All Articles of MONOROOM.info

«Gangnam Style» វិដេអូ​ដែល​គេ​មើល​ច្រើន​​ជាង​គេ ក្នុង​ប្រវត្តិ​យូធូប

«Gangnam Style» វិដេអូ​ដែល​គេ​មើល​ច្រើន​​ជាង​គេ ក្នុង​ប្រវត្តិ​យូធូប

នៅយប់ថ្ងៃសុក្រនេះ បទចំរៀង Gangnam Style បានឆ្លងកាត់ចំនួនអ្នកចូលទៅទស្សនា ច្រើនជាងមួយកោដនាក់ហើយ នៅលើគេហទំព័រចែកផ្សាយវីដេអូ យូធូប តាមអាំងធើណែត។ ជាចំនួនដ៏សម្បើមមួយ ដែលមិនដែលធ្លាប់មានពីមុន។


លោកបាន គី-មូន និងព្សាយ ដែលជួបគ្នារាំ Gangnam Style នៅញ៉ូយក។

ចំនួនអ្នកចូលមកទស្សនាវីដេអូនេះ ជាប្រវត្តិដំបូងបង្អស់ ក្នុងពិភពលោក ដែលបានបង្ហាញពី ភាពល្បីល្បាញដ៏អស្ចារ្យ របស់អ្នកចម្រៀងកូរ៉េខាងត្បូង ព្សាយ (PSY) និងចម្វាក់រាំរបស់អ្នកចម្រៀងរូបនេះ ដែលដូចទៅនឹងការជិះសេះដូច្នេះ។ នៅម៉ោង១៩ម៉០០ ថ្ងៃសៅទី២២ធ្នូនេះ អ្នកដែលចូលទៅទស្សនាវីដេអូ បានឡើងរហូតដល់ ១ ០១៥ ៧២៩ ៤០០ដង ក្រោយពីដាក់ចែកផ្សាយខ្សែរចម្រៀងនេះ នៅលើគេហទំព័រយូធូប [...]

វីគីលីគ្ស៖ ជូលៀន អាសហ្ស ត្រៀម​បញ្ចេញ​ឯកសារ​រាប់​លាន​ទៀត ក្នុង​ឆ្នាំ​២០១៣

វីគីលីគ្ស៖ ជូលៀន អាសហ្ស ត្រៀម​បញ្ចេញ​ឯកសារ​រាប់​លាន​ទៀត ក្នុង​ឆ្នាំ​២០១៣

ស្ថាបនិកគេហទំព័រវីគីលីគ្ស បានថ្លែងកាលពីយប់ ថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន នៅខាងមុខរានហាល​ នៃស្ថានទូតរបស់​ប្រទេសអេក្វាទ័រ ប្រចាំរាជាណាចក្រអង់គ្លេស ពីគម្រោងការរបស់លោក ដែលនឹងចេញផ្សាយ សំនុំឯកសាររាប់សិប​លានសន្លឹកទៀត ក្នុងឆ្នាំ២០១៣ខាងមុខ។ លោក ជូលៀន អាសហ្ស ដែលលាក់ខ្លួនក្នុង ស្ថានទូតរបស់ប្រទេសអេក្វាទ័រ ជាលក្ខណៈជនភៀសខ្លួននយោបាយ តាំងពីរ៦ខែមកហើយ។


លោកជូលៀន អាសហ្ស នៅពេលធ្វើសេចក្ដីថ្លែងការណ៍ នៅយប់ថ្ងៃព្រហស្បត្តិ៍ទី១៨ធ្នូ។ រូបថត AP។

លោកជូលៀន អាសហ្ស (Julian Assange) បាននិយាយសន្យាថា «ឆ្នាំក្រោយ នឹងមានកិច្ចការជាច្រើនរងចាំ មិនខុស​ប៉ុន្មានពីឆ្នាំ២០១២នេះទេ» ដោយលោកប្រកាសថា គេហទំព័រវីគីលីគ្ស (WikiLeaks) របស់លោក នឹងផ្សព្វផ្សាយ [...]

បវរកញ្ញាចក្រវាឡ២០១២៖ អូលីវីយ៉ា ខ័លប៉ូ ​ជោគជ័យ​ក្នុង​ឈុត​ពណ៌​ក្រហម

បវរកញ្ញាចក្រវាឡ២០១២៖ អូលីវីយ៉ា ខ័លប៉ូ ​ជោគជ័យ​ក្នុង​ឈុត​ពណ៌​ក្រហម

នៅចំពោះទស្សនិកជន រាប់លាន់នាក់ នៅក្នុងពិភពលោក ដែលនារីរូបស្អាត កញ្ញា អូលីវីយ៉ា ខ័លប៉ូ ជនជាតិអាមេរិក អាយុ​២០ឆ្នាំ បានជាប់ជាបវរកញ្ញាចក្រវាឡ នៅទីក្រុងឡាស វេហ្គាស កាលពីថ្ងៃពុធទី១៩ធ្នូកន្លងទៅ។


