ទទួលទាន«ក្តាម» អាចមានគ្រោះថ្នាក់ដល់ជីវិត បើអ្នកមិនចេះការពារ
ក្នុងសាច់ក្តាម ១០០ ក្រាម មានជាតិប្រតេអ៊ីន ១២,៣%, កម្រិតជាតិខ្លាញ់ ៣,៣%, កាល់ស្យូម ៥.០៤០%, ផូស្វ័រ ៤៣០%ជាតិដែក៤,៧% វីតាមីន B ២ វីតាមីន B6 ០,១២%, កូឡេស្តេរ៉ល ១២៥%, មេឡានីន ០,២៥%។ បើទោះបីជាសាច់ក្តោម មានសារធាតុចិញ្ចឹមច្រើនក៏ដោយ ប៉ុន្តែប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្ន ខណៈពេលដែលបរិភោគនោះទេ វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ ខាងក្រោមនេះ គឺជាបទពិសោធន៍មួយចំនួន ដែលលោកអ្នកមិនគួមើលរំលង៖
មនុស្សបែបណា ដែលមិនគួរបរិភោគក្តាមនេះ ?
១. ស្ត្រីមានផ្ទៃពោះ៖ ស្ត្រីដែលមានផ្ទៃពោះ ជាពិសេសនៅត្រីមាសដំបូង នៃការមានផ្ទៃពោះ មិនគួរបរិភោគក្តាម ដោយសារតែវាមានផលប៉ះពាល់ដល់សាច់ដុំ និងតំបន់ផ្សេងទៀតនៃរាងកាយ។ ដូច្នេះប្រសិនជារំលងបាន អ្នកមិនគួរបរិភោគក្តោមនោះទេ ព្រោះវាអាចធ្វើឲ្យរលូតកូន។
២. អ្នកដែលទើបតែជាសះពីជម្ងឺថ្មីៗ៖ អ្នកដែលទើបនឹងជាសះស្បើយពីជម្ងឺថ្មីៗ មានការឈឺចាប់ [...]