All Articles of MONOROOM.info

ម្ចាស់​ក្លិប​បាសេឡូណា ព្រមាន​ដល់​ក្លិប​ម៉ែនញូ (VDO)

ម្ចាស់​ក្លិប​បាសេឡូណា ព្រមាន​ដល់​ក្លិប​ម៉ែនញូ (VDO)

ក្លិបអ្នកមានបុណ្យបាសេឡូណា (Barcelona) បានប្រាប់ដល់ក្លិបបីសាចក្រហមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ថាខ្សែបម្រើសេស ហ្វាប្រេហ្គាស (Cesc Fabregas) មិនមែនសម្រាប់លក់នោះទេ។


កីឡាករខ្សែបម្រើ សេស ហ្វាប្រេហ្គាស របស់ក្រុមបាសឺឡូណាអេស្ប៉ាញ។

ម៉ែនញូ បានដេញថ្លៃកីឡាករវ័យ២៦ឆ្នាំ កាលពីថ្ងៃច័ន្ទសប្តាហ៏មុន ក្នុងតម្លៃ២៥លានផោន ប៉ុន្តែត្រូវបានក្លិបបាសា​បដិសេធ។ ហើយកាលពីថ្ងៃច័ន្ទម្សិលមិញ ពួកគេបង្កើនតម្លៃដល់៣០លានផោនម្តងទៀត ប៉ុន្តែក៏ត្រូវក្លិបយក្សរបស់​អេស្ប៉ាញ ច្រានចោលតម្លៃទាំងនោះម្តងទៀតដែរ។

ម្ចាស់ក្លិបបាសេឡូណា លោកសាន់ដ្រូ រ៉ូស្យ៊ែល (Sandro Rosell) បានប្រកាសប្រាប់ដល់ក្លិបម៉ែនញូ កាលពីថ្ងៃច័ន្ទ​យ៉ាងច្បាស់ៗថា៖ «ហ្វាប្រេហ្គាស មិនមែនសម្រាប់លក់ទេ»។

[...]
អាសឺណល បង្ហាញ​ពី​ទម្រង់​ឥត​ខ្ចោះ ខណៈ​បន្ត​ឈ្នះ​៣​ប្រកួត​ជាប់​ៗ​គ្នា

អាសឺណល បង្ហាញ​ពី​ទម្រង់​ឥត​ខ្ចោះ ខណៈ​បន្ត​ឈ្នះ​៣​ប្រកួត​ជាប់​ៗ​គ្នា

ក្រុមកាំភ្លើងធំ អាសឺណល (Arsenal) បានបង្ហាញពីទម្រង់លេងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីពួកគេប្រកួតលក្ខណៈទេសចរណ៏ នៅ​តំបន់អាស៊ី ដោយបានទទួលជ័យជំនះទាំង៣ ក្នុងការប្រកួត៣លើកដំបូង។


គ្រូបង្វឹងរបស់ក្រុមបាល់ទាត់ជប៉ុន ណាហ្គូយ៉ា និងលោក វឹងជ័រ នៃក្រុមអាសឺណល ចាប់ដៃគ្នា។

បន្ទាប់ពីបំបាក់ឥណ្ឌូនេស៊ី (Indonesia Dream Team) ៧-០ និងលត់វៀតណាម (Vietnam XI) ៧-១ រួចមក អាសឺណល​បានយកឈ្នះក្រុម ណាហ្គូយ៉ា ហ្គ្រាមផឺស (Nagoya Grampus) របស់ប្រទេសជប៉ុន ដោយលទ្ធផល ៣-១ ទៀត កាលពី​យប់ថ្ងៃច័ន្ទ។

ខ្សែប្រយុទ្ធអន្តរជាតិបារាំង អូលីវីយើ ជីរ៉ូដ (Olivier Giroud) នៅតែជាអ្នកទាត់បញ្ចូលទីបានគ្រប់ការប្រកួតដដែល បន្ទាបពី​គាត់លោតតែតបើកឆាក ឲ្យអាសឺណលនាំមុខម្ចាស់ផ្ទះមុនបានសម្រេចនៅនាទីទី៣ ដើមវគ្គទី១ [...]

«ចៅទួត»​របស់​ស្ដេច​ស្រី​អង់គ្លេស បាន​ប្រសូត​ចេញ​ហើយ

«ចៅទួត»​របស់​ស្ដេច​ស្រី​អង់គ្លេស បាន​ប្រសូត​ចេញ​ហើយ

នាងខេត មីលើតុន (Kate Middleton) ដែលជាមហេសីរបស់ព្រះអង្គម្ចាស់វីល្លីយ៉ាម (William) ចៅប្រុសនៃ​ព្រះមហាក្សត្រី​យ៉ានី អេលីហ្សាបេដ ទី២ (Elizabeth II) នៃចក្រភពអង់គ្លេស ទើបនឹងប្រសូតបានបុត្រាមួយអង្គ​នៅរសៀលម៉ោង៤និង​២៤នាទី ម៉ោងនៅរាជធានីឡុងដ៍ ថ្ងៃទី២២ខែកក្កដានេះ។


