All Articles of MONOROOM.info

ស្រណោះ​ខាត់​ណា បង្ហូរ​ទឹក​ភ្នែក

ស្រណោះ​ខាត់​ណា បង្ហូរ​ទឹក​ភ្នែក

ខាងក្រោមនេះ លោកអ្នកនឹងបានដឹងពីរបៀបធ្វើ និងគ្រឿងផ្សំមួយចំនួន ដែលងាយនឹងរកបាន ហើយមិនតែប៉ុណ្ណោះ របៀបធ្វើទៀតសោធ ក៏មិនលំបាកក្នុងការចំអិន ទាំងបន្លែទាំងសាច់នោះដែរ។ គ្រឿងទាំងនោះ អ្នកអាចបន្ថយឬបន្ថែម ទៅតាមចំណង់ចំណូលចិត្ ឬទៅតាមបរិមាណសមាជិក នៃគ្រួសារលោកអ្នក។

គ្រឿងផ្សំរបស់ «ស្រណោះខាត់ណា បង្ហូរទឹកភ្នែក» មាន៖ ខាត់ណា សាច់គោ ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ក្រូចឆ្មា ស្ករស ម្សៅស៊ុប អំបិល និងប៊ីចេង។ ដំបូងយកខាត់ណា ទៅកាត់វាជាកង់ៗ តាមដែលអ្នកចូលចិត្ត ទាំងស្លឹកទាំងដើម។ ចំណែកឯសាច់គោវិញ ហាន់ជាចំណិតស្តើង ក្នុងនោះម្ទេសស្រស់ ត្រូវចិញ្ជាំឲ្យល្អិតបន្តិច ជាមួយនឹងខ្ទឹមក្រហម និង​ខ្ទឹមស ខណៈក្រូចឆ្មារ ត្រូវច្របាច់យកតែទឹកប៉ុណ្ណោះ។

ចូលមកដល់វិធីសាស្ត្រក្នុងការធ្វើ៖ ដំបូងលោកអ្នកត្រូវដាំទឹកឲ្យពុះ១០០អង្សា ដើម្បីស្រុះបន្លែខាត់ណា ដែលបាន​ចិត​រួច។ តែនៅក្នុងទឹកដែលលោកអ្នកដាំ ត្រូវដាក់ប្រេងឆាចូលបន្តិចផង [...]

រូប​កាត់​ត​ពី អាឡិច បញ្ឆេះ ព្រាប កុល ឲ្យ​ប្រតិកម្ម

រូប​កាត់​ត​ពី អាឡិច បញ្ឆេះ ព្រាប កុល ឲ្យ​ប្រតិកម្ម

មិនថាក្នុងរូបភាពបែបណា ឬបុគ្គលណានោះទេ តែវាមិនមែនជារឿងមួយ ដែលត្រឹមត្រូវឡើយ គឺដោយសាររូបភាព​ទាំង​នោះ បាន​លាបពណ៍បិទបាំង នូវការពិតមួយចំនួន។ ហើយបើកូនខ្មែគ្រប់រូប នៅតែបន្តប្រព្រឹត្តនៅរឿងដែល ជាទង្វើរមិន​ល្អ​ទាំងនេះទៀត មិនប្រាកដថាមានប្រយោជន៍នោះទេ នាពេលអនាគត។ នេះជាការលើកឡើង របស់លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។

លោក ព្រាប កុល បានសរសេរថា ក្នុងនាមលោកជាមនុស្សម្នាក់ ដែលស្រឡាញ់ភាពយុត្តិធម៌ លោកមិនចង់ឃើញ នូវការ​វាយប្រហារបែបនេះទេ ព្រោះវាមានអត្ថន័យ បង្ខូចកេរ្តិ៍ឈ្មោះអ្នកដ៏ទៃ។ ម្យ៉ាងវិញទៀត អាចបំផ្លាញនៅវប្បធម៍ខ្មែរផងដែរ ព្រោះកូនខ្មែរជំនាន់ក្រោយ បានឃើញ វាអាចយកតម្រាប់តាម ដោយមិនដឹងពីប្រភពច្បាស់លាស់។ ពេលនោះ ជាពេល​ដែលការលាបពណ៍របស់សង្គមមួយនេះ ទទួលបានលទ្ធផលដោយមិនដឹងខ្លួន។ មិនតែប៉ុណ្ណោះ នៅក្នុងកំឡុងពេលនេះ អាចជាពេល [...]

ម៉ាដូណា ដួល​ពី​លើ​ឆាក នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី​ដ៏​ធំនៅ ឡុងដ៍ (vdo)

ជាហេតុការណ៍ដ៏រន្ធត់ ដោយសារតែតារាចម្រៀង អាយុ៥៦ឆ្នាំរូបនេះ មិនដែលមានកំហុស ដួលធ្លាក់ពីលើឆាក នៅ​ក្នុង​ការ​សម្ដែងលើកមុនៗមកនោះទេ។ នាង ម៉ាដូណា ត្រូវបានគេអញ្ជើញឲ្យមកសម្ដែង ដើម្បីបិទបញ្ចប់កម្មវិធី Brit Awards ឆ្នាំ២០១៥ ដែលជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ពិនិត្យមើលចំណាត់ថ្នាក់ នៃចម្រៀងល្បីៗដែលចេញផ្សាយ នៅក្នុង​រយៈពេលមួយឆ្នាំកន្លងមក។