កញ្ញា អូលីវីយ៉ា ខ័លប៉ូ ពេលបានក្លាយជារាជនីសម្រស់ នៃចក្រវាឡប្រចាំឆ្នាំ២០១២។

នៅក្រោយតែប៉ុន្មានសប្ដាហ៍ បន្ទាប់ពីប្រលងជ្រើសរើសបវរកញ្ញាបារាំងមក នៅសហរដ្ឋអាមេរិកឯណោះ ជាពិសេសនៅ​កណ្ដាលទីក្រុងឡាស​វេហ្គាសតែម្តង ដែលពិធីប្រលងជ្រើសរើសបវរកញ្ញា ចក្រវាឡលើកពី៦១ បានធ្វើឡើងនៅក្នុង​មហា​សណ្ឋាគារ យ៉ាងល្អប្រណិតមួយ មានឈ្មោះថា ប្លាណែត ហូលីវូដ (Planet Hollywood)។

ពីក្នុងបេក្ខនារីទាំងអស់ ដែលមានចំនួន៨៩នាក់ មានអាយុពី១៨ដល់២៧ឆ្នាំនោះ [...]

សួង សុភ័ណ្ឌ៖ មិន​បន្ត​ឧទ្ធរណ៍ ប្តឹង​នាយករដ្ឋមន្ត្រី​ទេ ព្រោះ​អស់​ជំនឿ​លើ​តុលាការ

សួង សុភ័ណ្ឌ៖ មិន​បន្ត​ឧទ្ធរណ៍ ប្តឹង​នាយករដ្ឋមន្ត្រី​ទេ ព្រោះ​អស់​ជំនឿ​លើ​តុលាការ

បន្ទាប់ពីការសម្រេចរបស់តុលាការ ក្នុងការតំកល់ពាក្យបណ្ដឹងលោក មិនចាត់ការនោះមក លោកសួង សុភ័ណ្ឌ ប្រធាន​ចលនាយុវជនគណបក្សសមរង្សី បានថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូថា លោកបានប្ដូរចិត្ត «មិនប្តឹងបន្ត»ទៅ​ឧទ្ធរណ៍​ទេ។ លោកថា លោកអស់សង្ឈឹម នឹងប្រពន្ធ័តុលាការនៅកម្ពុជា ដោយលោកបានដឹងជាមុនថា ទោះជាយ៉ាងណាក៏ដោយ ក៏​លោកនឹងនៅតែមិនមានជ័យជំនះដែរ។ តែផ្ទុយទៅវិញ លោកជឿជាក់លើ«តុលាការប្រជាពលរដ្ឋ»។


លោកសួង សុភ័ណ្ឌ ប្រធានចលនាយុវជន គណបក្សសមរង្សី កាលពីខែមិនាឆ្នាំ២០១២កន្លងទៅ។
រូបថត samrainsypartyyouth.blogspot.com។

តុលាការក្រុងភ្នំពេញ បានចេញដីកាបង្គាប់លោកសួង សុភ័ណ្ឌ ឲ្យចូលខ្លួនដើម្បីបង្ហាញភស្តុតាង [...]

អវសាន​នៃ​ពិភពលោក៖ អ្នក​រួច​រស់​ជីវិត ពី​ភ្លើង​ឆេះ​កាល​

អវសាន​នៃ​ពិភពលោក៖ អ្នក​រួច​រស់​ជីវិត ពី​ភ្លើង​ឆេះ​កាល​

ការគម្រាមកំហែង នៃ«អវសាននៃពិភពលោក» តាមប្រតិទិនម៉ាយ៉ា (សម្រាប់ពុទ្ធសាសនា គេអាចនិយាយថា ជាភ្លើងឆេះ​កាល) បានបង្កើតអោយមានជាប្រវត្តិសាស្ត្រមួយ ដែលគួរអោយភ្ញាក់ផ្អើល ទាំងក្នុងចំណោមមនុស្សដែលជឿ និងមនុស្ស​ដែលមិនជឿ នៅទូទាំងជុំវិញផែនដី។ សូមអានការនិទានខ្លីៗ ពីព្រឹត្តិការណ៍នេះ។


រូបភាពកាត់ត ពីកងចក្រម៉ាយ៉ា និងរស្មីព្រះអាទិត្យ។ រូបភាពអាំងធើណែត។

«អវសាននៃពិភពលោក»​ បានបង្អើលពិភពលោក

នៅប្រទេសចិន សមាជិក«សាសនាព្រះគ្រឹស្ដិ៍ដ៏អស្ចារ្យ» ចំនួន១០០០នាក់ ត្រូវបានឃាត់ខ្លួន និងយកទៅដាក់ឃុំ ដោយ​ហេតុថាពួកគេទាំងនេះ បានដើរផ្សព្វផ្សាយ«បំផុសបំផុល» ពីបញ្ហា«អវសាននៃពិភពលោក»នេះ។

នៅប្រទេសសែរប៊ី ភ្នំមួយដែលមានរាងដូចសាជី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...