All Articles of MONOROOM.info

ផ្សែង​ហុយ​ដ៏​ធំ​នៅ​លើ​ភព​​ព្រះ​​អង្គារ បង្ក​ចម្ងល់​ដល់​អ្នក​វិទ្យាសាស្ត្រ

ផ្សែង​ហុយ​ដ៏​ធំ​នៅ​លើ​ភព​​ព្រះ​​អង្គារ បង្ក​ចម្ងល់​ដល់​អ្នក​វិទ្យាសាស្ត្រ

ក្នុងរយៈពេល១០ថ្ងៃ ក្រុមអ្នកអវកាសបានសង្កេតឃើញ ដុំ«ពពក»នេះ បានផ្លាស់ប្ដូររូបរាង និងទំហំរបស់វា។ ប៉ុន្មាន​សប្ដាហ៍បន្ទាប់មក ដុំ«ផ្សែង»ជាលើកទីពីរ បានពន្លេចខ្លួនឡើង ហើយវាមានរូបរាងដូចគ្នា ទៅនឹងដុំ​«ផ្សែង»​​លើកទីមួយដែរ។ ដុំផ្សែង ឬ«ពពក»នេះ បានហោះបណ្ដែតខ្លួន រហូតដល់ព្រំដែន ដែលខ័ណ្ឌចែក​រវាង​លំហ​អវកាស និងលំហព័ទ្ធជុំវិញភពព្រះអង្គារ ដែលមានចំងាយប្រមាណ ពី២០០ ទៅ២៥០គីឡូម៉ែត្រ។ អ្នកនឹង​ឃើញការវិវត្តប្ដូររូបរាងនេះ នៅក្នុងរូបថតខាងក្រោម។

ទិដ្ឋភាពដ៏ចម្លែកនេះ បានបង្កការងើងឆ្ងល់ដល់ក្រុមអ្នកវិទ្យាសាស្ត្រ រហូតជំរុញឲ្យពួកគេធ្វើការសិក្សា​ស្រាវជ្រាវ​ដោយម៉ត់ចត់ និងធ្វើសេចក្ដីសន្និដ្ឋាន ចុះផ្សាយនៅក្នុងទស្សនាវដ្ដីអ៊ឺរ៉ុបមួយ ឈ្មោះ Nature។ លោកសាស្ត្រាចារ្យ Agustin Sanchez-Lavega ដែលជាអ្នកចាត់ចែង ពីការស្រាវជ្រាវនេះ បានថ្លែងឡើងថា៖ «នៅកំពស់២៥០​គីឡូម៉ែត្រ ពីភពព្រះអង្គារ ការបែងចែករវាងលំហព័ទ្ធជុំវិញភព និងអវកាស [...]

ពលរដ្ឋ​នៅ​អូជ្រៅ ថា​អភិបាល​ខេត្ត​ឲ្យ​​អភិបាល​​ស្រុក​ ដោះ​ស្រាយ​រឿង​ដី​ធ្លី​ខ្លួន

ពលរដ្ឋ​នៅ​អូជ្រៅ ថា​អភិបាល​ខេត្ត​ឲ្យ​​អភិបាល​​ស្រុក​ ដោះ​ស្រាយ​រឿង​ដី​ធ្លី​ខ្លួន

បន្ទាប់ពីពលរដ្ឋធ្វើកាតវ៉ាទាមទារ ជាញឹកញាប់ រហូតដល់សាលាខេត្តនោះ ឥឡូវនេះ ចៅហ្វាយខេត្ត​បន្ទាយ​មាន​ជ័យ បានទម្លាក់រឿងរ៉ាវ ជម្លោះដីធ្លីដ៏រាំរ៉ៃមួយនេះ ទៅឲ្យចៅហ្វាយស្រុកទៅវិញ។ ដោយឡែក ចំពោះអភិបាល​ស្រុក​នេះ មេភូមិ និងមេឃុំ នៅមិនទាន់ផ្ដល់ ការអនុញ្ញាតណាមួយ ឲ្យប្រជាពលរដ្ឋ បានចូលជួបអភិបាល​ស្រុក​នៅ​ឡើយ។ នេះបើតាមការឲ្យដឹង ពីអ្នកភូមិថ្នល់បត់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដោយរាល់ការ​អះអាង​ទាំង​អស់ ពីថ្នាក់ខេត្ត ឬស្រុកនោះ ឃើញមានតែពាក្យសម្តី មិនទាន់មានជាឯកសាអ្វីទេ។