ស្ដេចចម្រៀងស្រី នាង ម៉ាដូណា បានដួល នៅក្នុងចំណោមអ្នករាំរបស់នាង ខណៈពេលដែលនាង បានឡើងជណ្ដើរ​ទៅ​លើឆាកចម្រៀង ដើម្បីច្រៀងចម្រៀងថ្មី មានចំណងជើង ជាភាសាអង់គ្លេស Living For Love។ តែបញ្ហា មិនមែន​កើតពី​នាងទេ តែមកពីស្បែពណ៌ខ្មៅ ដែលនាងគ្របខ្លួន បានអូសទាញនាងទៅ។ ការដួលនេះ អាចជាបញ្ហា នៃការធ្វើមិន​ស្រប​គ្នា រវាងអ្នកចម្រៀង ដែលស្រាយស្បៃមិនទាន់ និងអ្នកទាញស្បៃចេញ។

ប៉ុន្តែមិនមានអ្វី អាចមកឃាត់តារាចម្រៀង អន្តរជាតិម្នាក់នេះ បានឡើយ។ នាង ម៉ាដូណា បានងើបមកវិញ ភ្លាមៗ [...]

អាឡិច មាន​លទ្ធភាព អាច​ត្រឡប់​មក​កម្ពុជា​វិញ?

អាឡិច មាន​លទ្ធភាព អាច​ត្រឡប់​មក​កម្ពុជា​វិញ?

តើសកម្មជនបរិស្ថាន លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ពិតជាបានដាក់​ចូល ទៅក្នុងបញ្ជីខ្មៅ របស់កម្ពុជាមែនឬ? កន្លងមក គេធ្លាប់បានលឺ តែនៅក្នុងការអះអាងរបស់ មន្ត្រីអ្នកនាំពាក្យក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ តាមបណ្ដាសារព័ត៌មានក្នុងស្រុក ប៉ុន្តែមិនមានលិខិតផ្លូវការ ឬនិតិវិធីរដ្ឋបាលណាមួយ បាន​ផ្សាយបញ្ជាក់ឲ្យដឹង ពីការចុះក្នុងបញ្ជីខ្មៅ របស់កម្ពុជា ថាមានលក្ខណៈបែបណានោះឡើយ។ លោក អាឡិច ខ្លួនឯង ធ្លាប់​បានថ្លែងតាមវិទ្យុបរទេស ផ្សាយជាខេមរៈភាសាថា នៅក្នុងលិខិតឆ្លងដែនរបស់លោក ត្រូវបានអាជ្ញាធរ​កម្ពុជាខាង​អន្តោប្រវេសន៍ បានវាយត្រាមួយ បញ្ជាក់ពីហាមលោក ចូលមកក្នុងទឹកដីកម្ពុជា។

ចុះបើលោក អាឡិច ដូរលិខិតឆ្លងដែន?

យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មការ កិច្ចការបរទេស នៃរដ្ឋសភា លោក ឈាង វុន មិនប្រាកដថា ករណីចុះឈ្មោះលោក [...]

លី ហួរ អ្នក​ឆ្លាក់​រូប​ព្រះ​វ័យ​ក្មេង មាន​ទេព​កោសល្យ​ពី​កំណើត

លី ហួរ អ្នក​ឆ្លាក់​រូប​ព្រះ​វ័យ​ក្មេង មាន​ទេព​កោសល្យ​ពី​កំណើត

កុមារាដែលមានជំនាញ ឆ្លាក់រូបព្រះជាច្រើននេះ ឈ្មោះ លី ហួរ អាយុ១០ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ័យ រាជាធានីភ្នំពេញ ដែលកំពុងសិក្សាថ្នាក់ទី៣ នៃសាលាបឋមសិក្សា ស្ទឹងមានជ័យ សព្វថ្ងៃ។

តាមរយៈកាជួបផ្ទាល់ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្មេងប្រុសម្នាក់នេះបានឲ្យដឹងថា ប្អូនមានចំណូល​ចិត្តឆ្លាក់​រូបនេះ តាំងពីនៅតូចមកម្លេះ ដោយមិនបានរៀន ពីអ្នកណានោះទេ គ្រាន់តែពេលខ្លះបានឃើញពូរបស់កុមារ បានធ្វើ​រូប​នេះ ម្តងម្កាលប៉ុណ្ណោះ។

តែដោយកុមារមានទេព្យកោសល្យ ខាងគំនូរចំលាក់នេះ បានធ្វើឲ្យកុមារា លី ហួរ ដែលជាកូនច្បង ក្នុងចំណោម​បងប្អូន​បីនាក់ ឆ្លាក់រូបព្រះបានយ៉ាងស្អាតបែបនេះ។ កុមារាខាងលើ បានរៀបរាប់ថា ប្អូនគ្មានលុយទៅសាលារៀនទេ ពេលខ្លះ​មិត្ត​ភក្កិរបស់ខ្លួន បានជាវរូបព្រះទាំងនោះពីប្អូនព្រោះពួកគេស្រឡាញ់ ដើម្បីប្អូនបានលិយទៅសាលារៀន។កុមារា​និយាយ​ថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...