កម្មករ​រោងចក្រ​ ស៊ីងតាយ ស្វែង​រក​ដំណោះ​ស្រាយ​ពី​ក្រសួង​ការងារ

ដោយគ្មានការដោះស្រាយ ពីថៅកែរោងចក្ររបស់ខ្លួន កម្មករកម្មការិនីប្រមាណជាងបីរយនាក់ បាន​ស្វែង​រក​កិច្ច​អន្តរាគមន៏​ជា​បន្ត តាមរយៈការដាក់ញត្តិដោយផ្ទាល់ មកក្រសូងការងារ ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២២ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 22, 2014
  • ប្រធានបទ: វិបត្តិកម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រោងចក្រ ស៊ីងតាយ (Xine Tai) ដែល​មាន​ទីតាំង​ក្នុង សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ មិន​បាន​ទទួល​យក​តាម​សំណូម​ពរ និង​ដោះ​ស្រាយ​បញ្ហា​វិវាទ​ការងារ​ជូន​កម្មករ​ទេ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​បាតុកម្ម នៅ​មុខ​រោង​ចក្រ កាល​ពី​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៤​កន្លង​មក​នេះ​ទេ។

ក្នុងពេលចូលរួមធ្វើបាតុកម្មនាថ្ងៃទី២២ ខែតុលា មុខ​ក្រសួង​ការងារ​នេះ​ កម្មការិនី​ម្នាក់​​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ប្រាប់​ទស្សវដ្តី​មនោរម្យ.អាំងហ្វូ ថា ភាព​ស្ងៀម​ស្ងាត់​របស់​ថៅកែ​រោង​ចក្រ បាន​បង្ខំ​ឲ្យ​ពួក​គាត់​សម្រេច​ចិត្ត​ប្រមូល​គ្នា ដើម្បី​ដង្ហែ​ក្បួន​មក​ដាក់​ញត្ដិ នៅ​ក្រសួង​ការងារ ទាម​ទារ​ស្វែង​រក​ដំណោះ​ស្រាយ និង​ល័ក្ខខ័ណ្ឌ​ការងារ​សម្រាប់​កម្មករ។

កញ្ញាបានបន្តថា ចំណុចដែលពួកគាត់ធ្វើការទាមទានោះ មានដូចជា សោយហ៊ុយថ្លៃធ្វើដំណើរ, លុយបាយ​បន្ថែមម៉ោងធ្វើការពេលល្ងាច, ផ្តល់លុយបាយថ្ងៃត្រង់ និងលក្ខខណ្ឌការងារមួយចំនួនទៀត។

លោក មុំ សារ៉ន ប្រធានសហព័ន្ធសហជីព លើកតំកើងជីវភាពកម្មករនិយោជិកខ្មែរ បានលើកឡើងថា ចំណុច​ដែលយើងទាមទារទាំងអស់ មានចំនួន៣៣ចំណុច។ ហើយខាងនិយោជក មិនមានការដោះស្រាយ​ណា​មួយ​ឡើយ បើទោះបីខាងក្រសួងចុះទៅដល់ និងធ្វើការដោះស្រាយ នាពេលកន្លងមកក៏ដោយ។

ការទាមទារកដំណោះស្រាយនេះ ខាងក្រសួងការងារក៏បានទទួល និងហៅតំណាងចំនួនដប់នាក់ ដើម្បីដាក់​ញតិ្ដ សាកសួរ និងរៀបរាប់ពីហេតុផល​ នៃការមកទាមទារមួយចំនួន។ ប្រធានសហព័ន្ធសហជីព លើក​តំកើង​ជីវភាពកម្មករនិយោជិកខ្មែរ បានបន្តថា ក្រសួងបានសន្យាថា នឹងស្វែងរកដំណោះស្រាយ ព្រមទាំង​កោះ​ហៅ​ខាង​ភាគីរោងចក្រចូលជួប និងធ្វើការដោះស្រាយឆាប់ៗខាងមុខនេះ។

មន្ត្រីនៃក្រសួងការងារម្នាក់ ដែលបានចូលរួមក្នុងការទទួលញត្តិកម្មករ បានប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ខាងក្រសួងត្រូវការពេលវេលា ដើម្បីធ្វើចំណាត់ការដោះស្រាយ។ លោកបានបញ្ជាក់យ៉ាងខ្លីថា រង់ចាំ​ពិនិត្យ និងសាកសួរបន្ថែមពីខាងនិយោជក។

មន្រ្តីសហព័ន្ធសហជីពសម្ព័នកម្មករខ្មែរមួយរូប លោក សាន ថា បានលើកឡើងថា ការទាមទានេះខាង​កម្មករ នឹងមិនសង្ឃឹមថា ទទួលបានមួយរយភាគរយនោះទេ។ តែអ្វីដែលសំខាន់នៅត្រង់ថា ទាំង៣៣​ចំណុច​នេះ បើ​ភាគី​កម្មករ ក៏ដូចជានិយោជិក មានការឯកភាពទទួលយកព្រមគ្នានោះ ចាត់ទុកថាជាភាពជោគជ័យ​ក្នុងការ​ដោះ​ស្រាយ​ហើយ។ លោក បាននិយាយថា៖ «ការទាមទារ ការចង់បានតែងតែមានហើយ។ ការចង់​បាន វា​មិន​បាន​សម​ដូចបំណងទាំងអស់គ្នានោះទេ។ (…) អត្ថប្រយោជន៍ស្ថិតលើការផ្សះផ្សារ និងចំណុច​មួយ​ចំនួន​ស្ថិត​លើ​ច្បាប់។ ទាំងពីរនេះ បើបងប្អូនទទួលយក ជាចំណុចជោគជ័យទាំងអស់គ្នា។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...