សម រង្ស៊ី ថា ប្រធានក្រុមមតិភាគតិចគ្មានសិទ្ធិដូចនាយករដ្ឋមន្រ្តី តែមានប្រយោជន៍
បន្ទាប់ពីចម្ងល់ជាច្រើន បានចោទសួរពីបញ្ហានៃការបង្កើតឱ្យមាន ក្រុមមតិភាគតិចនៅរដ្ឋសភា ថាតើក្រុមមតិភាគតិចនេះ បង្កើតឡើងដើម្បីអ្វី? ហើយតើវាផ្ដល់ផលប្រយោជន៍អ្វីខ្លះ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋខ្មែរ? ឆ្លើយតបនឹងចម្ងល់របស់មហាជន ប្រធានគណបក្សសង្រ្គោះជាតិ ដែលគេរំពឹងថា អាចនឹងក្លាយជាប្រធានក្រុមមតិភាគតិច ដែលមានឋានៈស្មើនាយករដ្ឋមន្រ្តីនោះ បានសរសេរបកស្រាយ នៅលើទំព័រហ្វេសប៊ុករបស់លោកថា ក្រុមមតិភាគតិចនៅរដ្ឋសភានេះ គឺជាស្ថាប័នថ្មីមួយ ដែលនឹងមានចែងក្នុងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
ទំព័រហ្វេសប៊ុករបស់មេដឹកនាំគណបក្សប្រឆាំង បានសរសេរបន្តថា ការបង្កើតស្ថាប័នថ្មីនេះ មានន័យនិងមានប្រយោជន៍ដូចតទៅ៖ អ្វីដែលច្បាប់ទទួលស្គាល់ជាស្ថាប័ន គឺមានសមត្ថកិច្ច និងនិរន្តរភាព ដែលបុគ្គលម្នាក់ៗជាសមាជិក [...]