នាងខេត និងព្រះអង្គម្ចាស់វិល្លីយ៉ាម នៅក្នុងរទេះសេះ នៃពិធីចម្រើនព្រះជន្ម។ (រូបថត Kelly Lynch)

ដំណឹងនេះបានផ្សព្វផ្សាយភ្លាមៗ ដឹងពាសពេញពិភពលោក ដែលធ្វើឲ្យមានការអបអរសាទរយ៉ាងខ្លាំង ពីបណ្ដាជន​នានា​ក្នុងប្រទេសជាច្រើន ជាពិសេសប្រទេស ដែលធ្លាប់នៅក្រោមអាណានិគម នៃចក្រភពអង់គ្លេស និងបណ្ដាជនដែល​ស្រឡាញ់ចូលចិត្តគូស្វាមីភរិយាវ័យក្មេង វីល្លីយ៉ាម និងខេតនេះ។

សេចក្ដីប្រកាសព័ត៌មានជាផ្លូវការ [...]

ចង់​មើល​កុន​«ស្រាត»​តាម​អាំងធើណែត ត្រូវ​សុំ​អនុញ្ញាត នៅ​អង់គ្លេស

ចង់​មើល​កុន​«ស្រាត»​តាម​អាំងធើណែត ត្រូវ​សុំ​អនុញ្ញាត នៅ​អង់គ្លេស

នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដាវិដ កាមើរូន (David Cameron) ចង់ទាមទារឲ្យក្រុមហ៊ុនផ្គត់ផ្គង់អាំងធើណែត បិទជា​ស្វ័យប្រវត្តនូវខ្សែភ្ជាប់ទាំងឡាយដែល ចូលទៅកាន់គេហទំព័រ«កូនជ្រូកអាសអាភាស»ទាំងឡាយ។ អ្នកណាដែលចង់​ទស្សនាឬពិគ្រោះគេហទំព័រ«កូនជ្រូក»ទាំងនោះ ត្រូវធ្វើការសុំទៅក្រុមហ៊ុនអ្នកផ្គត់ផ្គង់នោះ ជាមុនសិន។


រូបបង្ហាញពីការចូលទៅពិគ្រោះគេហទំព័រកូនជ្រូក នៅលើបណ្ដាញអាំងធើណែត។

សេចក្ដីស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងក្របខ័ណ្ឌកាត់បន្ថយ ការប៉ះពាល់ទៅលើកុមារ នូវរាល់រូបភាព ដែល​មានលក្ខណៈអាសអាភាស ឬអាណាចារទាំងឡាយ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងអះអាងនៅថ្ងៃច័ន្ទទី២ខែកក្កដានេះ ពីប្រព័ន្ធ​ច្រោះ​ថ្មីរបស់ឪពុកម្ដាយ នឹងត្រូវដាក់ឲ្យ​ដំណើរ​ការនៅចុង​ឆ្នាំខាងមុខ [...]

សេឡេណា ហ្គោម៉េស ស៊ិច​ស៊ី​ជាង​មុន ក្នុង​ចម្រៀង​ថ្មី (VDO)

សេឡេណា ហ្គោម៉េស ស៊ិច​ស៊ី​ជាង​មុន ក្នុង​ចម្រៀង​ថ្មី (VDO)

អតីតសង្សារបស់ជូស្ទីន ប៊េប៊័រ (Justin Bieber) ប្រាកដជាមិននៅទំនេរតែម្នាក់ឯង បានយូប៉ុន្មាននោះទេ ព្រោះនៅ​ក្នុង​វីដេអូចម្រៀងចុងក្រោយរបស់នាង ដែលទើបនឹងចេញ នាងលេឡេណា ហ្គោម៉េស (Selena Gomez) បានបង្ហាញ​រូបរាង​​យ៉ាងស៊ីចស៊ី រកទីបំផុតគ្មាន។


នាងលេឡេណា ហ្គោម៉េស នៅក្នុងចម្រៀងរបស់នាង។

យុវតីដ៏ស្រស់ស្អាត អាយុ២០ឆ្នាំ និងមានសក់ពណ៌ទង់ដែងរូបនេះ លែងជាកុមារីដែលយើងធ្លាប់ឃើញលើកមុនៗ ពេល​ដែលនាងនៅជាសង្សារបស់ជូស្ទីននោះទៀតហើយ។ នាងបានបញ្ជាក់ពីការវិវត្តន៍នេះ នៅក្នុងខ្សែវីដេអូចម្រៀងរបស់នាង ដែលបានថតនៅទីក្រុងប៉ារីស កាលពីខែឧសភាមុន។

ចម្រៀងដែលនាងច្រៀងនេះ មានចំណងជើងថា «យឺតៗ (Slow Down)» ជាចម្រៀងទីបួន នៅក្នុងថាសចម្រៀងថ្មី «តារារាំ (Stars Dance)» របស់នាង។ ប៉ុន្តែគេមិនទាន់យល់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...