ទីប្រឹក្សាក្រសួងព័ត៌មាន ស្រាយមន្ទិល ចន ច័ន្ទលក្ខណា
កាលពីថ្ងៃទី១៩ ខែតុលា ទីប្រឹក្សាក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បានបង្ហាញសាររិះគន់មួយ ទៅលើអាជីពជាពិធីករ-ពិធីការិនីរបស់តារាមួយចំនួន ដោយដាក់អមដោយរូបថតអ្នកនាង ចន ច័ន្ទលក្ខណា ដែលមានន័យថា៖ «បើកភ្នែកឃើញ និងលឺសំភាសន៍ ។ សួរដើម្បីសួរ=និយាយដូចអត់និយាយ។ គួររៀនរបៀបសំភាសន៍។ ត្រៀមអ្វីខ្លះ ? សំណួរផ្តើមសេចក្តី សំណួរបិទ សំណួរបើក។» ខ្លឹមសារក្នុងន័យដាស់តឿន និងកែលម្អ ដោយមិនសំដៅទៅលើបុគ្គលណាម្នាក់នេះ បានធ្វើឱ្យអ្នកនាង ចន ច័ន្ទលក្ខណា ក្តៅស្លឹកត្រចៀកតែម្តង។
ប្រតិកម្មរបស់អ្នកនាង ចន ច័ន្ទលក្ខណា ដែលគេហទំព័រក្នុងស្រុកមួយបានធ្វើការចុះផ្សាយ បានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលនាងទទួលរង នូវការរិះគន់បែបនេះ ព្រោះថាកន្លងមកមាន ការរិះគន់ពីទស្សនិកជនមិត្តភក្តិ ក្នុងន័យស្ថាបនាទាក់ទង នឹងសំឡេងរបស់អ្នកនាង។ ម៉េម៉ាយសាច់ខ្ចីសម្តីស្អករូបនេះ [...]