All Articles of MONOROOM.info

បក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ពលរដ្ឋ​ឲ្យ​ដេញ​ ហ៊ុន សែន ចេញ​ពី​ដំណែង

បក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ពលរដ្ឋ​ឲ្យ​ដេញ​ ហ៊ុន សែន ចេញ​ពី​ដំណែង

ខណៈមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ កាន់តែខិតជិតចូលមកដល់ គណបក្សជំទាស់នេះ កំពុងតែ​បញ្ចុះ​បញ្ចូលប្រជាពលរដ្ឋតាមបណ្តាខេត្តកាន់តែច្រើនឡើងៗ និងមានភាពស្រួចស្រាលជាងលើកមុនៗ ដើម្បីបន្តទាមទារនូវអ្វី ដែលគណបក្សជំទាស់ដ៏មានប្រជាប្រិយភាពនេះ ហៅថា «ការផ្លាស់ប្តូរ និងយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត»។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា ពេលដង្ហែបុណ្យកឋិនទានចូលវត្តសាមគ្គីរង្សី។ (រូបថត គណបក្ស)

នយោបាយ - ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុងដំណើរចុះជួបអ្នកគាំទ្រ នៅស្រុកកៀន ស្វាយ ខេត្ត​កណ្តាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បានធ្វើការចោទប្រកាន់រដ្ឋាភិបាលបច្ចុប្បន្នចំៗថា ជារដ្ឋាភិបាលធ្វើបាបរាស្រ្ត ហើយទៅបំរើយួនឈ្លានពានខ្មែរ [...]

អ៊ី វ៉ា មិន​ព្រួយ​នឹង​ការ​រិះគន់​ថា ប្រជា​ប្រិយ​ភាព​ស្រុត​ចុះ​ចុង​ឆ្នាំ​២០១៣

អ៊ី វ៉ា មិន​ព្រួយ​នឹង​ការ​រិះគន់​ថា ប្រជា​ប្រិយ​ភាព​ស្រុត​ចុះ​ចុង​ឆ្នាំ​២០១៣

ការគំាទ្រដែលតារាចម្រៀងស្រស់សោភា នាងអីវ៉ា ធ្លាប់មានពីអ្នកគាំទ្រភាគច្រើនជាយុវ័យនោះ ត្រូវបានប្រែប្រួល ដោយ​សារនៅចុងឆ្នាំនេះ តារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ ហាក់ដូចជាស្ងាត់ មិនឃើញមានបទចម្រៀងល្បីៗទៀត ខណៈយុវតារាដទៃទៀតមានបទថ្មី និងម្នាក់ៗបណ្ដែតខ្លួនឡើង យ៉ាងព្រោងព្រាតនោះ។ យុវវ័យដែលធ្លាប់គាំទ្រ​នាង​មួយ​ចំនួនបានរអ៊ូថា បទចម្រៀងរបស់ អ៊ី វ៉ា មិនទាក់ទាញដូចមុនសោះ បើទោះជានាងមានសំឡេងល្អយ៉ាងណាក៏ដោយ។


តារាចម្រៀងវ័យក្មេង អ៊ីវ៉ា នៅមុនឡើងឆាកនៅស្ថានីយ៍ទូរទស្ស៍ ស៊ីធីអ៊ិន។ (រូបថត MONOROOM.info/ SamNeang)

តារាចម្រៀង - តារាច្រៀងដែលមានសម្លេងទាក់ទាញយុវ័យ នាងអ៊ី វ៉ា ចាប់ផ្តើមមានឈ្មោះល្បីត្រឹមតែអំឡុង​ពេលជិត​២ឆ្នាំនេះប៉ុណ្ណោះ បើរាប់ចាប់តាំងពីនាងចូលច្រៀង [...]