អ្នកស្រី ឡុង សុគន្ធី ជាតំណាងអ្នកភូមិ ដែលមានជម្លោះដីធ្លី ជាង១០០គ្រួសារ នៅភូមិថ្នល់បត់ ឃុំអូបីជាន់ ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា ប្រជា​ពលរដ្ឋនៅក្នុងភូមិទាំងអស់គ្នា នៅតែបន្តភាពអស់សង្ឃឹមរបស់ពួកគេ បើទោះជាបានលឺសម្តី របស់អភិបាល​ខេត្ត​ថា «ចាំដោះស្រាយឲ្យ» នេះ [...]

អាមេរិក៖ វះ​កាត់​បន្ថយ​«ទំហំ​លិង្គ» របស់​យុវជន​

អាមេរិក៖ វះ​កាត់​បន្ថយ​«ទំហំ​លិង្គ» របស់​យុវជន​

តើបុរសណា ដែលមិនចង់បាន«លិង្គ»របស់ខ្លួន មានទំហំធំនោះ? តែយុវជនអាមេរិកាំងអាយុ១៧ឆ្នាំរូបនេះ បាន​សុំ​ឲ្យគ្រូពេទ្យធ្វើការវះកាត់ កាត់បន្ថយទំហំលិង្គរបស់ខ្លួនទៅវិញ។ មិនមែនគ្មានមូលហេតុទេ ព្រោះលិង្គរបស់​យុវជន មានទំហំធម្មតា ពេលមិនទាន់ងើប«តម្រង់ជួរ»មានប្រវែង១៨សង់ទីម៉ែត្រ និងអង្កតផ្ចិត២៥សង់ទីម៉ែត្រ ដែលធ្វើឲ្យគេស្រម័យទៅនឹងទំហំ ប៉ុនបាល់អោបអាមេរិក។ នេះបើតាមគ្រូពេទ្យជំនាញ ដែលបានថ្លែងប្រាប់ ទស្សនាវដ្ដីអាមេរិកមួយឈ្មោះ Sexual Medecine Journal។

ទំហំដែលខុសខ្នាត ដ៏អស្ចារ្យនេះ បានរំខានជីវិតរបស់យុវជន ក្នុងនោះមានដូចជា មិនអាចឲ្យយុវជនរួមរ័កបាន និងធ្វើកីឡាមួយចំនួននោះជាដើម។ ពេលខ្លះ វាបានងើបរឹង ដោយគ្មានហេតុផល​នោះ​ផង​ទៀត បង្កឲ្យមាន​ការ​ពិបាកទ្រាំ​ក្នុងខ្លួន និងការអៀនខ្មាស ដល់យុវជនជំទង់ជារឿយៗ។

គ្រូពេទ្យជំនាញ លោកវេជ្ជបណ្ឌិត រ៉ាហ្វាអែល ខារីយ៉ុន (Rafael Carrion) ដែលដឹកនាំការវះកាត់ ករណីដ៏ពិសេស​ជាងគេនេះ [...]

រវាង​ជន​ពិការ​ខ្មែរ និង​តារា​ចម្រៀង Bruno Mars តើ​នរណា​អស្ចារ្យ​ជាង?

រវាង​ជន​ពិការ​ខ្មែរ និង​តារា​ចម្រៀង Bruno Mars តើ​នរណា​អស្ចារ្យ​ជាង?

