«ប្រសើរជាង!» សំណើចខ្លីៗ
ត្រឡប់មកពីផ្សារ ទិញម្ហូបចំណីពេញដៃ យួរមកដល់ផ្ទះ ដោយក្ដីនឿយហត់ អ្នកស្រី សាឡាឡា បានផ្ទុះការក្ដៅក្រហាយជាខ្លាំង ព្រោះចូលមកក្នុងផ្ទះខ្លួនវិញ ឃើញផ្ទះស្ថិតក្នុងសភាពរាយប៉ាយ គ្មានសណ្ដាប់ធ្នាប់។ អ្នកស្រី សាឡាឡា បានហៅនាង កាតុ អ្នកបម្រើដែលរស់នៅក្នុងផ្ទះជាមួយ មកសួរ។
- កាតុ! ហេតុអ្វីបាននាងឯង មិនរៀបចំបោសសម្អាតផ្ទះ ទុកឲ្យផ្ទះគគ្រិចដូច្នេះ?
- ម្ចាស់ស្រី សួរចំពេលល្អណាស់ ព្រោះខ្ញុំក៏កំពុងចង់និយាយ ជាមួយម្ចាស់ស្រីដែរ។
- មានរឿងអ្វី និយាយមក អញរង់ចាំស្ដាប់។
- ខ្ញុំចង់សុំម្ចាស់ស្រី តម្លើងប្រាក់ខែឲ្យខ្ញុំ...
- យី ការងារមិនធ្វើ ទុកផ្ទះឲ្យរាយប៉ាយ... រួចមកចង់ទារតម្លើងប្រាក់ខែ!
- ច៎ា ម្ចាស់ស្រី ខ្ញុំមិនបានបោសផ្ទះ តែថ្ងៃនេះទេ ព្រោះចង់និយាយ ជាមួយម្ចាស់ស្រីសិន។ ប៉ុន្តែមូលហេតុសំខាន់នោះ គឺខ្ញុំធ្វើការសព្វគ្រប់បែបយ៉ាង [...]