គ្រួសារនិយមកាន់តំណែងក្នុងមន្ទីររដ្ឋសភា ត្រូវបានបើកកកាយ
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ តុលា ២០១៤
- កែប្រែចុងក្រោយ: October 22, 2014
- ប្រធានបទ: បក្ខពួក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងលិខិតចុះថ្ងៃទី២១ ខែតុលានេះ លោក ស៊ុន ឆ័យ អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា បានជម្រុញឲ្យលោក ឡេង ប៉េងឡុង ក្នុងតួនាទី បច្ចុប្បន្នជាអគ្គលេខាធិការរដ្ឋសភា ធ្វើការបកស្រាយ និងពន្យល់ពីការគ្រប់គ្រងបុគ្គលិក និងការចំណាយមិនត្រឹមត្រូវ នាពេលកន្លងមក ។
អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិរូបនេះ បានបញ្ជាក់ក្នុងលិខិតថា មានការតែងតាំងគ្រួសារនិយម ដែលមានលក្ខណៈជាប្រព័ន្ធ។ ហើយក្រុមគ្រួសារនិយមនេះ រួមមានដូចជាប្អូនប្រុសបង្កើត កូនបង្កើត កូនប្រសារ ក្មួយ និងអតីតប្អូនថ្លៃជាដើម ។
លោកបានសរសេរយ៉ាងដូច្នេះថា៖ «លោក មិត្ត ការ៉េន ដែលសព្វថ្ងៃមានតួនាទី ជាអគ្គលេខាធិការរងនៃរដ្ឋសភា ដែលធ្លាប់មានតួនាទី ជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានយកឥទ្ធិពលរបស់ខ្លួនតែងតាំង ក្រុមគ្រួសារខ្លួនជាច្រើននាក់ ឲ្យបំរើការក្នុងរដ្ឋសភា និងមានតួនាទីសំខាន់ៗ។»
ការតែងតាំង តាមបែបក្រុមគ្រួសារនិយម របស់លោក មិត្ត ការ៉េន នេះ បានធ្វើឲ្យខាតនូវបង់ថវិការរដ្ឋសភាជាច្រើន។ លោក សុន ឆ័យ បានចាត់ទុកទង្វើខាងលើ ថាជាអំពើពុករលួយមួយ ដែលមានលក្ខណៈ ជាប្រព័ន្ធ និងទ្រង់ទ្រាយធំ។
អនុប្រធាន គណៈកម្មការទី២ នៃរដ្ឋសភាលោក សុន ឆ័យ បានស្នើថា បើករណីខាងលើជាការពិត លោកទាមទារឲ្យមានការពិនិត្យ និងតាមដានស្រាវជ្រាវ និងស៊ើបអង្កេតដោយឯករាជ្យ លើមន្រ្តីពាក់ព័ន្ធនិងបុគ្គលិក ទាំងពេញសិទ្ធិ និងជាប់កិច្ចសន្យា ជាមួយការចោទប្រកាន់តាមផ្លូវច្បាប់ ព្រមទាំងតម្រូវឲ្យធ្វើការផ្អាក ឬព្យួរតួនាទី ជនទាំងនោះជាបន្ទាន់ ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់ស្វែងរកការបកស្រាយ និងការបញ្ជាក់ពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ពិសេសលោក មិត្ត ការ៉េន ដែលជាអគ្គលេខាធិការដ្ឋានរង នៃរដ្ឋសភា ចំពោះការចោទប្រកាន់ខាងលើបាននៅឡើយ ក្នុងថ្ងៃនេះ។
យ៉ាងណាក៏ដោយករណីខាងលើ តាមទស្សនៈរបស់លោក អ៊ឹង ម៉េងលី ប្រជាពលរដ្ឋរស់នៅភ្នំពេញ បានគាំទ្រទៅលើចំណាត់ការនៃលិខិតខាងលើ។ លោកបានចាត់ទុកថា នេះជាវប្បធម៌ស្រុកខ្មែរ ការយកតួនាទីខ្លួន ធ្វើជាខែលសំរាប់តម្លើងតួនាទី បុណ្យស័ក្ដិឲ្យតែសាច់ញាតិខ្លួនឯងប៉ុណ្ណោះ។ លោក អ៊ឹង ម៉េងលី បានស្នើ ដល់ថ្នាក់ដឹកនាំទាំងអស់ថា៖ «កុំយកវប្បធម៌ខាងលើ មកអនុវត្ត។ បើកន្លងមកយកអនុវត្ត គួរឈប់ទៅ។ បញ្ញវ័ន្តបច្ចុប្បន្ននេះ គាត់មានសមត្ថភាព ធ្វើការដឹកនាំប្រទស។ ឈប់យកកំង្អែលបក្សពួកនិយម មកអនុវត្ត ដល់ពេលវេលាទីផ្សារសេរីហើយ។»
សូមអានលំអិត នូវសេចក្ដីក្នុងលិខិតនេះ ដូចខាងក្រោម៖