All Articles of MONOROOM.info

សម្ភាស​ភិក្ខុ យិន រតនៈសុធាវី៖ កម្ពុជា​ចាត់​ទុក​​ពលរដ្ឋ​ខ្លួន​​ដូច​​ឆ្កែ​ដូច​ឆ្មា

សម្ភាស​ភិក្ខុ យិន រតនៈសុធាវី៖ កម្ពុជា​ចាត់​ទុក​​ពលរដ្ឋ​ខ្លួន​​ដូច​​ឆ្កែ​ដូច​ឆ្មា

ប្រទេសគេ ចាត់ទុកប្រជាពលរដ្ឋជាស្តេច ដោយឡែកសម្រាប់កម្ពុជា បែរជាចាត់ទុកប្រជាពលរដ្ឋខ្លួនឯងជាឆ្កែ ជាឆ្មា វាយដំ ទាត់ធាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេសទៅវិញ។ ពួកគេ (សមត្ថកិច្ច) មិនមែនជាមនុស្សទេ យ៉ាងណាក៏​ដោយ​ឆ្កែឬឆ្មា​ក៏ស្គាល់ម្ចាស់ដែរ តែនេះជា “ម្នឹះ” ដែលបានដឹកនាំតាមបែបកុំម្មុយនីសផ្តាច់ការ វាយប្រហារប្រជាពលរដ្ឋ និងបាញ់​ប្រជា​ពលរដ្ឋដោយកាំភ្លើង។ ពិសេសបានវាយព្រះសង្ឃ និងបង្ខំឲ្យព្រះសង្ឃសំពះខ្លួនថែមទៀត ទោះបីប្រជាពលរដ្ឋ ឬ​ព្រះសង្ឃ​បកស្រាយប្រាប់យ៉ាងណា ក៏ក្រុមនេះមិនបានស្តាប់ឡើយ។ នេះជាសង្ឃដីការរបស់សង្ឃមួយអង្គ ដែលបាននៅ​ក្នុង​ព្រឹត្តិការណ៍តទល់គ្នារវាងពលរដ្ឋ និងអាជ្ញាធរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។


ពលរដ្ឋរួបនេះ កំពុងរត់គេចពីការវាយដុំច្រំធាក់ របស់កងកម្លាំង។ (រូបថត AP)

[...]
រដ្ឋសភា​កម្ពុជា អនុម័ត​ថវិកា​ជាតិ ឬ​ថវិកា​បក្ស?

រដ្ឋសភា​កម្ពុជា អនុម័ត​ថវិកា​ជាតិ ឬ​ថវិកា​បក្ស?

ច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ត្រូវបានរដ្ឋសភាអនុម័តក្រោមសម្លេង៦៦ លើ៦៦ នៃសមាជិក​រដ្ឋសភា​ដែលមានវត្តមានមកពីគណបក្សប្រជាជនកម្ពុជា រួមទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដោយឡែកសម្រាប់​សមាជិក​តំណាងរាស្រ្តរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិមិនមានវត្តមានឡើយ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

រាជធានីភ្នំពេញ - រដ្ឋសភាជាតិកម្ពុជាបានធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលម៉ិញនេះ ជាមួយនឹងការស្នើសុំពីប្រធានរដ្ឋសភា ដោយតំណាងរាស្រ្តសាម៉ី ក្នុងការ​ស្នើ​នូវ​យោបល់ដែលទាក់ទងនឹងច្បាប់ទាំងនោះ [...]

វិភាគ៖ នៅ​ពេល​ដែល​អាជ្ញាធរ​អាង​តែ​កម្លាំង ហើយ​បាញ់​បោះ

វិភាគ៖ នៅ​ពេល​ដែល​អាជ្ញាធរ​អាង​តែ​កម្លាំង ហើយ​បាញ់​បោះ

អ្វីទៅជាវិធានការសមស្រប ដែលអាជ្ញាធរបានប្រកាន់យក ? វាយតប់-ទាត់ធាក់ពលរដ្ឋ យកគ្នាទាំងនោះដូចខ្មាំងសត្រូវ ឬសត្វធាតុ ? ឬក៏ត្រូវប្រើប្រាស់កាំភ្លើង បាញ់សំដៅជនស៊ីវិល ដែលគ្មានអាវុធនៅក្នុងដៃ ? គ្មានហេតុផលណាមួយ ដែល​ក្នុងនាមខ្លួនជាអាជ្ញាធរ មានអំណាចត្រូវប្រើប្រាស់«វិធានការសមស្រប»បែបនេះឡើយ។ វៀលែងតែថ្នាក់ដឹកនាំអាជ្ញាធរ នៅប្រកាន់ទ្រឹស្តី និងការអនុវត្តន៍តាមបែបប្រព័ន្ធផ្ដាច់ការ ឬប្រព័ន្ធកុំម្មុយនីស ទើបអ្វីដែលខ្លួនប្រកាសនៅពេលនេះ ជា​ហេតុផលស្របច្បាប់។


