៀង ដែលបានធ្វើឡើងរវាងប្រទេសទាំងពីរ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា នៅក្រសួងមហាផ្ទៃនៃ​ប្រទេសកម្ពុជា បានបង្កឲ្យមានការក្ដៅក្រេវក្រោធ ពីសំណាក់ពលរដ្ឋខ្មែរមួយចំនួន និងមួយចំនួនទៀត មកពី​សហគមន៍ជនរងគ្រោះដោយសារបញ្ហាដីធ្លី និងការបណ្ដេញចេញ។ ក្រុមអ្នកតវ៉ា បានបរិហារពី​អសមត្ថភាព​របស់រដ្ឋាភិបាលកម្ពុជា ក្នុងការ គ្រប់គ្រងជនអន្តោប្រវេសន៍យួនខុសច្បាប់ ដោះស្រាយ​នយោបាយ​ដីធ្លី [...]

អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង គីម ជុនអ៊ុន បាត់​ខ្លួន​ទៅ​ណា?

អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង គីម ជុនអ៊ុន បាត់​ខ្លួន​ទៅ​ណា?

លោក គីម ជុនអ៊ុន ដែលមានអាយុពី៣០ ទៅ៣១ឆ្នាំនោះ មិនបានចេញតាមកញ្ចក់តាមទូរទស្សន៍រដ្ឋ តាំងពី​ថ្ងៃទី៣ ខែកញ្ញា នៅក្នុងការប្រគុំតន្ត្រីមួយ ក្នុងរដ្ឋធានីព្យុងយ៉ាង (Pyongyang) ដែលជាធម្មតាលោក ត្រូវមាន​វត្តមានជាមួយភរិយារបស់លោក។

កាលពីខែកក្កដា លោកត្រូវបានគេឃើញថាបានរុំខ្លួនជុំជិត នៅពេលដែលលោកបានមកចូលរួម ក្នុងពិធី​បុណ្យខួបមរណភាពលើកទី២០ របស់ជីតារបស់លោក ដែលជាអ្នកបង្កើតរបបកុម្មុយនីស នៅកូរ៉េខាងជើង។ គេបានសង្ស័យ ពីការហ៊ំខ្លួនជុំជិតនេះ ថាជារោគសញ្ញានៃជម្ងឺ«ហើម»។

នៅក្នុងសន្និសីទការសែតមួយ អ្នកនាំពាក្យមួយរូប របស់ក្រសួងបង្រួបបង្រួមទឹកដីកូរ៉េ នៃប្រទេសកូរ៉េ​ខាង​ត្បូង បងប្អូនគូរសត្រូវរបស់កូរ៉េខាងជើង បានថ្លែងឲ្យដឹងថា៖ «ប្រទេសកូរ៉េខាងជើង មិនបានប្រកាសជា​ផ្លូវ​ការអ្វី​សោះ (...) អញ្ចឹងយើងមិនមានការបកស្រាយអ្វីទេ។ យើងកំពុងសម្លឹងមើលពីករណីជាច្រើន ក្នុងនោះ​ពាក្យចចាមអារាម [...]

ក្រឡាប់រថយន្ដ បន្ទាប់​​ពី​បំបែក​ឯកត្តកម្ម​​ល្បឿន​៧៤៣គ.ម​/ម៉ោង តែ​មិន​ស្លាប់ (vdo)

អ្នកកាន់ចង្កូតរថយន្ដម្នាក់នេះ បានបំបែកឯកត្តកម្មខាងល្បឿនរថយន្ដ ដែលប្រើម៉ាស៊ីនចំហេះបុក មាន​ល្បឿន​លឿនបំផុត រហូតដល់ទៅ៧៤៣គីឡូម៉ែត្រ ក្នុងមួយម៉ោង។ គួរឲ្យស្ដាយ ព្រោះដោយសារតែរថយន្ដ ត្រូវ​បាន​បើកបរលឿនខ្លាំងដូច្នេះហើយ ទើបវាបានងាកចេញពីផ្លូវ និងបានក្រឡាប់ ហើយតួរថយន្ដបាន​រមួល​ចូលគ្នា បង្កភាពប្រហោងពោះ ទៅដល់មិត្តភ័ក្ររបស់លោកមិនតិច។

អាចចាត់ទុកថា ជាសំណាងមួយ ក្នុងចំណោមគ្រោះថ្នាក់មួយលានដង នៅលើលោកយើងនេះ ក៏ថាបាន តែ​តាមពិតទៅ ការជ្រើសរើសកន្លែងសាកល្បងបំបែកឯកត្តកម្មនេះ ជាកត្តាមួយដ៏សំខាន់ ដែលធ្វើឲ្យ​អ្នក​កាន់​ចង្កូតអាចគេចផុតពីគ្រោះថ្នាក់។ ការសាកល្បងបានធ្វើឡើង នៅលើដីបឹងទឹកកកដ៏ធំល្វឹងល្វើយ នៃតំបន់ ប៊នវីល (Bonneville) ដែលស្ថិតនៅចម្ងាយប្រមាណជា ១៨៥គីឡូម៉ែត្រ ពីទីក្រុងសលឡេកស៊ីធី (Salt Lake City ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក) ដែលនៅទីនោះមានទីវាលដ៏ធំ លាតសន្ធឹងលើផ្ទៃក្រឡា ២៦០គីឡូម៉ែត្រ​ការ៉េ។

ដូច្នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...