បទ Uptown Funk ជាបទចម្រៀង របស់តារាចំរៀងដ៏ល្បីឈ្មោះ នៅសហរដ្ឋអាមេរិក Bruno Mars បានទទួល ការ​គាំទ្រ​ខ្លាំង ពីទស្សនិកស្ទើពេញពិភពលោក ហើយក៏ជាបទមួយ ដែលត្រូវ​បានជាតិសាសន៍ផ្សេងទៀត​មួយ​ចំនួន យកមកសម្តែងត្រាប់តាម។ ដោយឡែកក្រុមយុវជន ដែលជនពិការរបស់អង្គការ ពង្រឹងលទ្ធភាពជន​ពិការ​កម្ពុជា តាមរយៈ សិល្បៈអេពិកកម្ពុជា (Epic Arts Cambodia) បាននាំគ្នាសម្តែងត្រាប់តាម បទចម្រៀងនេះដែរ។

វីដេអូដែលក្រុមជនពិការ របស់អង្គការខាងលើ បាននាំគ្នាសម្តែងត្រាប់តាមនេះ ទទួលបានការចាប់អារម្មណ៍ និង​គាំទ្រជាខ្លាំងពីទស្សនិក។ ទទួលបានការចាប់អារម្មណ៍ ដោយសារតែវិដេអូរបស់ក្រុម ជនពិការខាងលើនេះ ផលិត​​ឡើងដើម្បីលើកទឹកចិត្តដល់ជនពិការ។ ក្នុងរយៈពេល៤ថ្ងៃ ដែលវីដេអូនេះ បង្ហោះនៅលើបណ្តាញ​អ៊ីនធើណេត ទទួលបានការចុចមើលរហូតដល់ជាងបីម៉ឺនដង។

ចម្រៀងបទ Uptown Funk របស់របស់តារាចម្រៀង និងអ្នកនិពន្ធអាមេរិកលោក Bruno Mars គឺជាបទដែល​ពេញ​និយម [...]

ចន ច័ន្ទលក្ខិណា៖ កម្ពុជា ជា​ប្រទេស​អភិវឌ្ឍ​ខ្លាំង​ខាង​ឆក់​កាបូប

ចន ច័ន្ទលក្ខិណា៖ កម្ពុជា ជា​ប្រទេស​អភិវឌ្ឍ​ខ្លាំង​ខាង​ឆក់​កាបូប

«មិនដឹងថាពេលណា ឆ្នាំណា សតវត្សន៍ណាបានប្រទេសខ្មែរ រស់ក្នុងភាពសន្តិសុខដូចគេ?» នេះជាការលើក​ឡើង របស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានសរសេរនៅលើ ទំព័រហ្វេសប៊ុករបស់នាង។ កន្លងមក មិនថា​តែតារារូបនេះទេ តារាស្រីប្រុសមួយចំនួនទៀត តែងតែធ្វើការលើកសរសើរថា កម្ពុជាបច្ចុប្បន្នជាប្រទេស​ដែល​សម្បូរ នូវសុខសន្តិភាព និងភាពរីកចម្រើន ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ ហេតុអ្វីបានជាពិធិការី របស់ទូរទស្សន៍បាយ័នរូបនេះ ទន្ទឹងរង់ចាំរស់នៅក្នុងសន្តិភាព ដូចប្រទេសគេ​ទៅ​វិញ?

តារារាងស្រលូនរូបនេះ បានសរសេរបន្តថា ប្រទេសខ្មែរជាប្រទេសដែលរីកចំរើន និង អភិវឌ្ឍខ្លាំងខាងឆក់​កាបូប ! នេះជាសមិទ្ធផលមួយ ដែលប្រជាពលរដ្ឋខ្មែរទទួលបាន។

យ៉ាងណាម៉ិញ ការលើកឡើងរបស់តារាសម្តែរូបនេះ គឺបន្ទាប់ពីប្អូនស្រីបង្កើតរបស់អ្នកនាង ដែលជាអាជីវករ​នៅផ្សារធំថ្មី ត្រូវបានចោរឆក់កាបូប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...