រូបលោក ហ៊ុន សែន និងភរិយា ដែលត្រូវបានបាតុករទុកចោល ដោយសារត្រូវរត់គេចចេញ ពីការបង្ក្រាបរបស់​កងកម្លាំង​អាជ្ញាធរ។ (រូបថត MONOROOM.info/ O.Vary)

សង្គមនិងច្បាប់ - រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា [...]

ក្រសួង​ការងារ សន្យា​ធ្វើ​កំណែ​ទម្រង់​វិស័យ​ការងារ​ឲ្យ​ប្រសើរ​ឡើង

ក្រសួង​ការងារ សន្យា​ធ្វើ​កំណែ​ទម្រង់​វិស័យ​ការងារ​ឲ្យ​ប្រសើរ​ឡើង

ក្រសួងការងារកម្ពុជាបានប្ដេជ្ញាធ្វើកំណែទម្រង់លក្ខខណ្ឌការងារ ក្នុងវិស័យការងារកម្ពុជា ឲ្យបានប្រសើរឡើង ដើម្បី​ទាក់ទាញវិនិយោគបន្ថែម និងធានាការអភិវឌ្ឍន៍យូរអង្វែង។ ការប្ដេជ្ញានេះ សហជីពការងារបានសម្តែងការអបអរសាទរ តែមិនបានសម្តែងការជឿជាក់ទាំងស្រុងនោះទេ ព្រោះផែនការនិងយុទ្ធសាស្រ្ត ពាក់ព័ន្ធវិស័យការងារ ដែល​រដ្ឋាភិបាល បានសន្យាកាលពីពេលកន្លងមកនោះ ហាក់ដូចជាមិនមានប្រសិទ្ធភាព ក្នុងការអនុវត្តនោះទេ ដូច្នេះចាំបាច់ណាស់ ត្រូវ​មានយន្តការអនុវត្តច្បាស់លាស់ ដើម្បីជៀសវាងបញ្ហាកើតឡើងដដែលៗ។


កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ រូបថត flickr.com/photos/pictim។

រាជធានីភ្នំពេញ - រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោក អិត សំហេង [...]

សម្ដី​សាក្សី​ថ្ងៃ​ទី​១២​វិច្ឆិការ នៃ​សង្គ្រាម​រវាង​កម្លាំង​សមត្ថកិច្ច​និ​ងកម្មករ

សម្ដី​សាក្សី​ថ្ងៃ​ទី​១២​វិច្ឆិការ នៃ​សង្គ្រាម​រវាង​កម្លាំង​សមត្ថកិច្ច​និ​ងកម្មករ

ស្រ្តី១នាក់បានស្លាប់ (មានសាក្សីថាអ្នកស្លាប់មាន២នាក់) និងច្រើននាក់ត្រូវរបួសក្រោយការប៉ះទង្គិច រវាងសមត្ថកិច្ចចម្រុះ គ្រប់គ្រងដោយរដ្ឋាភិបាលនៃសភា​ឯកបក្ស​អាណត្តិទីប្រាំ ជាមួយប្រជាពលរដ្ឋដែលជាក្រុមកម្មកររោងចក្រ។ ក្រៅពីនេះនៅ​មានការ​ចាប់​ខ្លួនប្រជាពលរដ្ឋ ជាច្រើននាក់ទៀត ក្នុងនោះក៏មាន ព្រះសង្ឃចំនួន១១អង្គ និងនេនតូចព្រះជន្ម​ប្រហែលជា​១៣វស្សាមួយអង្គដែរ។ នេនតូចនេះ មុននឹងការចាប់ខ្លួន ត្រូវក្រុមសមត្ថកិច្ចទាត់ចំនួនពីរជើងយ៉ាងដំណំ ឯបុរស្សម្នាក់​ទៀត​ដែលគេដឹងថា មាន​សតិមិនគ្រប់គ្រាន់ស្នាក់នៅក្នុងវត្តនោះ ក៏ត្រូវបានចាប់យកទៅដែរ។


គ្រាប់កាំភ្លើងដែលគេឃើញកងកម្លាំងបាញ់ចេញពីកាំភ្លើងរបស់សមត្ថកិច្ច។ (រូបថត MONOROOMinfo/ O. Vary)

សម្ភាសពីវត្តស្ទឹងមានជ័យ - អំពើហិង្សា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...