ឃ្លាំង ហួត៖ ខ្ញុំ​មិន​ថោក​ទាប​នោះ​ទេ ចំពោះ​វិវាទ​ដី​ធ្លី​នៅ​ព្រែក​លាប

ឃ្លាំង ហួត៖ ខ្ញុំ​មិន​ថោក​ទាប​នោះ​ទេ ចំពោះ​វិវាទ​ដី​ធ្លី​នៅ​ព្រែក​លាប

យ៉ាងហោចណាស់អេស្កាវ៉ាទ័រមួយគ្រឿង និងឧបករណ៍ផ្សេងៗទៀតរបស់ក្រុមហ៊ុនអេងកាំង ត្រូវបានដុតបំផ្លាញចោល ខណៈផ្លូវជាតិលេខ៦Aត្រូវបានបិទមួយរយៈពេល នៅក្នុងការតវ៉ាទ្រង់ទ្រាយធំមួយពីសំណាក់ពលរដ្ឋរាប់រយនាក់នៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ ដើម្បីប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនខាងលើនេះ ដែលប្រជាពលរដ្ឋអះអាង​ថា ក្រុមហ៊ុនបានអភិវឌ្ឍន៍នៅតំបន់នេះ ដោយគ្មានការចរចាជាមួយប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ទីឈាបនដ្ឋាន (កន្លែង​កប់ខ្មោច) នៅតំបន់នោះ។


សកម្មភាពដុតអេស្កាវ៉ាទ័រ និងសម្ភារះផ្សេងៗ របស់ពលរដ្ឋនៅតំបន់ព្រែកលាប រាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

វិវាទដីធ្លី - បន្ទាប់ពីប្រជាពលរដ្ឋព្រមបើកផ្លូវជាតិលេខ៦A ឲ្យធ្វើចរាចរណ៍ធម្មតាឡើងវិញ តាមការស្មើរបស់សមត្ថកិច្ច​នៅព្រឹកថ្ងៃទី២៣ [...]

ចម្លើយ​ល្បែង​កំសាន្ដ​ប្រាជ្ញា៖ ល្បែង​បង្គ្រប់​ប្រឡោះ ៦x៦

ចម្លើយ​ល្បែង​កំសាន្ដ​ប្រាជ្ញា៖ ល្បែង​បង្គ្រប់​ប្រឡោះ ៦x៦

ខាងក្រោមនេះ ជាចម្លើយទៅនឹងការល្បែងត្រិះរិះដោយប្រើប្រាជ្ញាមួយ ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣។ ល្បែងល្បង​ប្រាជ្ញានោះ ប្រិយមិត្តអាចមើលឡើងវិញបាន ដោយចុចលើខ្សែភ្ជាប់នេះ

សូមអរគុណដល់លោក វ៉ា ប៊ុណ្ណនី មកពីសាលាអន្តរជាតិ វេសធើន (Western International School) ដែល​បាន​ផ្ញើរ​ល្បែង​ល្បងប្រាជ្ញា ដ៏មានតម្លៃនេះ មកទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែលមានបំណងចង់ផ្ញើរជា​អត្ថបទ​ស្រាវជ្រាវ ប្រលោមលោក ល្បែងកំសាន្ដ ល្បងប្រាជ្ញា ឬមតិយោបល់ទាក់ទងនឹងអ្វីក៏ដោយ មកទស្សនាវដ្ដី។ សូម​សរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយប្រើពុម្ពអក្សរខ្មែរយូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file [...]

យ៉ោម បុប្ផា៖ ទោះ​បី​ជា​ត្រូវ​ដាច់​ក្បាល ក៏​នៅ​តែ​បន្ត​ធ្វើការ​តស៊ូ​មតិ

យ៉ោម បុប្ផា៖ ទោះ​បី​ជា​ត្រូវ​ដាច់​ក្បាល ក៏​នៅ​តែ​បន្ត​ធ្វើការ​តស៊ូ​មតិ

អ្នកស្រីយ៉ោម បុប្ផា ត្រូវបានអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការដោះលែងនាវេលាម៉ោងជាង៦ល្ងាច បន្ទាប់ពី​មាន​ការរសម្រេចឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយតុលាការកំពូល កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី២២ ខែ​វិច្ឆិកា ម្សិលម៉ិញនេះ។ ជាមួយគ្នានេះអ្នកគាំទ្រចំពោះអ្នកស្រី យ៉ោម បុប្ផា ថ្វីត្បិតមានការរីករាយ និងអបអរសាទរចំពោះ​ការ​ដោះ​លែងនេះ តែនៅមានការបារម្មណ៍ចំពោះនីតិវិធី«មិនទៀងទាត់»របស់តុលាការ នាថ្ងៃខាងមុខ។


អ្នកស្រីយ៉ោម បុប្ផា នៅពេលចេញពីពន្ធនាគារ បានថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មាន។ (រូបថត MONOROOM.info/ O. Vary)

សេរីភាពមានកំណត់ - អគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា (៥៩៨) ចំងាយ​ជិត១០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...